រាជរដ្ឋាភិបាលសម្រេចបិទ មិនឱ្យមានការផ្តល់រង្វាន់លើគម្របដប ឬក្រវិលកំប៉ុងគ្រឿងស្រវឹង និងភេសជ្ជៈ ទាំងអស់ នៅកម្ពុជា។
ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥
រាជធានី ភ្នំពេញ ៖ រាជរដ្ឋាភិបាល សម្រេច ឱ្យ ប្រជុំ ពិភាក្សា ដើម្បី បិទ មិន ឱ្យ មានការ ផ្តល់ រង្វាន់ លើ គម្រប ដប ឬ ក្រវិល កំប៉ុង គ្រឿង ស្រវឹង និង ភេសជ្ជៈទាំងអស់ នៅ កម្ពុជា ។ នេះ បើ យោង លិខិត មួយ ច្បាប់ របស់ ទីស្ដីការគណៈរដ្ឋមន្ត្រី ចេញផ្សាយ នៅ ថ្ងៃ ទី ២៤ មេ សា កន្លង មកនេះ ។
លិខិត បាន លើក ឡើង ថា ករណី សំណើសុំ រាជរដ្ឋាភិបាល មេត្តា ចាត់វិធានការ លើ ការ ធ្វើ ទីផ្សារ ដោយ ការ ផ្តល់ រង្វាន់ តាម រយៈ គម្រប ដប និង ក្រវិល កំប៉ុង ក្នុង ឧស្សាហកម្ម ភេសជ្ជៈ និង គ្រឿង ស្រវឹង ។
បើក កិច្ចប្រជុំ នេះ ធ្វើ ឡើង តាម លិខិត របស់ ក្រុមហ៊ុន HEINEKEN ក្រុមហ៊ុន ភេសជ្ជៈ និង គ្រឿង ស្រវឹង ចំនួន ៤ និង សមាគម អ្នក នាំ ចូល និង ចែកចាយ ស្រា បៀរ និង ស្រា ចុះ ថ្ងៃ ទី ១៨ ខែមីនា ឆ្នាំ ២០២៥ កន្លង មក ។
ទីស្តីការគណៈរដ្ឋមន្ត្រី បាន លើក ឡើង ថា រាជរដ្ឋាភិបាល បានឃើញ និង ឯកភាព ជា គោលការណ៍ ដូច ខាងក្រោម ៖
១- ក្នុង ករណី មានការ ហាមឃាត់ ចំពោះ ការ ផ្តល់ រង្វាន់ តាម រយៈ ក្រវិល កំប៉ុង ឬ គម្រប នៃ ផលិតផល គ្រឿង ស្រវឹង និង ភេសជ្ជៈ នោះ ត្រូវ កំណត់ នូវ រយៈពេល សមរម្យ ណាមួយ ក្រុមហ៊ុន ទាំងនោះ អាច ត្រៀមខ្លួន ជា មុន ។
២- រៀបចំ កិច្ចប្រជុំ រវាង ម្ចាស់ ក្រុមហ៊ុនផលិតស្រាបៀរ និង ភេសជ្ជៈ និង ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ក្រោម អធិបតីភាព ដ៏ ខ្ពង់ខ្ពស់ របស់ សម្តេច មហា បវរ ធិ បតី ហ៊ុន ម៉ា ណែ ត នាយក រដ្ឋមន្ត្រី នៃ ព្រះ រាជាណាចក្រ កម្ពុជា ដើម្បី បិទ មិន ឱ្យ មានការ ផ្តល់ រង្វាន់ ទាំងអស់ នា ពេលវេលា សម ស្រប ៕
Nº.0627