ក្រុមហ៊ុន ដំឡើង រថយន្ត Ford នៅកម្ពុជា បានពង្រីកការវិនិយោគនូវទំហំទឹកប្រាក់ ពី២១លាន ទៅ ២៦,៨លានដុល្លារ ដើម្បីបង្កើនការផលិតឲ្យបានលើស១០,០០០គ្រឿងក្នុង១ឆ្នាំ

7News

ក្រុមហ៊ុន ដំឡើង រថយន្ត Ford នៅកម្ពុជា បានពង្រីកការវិនិយោគនូវទំហំទឹកប្រាក់ ពី២១លាន ទៅ ២៦,៨លានដុល្លារ ដើម្បីបង្កើនការផលិតឲ្យបានលើស១០,០០០គ្រឿងក្នុង១ឆ្នាំ

ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥

ក្រុមហ៊ុន ដំឡើង រថយន្ត Ford នៅកម្ពុជា បានបង្កើតរោងចក្រដំឡើងគ្រឿងបង្គុំថ្មីបន្ថែម មួយ ទៀត (Sub-Assembly Plant) ដែលអាចផ្ដល់ឱកាសការ ងារ បាន ជា ច្រើន កន្លែង ខណៈ ក្រុមហ៊ុន បានពង្រីកការវិ និយោ គនូវទំហំទឹកប្រាក់ ពី ២១ លានដុល្លារអាមេរិក ទៅ ២៦,៨លាន ដុល្លារ និង បាន ពង្រីកផ្ទៃដីសាងសង់រោងចក្រពី ៥ហិកតា ដល់ ១២ហិកតា។

រោងចក្រដំឡើងគ្រឿងបង្គុំថ្មីនេះ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ នេះក្រោមអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

លោក Kevin Whitcraft ប្រធានក្រុមហ៊ុន RMA Group បានលើកឡើងថា ក្រុមហ៊ុនបាន ផ្លាស់ ប្តូរចង្វាក់ ផលិត កម្ម ពីកម្រិតដំឡើង CKD មកកម្រិត IKD-1 ដែល អាចបង្កើនសមត្ថភាព ផលិត រថ យន្តលើសពី ១០,០០០ គ្រឿង ក្នុងមួយឆ្នាំ។

ក្រុមហ៊ុន RMA CAMBODIA ជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យយាន យន្តនៅ កម្ពុជា ក្នុងនោះ រថយន្ត Ford បានទទួលការគាំទ្រពីសំណាក់ ប្រជា ពលរដ្ឋកម្ពុជារហូតដល់ដណ្ដើមបានចំណាត់ថ្នាក់លេខ១ ក្នុង ចំណោមទីផ្សាររថយន្តថ្មី អស់រយៈពេល៦ឆ្នាំជាប់ៗគ្នា ដោយគិត ចាប់ ពីឆ្នាំ២០១៩ មកដល់ពេលបច្ចុប្បន្ន។

សូមជំរាបថា រោងចក្រ Ford ត្រូវបានទទួលស្គាល់ ជាអន្តរ ជាតិ លើលេខតួរថយន្តផលិតនៅកម្ពុជា Made In Cambodia ដោយសមាគមវិស្វករយានយន្ត ខណៈក្រុម ហ៊ុន បានដំឡើងរថយន្ត សរុប ចំនួន ៧,៤៩២ គ្រឿងរួចមកហើយ៕


Nº.0616




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top