ក្រសួងសុខាភិបាល ណែនាំពីវិធានការការពារ និងរក្សាសុខភាព នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ

7News

ក្រសួងសុខាភិបាល ណែនាំពីវិធានការការពារ និងរក្សាសុខភាព នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ

ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥៖

លោក វេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាន នាយកដ្ឋាន ប្រយុទ្ធ នឹង ជំងឺឆ្លង និង ជា អ្នកនាំពាក្យ ក្រសួង សុខាភិបាល បាន ណែនាំ ដល់ ប្រជាពលរដ្ឋ ត្រូវ បង្កើន ការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះ ការ ពុល ចំណី អាហារ និង ពុល ស្រា ក្នុង ឱកាស ពិធីបុណ្យ ចូល ឆ្នាំ ថ្មី ប្រពៃណី ជាតិ ដែល នឹង ឈាន ចូល មកដល់ នៅ ដើម សប្ដាហ៍ ក្រោយនេះ។



លោក វេជ្ជបណ្ឌិត លី សូ វ៉ាន់ បាន មាន ប្រសាសន៍ នៅ ព្រឹក ថ្ងៃទី ១១ មេសា នេះ ថា ពិធី បុណ្យ ចូល ឆ្នាំ ថ្មី តែងតែ មាន ការ ជួបជុំ សាច់ញាតិ បងប្អូន និង រៀបចំ ចំណីអាហារ ពោរពាស ដែល អាច បណ្ដាល ឱ្យ មាន ការ ពុល ចំណីអាហារ ប្រសិនបើ អាហារ ទាំងនោះ រៀបចំ មិន មាន អនាម័យ ត្រឹមត្រូវ ទេ នោះ។ ដូចនេះ សូម អំពាវនាវ ដល់ ប្រជាពលរដ្ឋ បន្ត ថែរក្សា សុខភាព ឱ្យ បាន ល្អ ចៀសវាង ការ កើត មាន ជំងឺ ផ្សេងៗ ពិសេស ការ ពុល ចំណីអាហារ និង ការ ពុល ស្រា។

លោក វេជ្ជបណ្ឌិត បាន ណែនាំ ថា ដើម្បី ចៀសវាង ការ ពុល ចំណីអាហារ នៅ ក្នុង ពិធីបុណ្យ ចូលឆ្នាំ ខាង មុខ នេះ ប្រជាពលរដ្ឋ ត្រូវ អនុវត្ត វិធានការ មួយ ចំនួន ដូចជា ត្រូវ លាងដៃ មុន នឹង ចាប់ កាន់ ចំណីអាហារ មុន ពេល រៀបចំ ចំណីអាហារ និង ក្រោយពេល ចេញពី បន្ទោបង់ ព្រមទាំង សម្ភារៈ ឧបករណ៍ ប្រើប្រាស់ សម្រាប់ រៀបចំ ចំណីអាហារ។ ត្រូវ ទុកដាក់ អាហារ ឆៅ និង ឆ្អិន ដាច់ដោយឡែក ពី គ្នា ព្រោះថា អាហារ ឆៅ ជាពិសេស សាច់ សត្វ ស្លាប ស៊ុត និង គ្រឿង សមុទ្រ អាច មាន មេរោគ បង្ក គ្រោះថ្នាក់ ដែល អាច ឆ្លង ចូល ទៅ ក្នុង ចំណីអាហារ ផ្សេងទៀត នៅ ពេល រៀបចំ និង ទុកដាក់ អាហារ ទាំងនេះ។ ត្រូវ ចម្អិន អាហារ ឱ្យ បាន ឆ្អិន ល្អ ជាពិសេស សាច់ សត្វ ស្លាប ស៊ុត និង គ្រឿង សមុទ្រ។ លើស ពី នេះ ត្រូវការ ទុកដាក់ អាហារ ក្នុង សីតុណ្ហភាព សុវត្ថិភាព ព្រោះថា មេរោគ អាច បំបែក ខ្លួន យ៉ាង ឆាប់រហ័ស ប្រសិនបើ អាហារ ត្រូវ បាន រក្សាទុក ក្នុង សីតុណ្ហភាព ធម្មតា។ ពេល ចម្អិន អាហារ ត្រូវ តិច ស្ករ តិច អំបិល និង តិច ខ្លាញ់ ដើម្បី កាត់បន្ថយ ជំងឺ មិន ឆ្លង ដូចជា ជំងឺលើសឈាម និង ជំងឺ ទឹកនោមផ្អែម ជាដើម។


លោក វេជ្ជបណ្ឌិត ក៏បាន ណែនាំ ដល់ ប្រជាពលរដ្ឋ ត្រូវ ប្រុងប្រយ័ត្ន ចំពោះ ការ ពុល ស្រា ស ស្រា ថ្នាំ ផង ដែរ ព្រោះថា កន្លងមក មាន ការ ពុល ស្រា នេះ រួច មក ហើយ ។ ដូចនេះ ប្រជាពលរដ្ឋ គួរ កាត់បន្ថយ ការ បរិភោគ ស្រា សូម បរិភោគ ក្នុង កម្រិត តិចតួច និង ទិញ ស្រា ដែល មាន ប្រភព ច្បាស់លាស់ និង ការ ត្រួត ពិនិត្យ ត្រឹមត្រូវ ដើម្បី ចៀសវាង ការ ពុល ស្រា។

លោក វេជ្ជបណ្ឌិត បញ្ជាក់ ថា ក្នុង ករណី ប្រជាពលរដ្ឋ មាន បញ្ហា សុខភាព ប្រញាប់ ទាក់ទង ទៅកាន់ លេខ ១១៥ ដើម្បី ឱ្យ មន្ត្រី ជំនាញ ចុះ ទៅ ស្រាវជ្រាវ និង ទប់ស្កាត់ បាន ទាន់ ពេលវេលា៕

Nº.0609

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top