រាជធានីភ្នំពេញជាប់​ចំណាត់​ថ្នាក់លេខ២ជាទី​ក្រុង​ប្រជុំ​ដោយភាពរីករាយ​ពេលរាត្រី

7News

 រាជធានីភ្នំពេញជាប់​ចំណាត់​ថ្នាក់លេខ២ជាទី​ក្រុង​ប្រជុំ​ដោយភាពរីករាយ​ពេលរាត្រី

ចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥

រាជធានី​ភ្នំពេញ ៖ រាជធានី​ភ្នំពេញ​របស់​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជាប់​ចំណាត់ថ្នាក់​លេខ​២​លើ​ពិភពលោក ឈ្មោះ​ថា​ជាទី​ក្រុង​ប្រជុំ​ដោយ​ភាព​រីករាយ​នៅ​ពេល​រាត្រី ។ នេះ​បើ​តាម​ការ​ផ្សាយ​របស់ VISA2FLY ដកស្រង់​ដោយ SEA Infographics ។ ចំណាត់ថ្នាក់​នេះ ត្រូវ​បាន​ចាត់​ដោយ VISA-2FLY ក្នុង​ចំណោម​រាជធានី​និង​ទីក្រុង​នៃ​បណ្ដា​ប្រទេស​ជុំវិញ​ពិភពលោក​ចំនួន​១៤ រួម​មាន ៖

លេខ​១ បាន​ទៅ​លើ​ទីក្រុង​បាងកក ប្រទេស​ថៃ

-​លេខ​២ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា

-​លេខ​៣ ទីក្រុង​បាលី ប្រទេស​ឥណ្ឌូ​ណេ​សុ​ី

-​លេខ​៤ ទីក្រុង​ឌូ​បៃ សហភាព​អា​រ៉ាប់​រួម

-​លេខ​៥ ទីក្រុង​ហូ​ជី​មី​ញ ប្រទេស​វៀតណាម

-​លេខ​៦ ទីក្រុង​អុ​ី​ស្តង់​ប៊ុល ប្រទេស​តួ​ក​គី

-​លេខ​៧ ទីក្រុង​ឡាស​វេ​ហ្កា​ស សហរដ្ឋ​អាមេ​រិ​ក

​លេខ​៨ ទីក្រុង​ប៊ែ​រ​ឡាំង ប្រទេស​អា​ល្លឺ​ម៉​ង់

-​លេខ​៩ ទីក្រុង អុ​ី​ប៊ី​ហ្សា ប្រទេស​អេ​ស្ប៉ា​ញ

-​លេខ​១០ ទី​ក្រុង​ម៉ៃ​អា​មី សហរដ្ឋអាមេរិក

-​លេខ​១១ ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន

-​លេខ​១២ ទីក្រុង​រី​យ៉ូ​ដឺ ហ្សា​ណេ​រ៉ូ ប្រទេសប្រេ​ស៊ីល

-​លេខ​១៣ ទីក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស

-​លេខ​១៤ ទីក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក​។



រាជធានី​ភ្នំពេញដែល​ជា​បេះដូង​របស់​ប្រទេស​កម្ពុជា ក៏​ធ្លាប់​បាន​ជាប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៩ នៃ​គោលដៅ​ទេសចរណ៍​ពេញ​និយម​ទាំង​១០ នៅ​លើ​ពិភពលោក សម្រាប់​ឆ្នាំ​២០២៤​ផង​ដែរ ដែល​គេហទំព័រ​ឌី​ជី​ថ​ល​ទេសចរណ៍​ឈ្មោះ Agoda បាន​ផ្តល់​ចំណាត់ថ្នាក់​លេខ​១ ដល់​រាជធានី​ភ្នំពេញ គឺជា​ទិស​ដៅ​ចូល​ឆ្នាំ​សកល ដែល​មាន​តម្លៃ​សមរម្យ​បំផុត​នៅ​អា​ស៊ី ។

បន្ថែម​លើ​នេះ បើ​តាម Tripadvisor រាជធានី​ភ្នំពេញ​ក៏​បាន​ជាប់​ជា​ទិស​ដៅ​ពេញ​និយម​បំផុត​ទាំង ២៥​ទីក្រុង នៅ​លើ​ពិភពលោក សម្រាប់​ឆ្នាំ​២០២៥ ។​ គួរ​បញ្ជាក់​ថា ក្រសួងទេសចរណ៍​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៥​ថា រាជធានី​ភ្នំពេញ​បាន​ឈ្នះ​រាជ​ធានី និង​ទីក្រុង​ធំ​ៗ​បំផុត​របស់​ពិភពលោក ជា​គោលដៅ​កម្សាន្ត​ពេល​រាត្រី​ដ៏​ទាក់ទាញ​បំផុត​ទី​ពីរ ។

នេះ​ក៏​ពាក់ព័ន្ធ​នឹង​ការ​បើក​ដំណើរការ​សាកល្បង​នៃ​ផ្លូវ​ថ្មើ​ជើង​(Walk Street)​រៀង​រាល់​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ ចាប់ពី​ម៉ោង​៦​ល្ងាច ដល់​ម៉ោង​១១​យប់ កាលពី​ខែ

កុម្ភះ ឆ្នាំ​២០២៥​កន្លង​ទៅ ដែល​បាន​និង​កំពុង​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ មក​កម្សាន្ត​កាន់តែ​ច្រើន​ឡើង​ៗ ៕




Nº.0624

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top