ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាឧទ្ធរណ៍បាត់ដំបង សម្រេចសេចក្ដីដោះលែងជនជាប់ចោទឈ្មោះ ចិន ស្រីដា ឱ្យមានសេរីភាព

7News

ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាឧទ្ធរណ៍បាត់ដំបង សម្រេចសេចក្ដីដោះលែងជនជាប់ចោទឈ្មោះ ចិន ស្រីដា ឱ្យមានសេរីភាព

ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥

បាត់ដំបង ៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ សាលាឧទ្ធរណ៍បាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីចំណាត់ការលើសំណុំរឿងព្រហ្មទណ្ឌ (មុនអង្គសេចក្តី)ករណី “គំរាមកំហែងហែកកេរ្តិ៍នៅខេត្តសៀមរាប។

អ្នកនាំពាក្យសាលាឧទ្ធរណ៍បាត់ដំបង សូមជម្រាបជូនដល់សាធារណជនជ្រាបថា៖ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាឧទ្ធរណ៍បាត់ដំបងបានបើកសវនាការ ជាអសាធារណៈ ជំនុំជម្រះលើសំណុំរឿងសភាព្រហ្មទណ្ឌ (មុនអង្គសេក្តី)លេខ ៣៣៨ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ពីបទ៖ គំរាមកំហែងហែកកេរ្តិ៍ ដែលមានជនជាប់ចោទឈ្មោះ ចិន ស្រីដា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ កាន់សាសនាព្រះពុទ្ធ ទីលំនៅបច្ចុប្បន្ន ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។




Nº.0602

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top