គិតត្រឹម សប្ដាហ៍ ទី៣ ខែមេសា ឆ្នាំ២០២៥ នេះ សមាជិក ប.ស.ស បាន កើន ឡើងដល់ ជាង៣លាន

7News

គិតត្រឹមសប្ដាហ៍ ទី៣ ខែមេសា ឆ្នាំ២០២៥ នេះ សមាជិក ប.ស.ស បាន កើនឡើង ដល់ ជាង៣លាន

ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥៖

អគ្គនាយករង ប.ស.ស បាន ឱ្យ ដឹង ថា គិត ត្រឹម សប្ដាហ៍ ទី ៣ ខែ មេសា ឆ្នាំ ២០២៥ នេះ សមាជិក ប.ស.ស បាន កើន ឡើង ដល់ ជាង ៣ លាន នាក់ ហើយ ក្នុង នោះ បុគ្គល ដែល ស្ថិត ក្នុង វិស័យ ឯកជន មាន ច្រើន ជាង គេ រហូតដល់ ទៅ ជាង ១ លាន ៨ សែន នាក់។

លោក បណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស បាន មាន ប្រសាសន៍ នៅ ព្រឹក ថ្ងៃ ទី ២២ មេសា នេះ ថា គិត មក ត្រឹម សប្ដាហ៍ ទី ៣ ខែ មេសា ឆ្នាំ ២០២៥ នេះ សមាជិក ប.ស.ស បាន កើន ឡើង ដល់ ៣ ០៥៥ ៣៤៨ នាក់ ស្រី ១ ៦៨៥ ៤៥៦ នាក់ ក្នុង នោះ បុគ្គល ដែល ស្ថិត ក្នុង វិស័យ សាធារណៈ ចំនួន ៥០៦ ០៦៥ នាក់ ស្រី ១៤៩ ៤១៥ នាក់ បុគ្គល ស្ថិត ក្នុង វិស័យ ឯកជន ចំនួន ១ ៨៦៦ ០៦៥ នាក់ ស្រី ១ ១២៦ ១៨៩ នាក់ បុគ្គល ស្វ័យ និយោជន៍ ចំនួន ៤៩៩ ៥៩៣ នាក់ ស្រី ៣០៤ ០៨២ នាក់ និង អ្នក ក្នុង បន្ទុក ១៨៣ ៦២៥ នាក់ ស្រី ១០៥ ៧៧០ នាក់។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង ជា អ្នកនាំពាក្យ ក្រសួង ការងារ និង បណ្ដុះបណ្ដាល វិជ្ជាជីវៈ បាន ឱ្យ ដឹង ថា ការ កើន ឡើង នៃ ចំនួន សមាជិក ប.ស.ស ជា បន្តបន្ទាប់ នេះ ដោយសារ ប្រជាពលរដ្ឋ មាន ជំនឿ ទុក ចិត្ត មក លើ សេវា ប.ស.ស និង យល់ដឹង ពី អត្ថប្រយោជន៍ ផ្សេងៗ ព្រោះថា មាន ប័ណ្ណ ប.ស.ស ជួយ សម្រាល បន្ទុក ក្នុង គ្រួសារ បាន យ៉ាង ច្រើន នៅ ពេល ទៅ ពិគ្រោះ និង ព្យាបាល ជំងឺ ផ្សេងៗ នៅ តាម មូលដ្ឋាន សុខាភិបាល ជា ដៃគូ ជាមួយ ប.ស.ស ដោយសារ រាល់ ការ ចំណាយ គឺជា បន្ទុក របស់ ប.ស.ស។

លោក កត្តា អ៊ន បាន រំលឹក ថា ចាប់ តាំងពី សម្តេច មហា បវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាន ប្រកាស ដាក់ ឱ្យ អនុវត្ត ជា ផ្លូវការ របប សន្តិសុខ សង្គម ផ្នែក ថែទាំ សុខភាព តាម របប ភាគទាន ដោយ ស្ម័គ្រ ចិត្ត កាលពី ថ្ងៃ ទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២៣ កន្លង ទៅ នេះ ក្រុមការងារ នៃ ក្រសួង ការងារ និង បណ្ដុះបណ្ដាល វិជ្ជាជីវៈ បាន និង កំពុង ចុះ ផ្សព្វផ្សាយ តាម រាជធានី - ខេត្ត និង ចុះ យុទ្ធនាការ ផ្ទាល់ តាម រោងចក្រ សហគ្រាស ផ្ទះ ជួល ផ្សារ និង ទីប្រជុំជន យ៉ាងសកម្ម នៅ រាជធានី - ខេត្ត ទូទាំង ប្រទេស រួម នឹង ការ ផ្សព្វផ្សាយ តាម បណ្ដាញ សង្គម ផ្លូវការ Facebook , Telegram , YouTube , TikTok និង តាម បណ្ដាញ សង្គម របស់ សិល្បករ តារា ចម្រៀង និង អ្នក មាន ប្រជាប្រិយភាព ក្នុង បណ្ដាញ សង្គម យ៉ាង ផុស ផុល។

បន្ថែម ពី នេះ បេឡា ជាតិ សន្តិសុខ សង្គម ក៏ ទទួល កុមារ ចូល ជា សមាជិក ផង ដែរ ដោយ ទទួល បាន អត្ថប្រយោជន៍ ជាច្រើន ដូចជា ការ ព្យាបាល និង ថែទាំ វេជ្ជសាស្ត្រ ដោយ ឥតគិតថ្លៃ នៅ គ្រប់ មន្ទីរពេទ្យ ដៃគូ ប.ស.ស ទូទាំង ប្រទេស ទាំង មន្ទីរពេទ្យ សាធារណៈ និង ឯកជន ក្នុង នោះ ដែរ ប្រសិន បើ កុមារ ជួប គ្រោះថ្នាក់ និង ជំងឺ ជា អកុសល រហូតដល់ ស្លាប់ បាត់បង់ ជីវិត បេឡា ជាតិ សន្តិសុខ សង្គម នឹង ផ្តល់ ប្រាក់ វិភាជន៍ បូជាសព ផង ដែរ។

លោក កត្តា អ៊ន បាន បញ្ជាក់ ថា ការ អនុវត្ត របប សន្តិសុខ សង្គម ផ្នែក ថែទាំ សុខភាព លើ កុមារ គឺជា ការ គិតគូរ ដល់ សុខុមាលភាព របស់ កុមារ ជាពិសេស ជួយ ឱ្យ សុខភាព របស់ កុមារ ល្អ ប្រសើរ ជាង មុន ដែល អាច ជួយ ទៅ ដល់ ធនធាន មនុស្ស ប្រកប ដោយ សក្ដានុពល ភាព នា ពេល អនាគត៕

Nº.0619

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top