សមត្ថកិច្ចចរាចរណ៍ផ្លូវគោគ បានដកពិន្ទុបណ្ណបើកបរជាង ៦ម៉ឺនពិន្ទុ និងពិន័យទឹកប្រាក់បានជាង ២៦ពាន់លានរៀល

7News

សមត្ថកិច្ចចរាចរណ៍ផ្លូវគោគ បានដកពិន្ទុបណ្ណបើកបរជាង ៦ម៉ឺនពិន្ទុ និងពិន័យទឹកប្រាក់បានជាង ២៦ពាន់លានរៀល

ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥

ភ្នំពេញ៖ ក្នុងឆ្នាំ២០២៤ សមត្ថកិច្ចចរាចរណ៍ផ្លូវគោគ បានដកពិន្ទុបណ្ណបើកបរជាង ៦ម៉ឺនពិន្ទុ លើអ្នកបើកបរយានយន្តជាង ១សែនគ្រឿង និងពិន័យដោយឧបករណ៍បច្ចេកទេសសរុបចំនួន ១២៤.៧៣៤នាក់ ទទួលបានទឹកប្រាក់បានជាង ២៦ពាន់លានរៀល។ នេះបើយោងតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ 


សូមបញ្ជាក់ថា ឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍បានកើតមានឡើង ២.៨៤៤លើក បណ្ដាលឱ្យស្លាប់ ១.៥០៩នាក់ និងរបួស ៣.៧៣០នាក់។ ជាមួយគ្នានោះដែរ ការអនុវត្តដកពិន្ទុបណ្ណបើកបរ និងបង់ប្រាក់ពិន័យអន្តរការណ៍ចំពោះអ្នកល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣៕

Nº.0622

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top