ផ្លូវ ក្រវាត់ ព្រំដែន នៅ ក្នុងភូមិ សាស្ត្រ ខេត្តមណ្ឌលគិរី និង ខេត្តរតនះគិរី កសាង សម្រេច បាន ជិត ៤០%
ចេញផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥
រាជធានី ភ្នំពេញ ៖ ក្នុង រយៈពេល ប្រមាណ ៥ ខែ កន្លង មកនេះ ពោល គឺ គិត ចាប់ពី ខែវិច្ឆិកា ឆ្នាំ ២០២៤ មក ដល់ ដំណាច់ ខែមីនា ឆ្នាំ ២០២៥ ផ្លូវ ក្រវាត់ ព្រំដែន នៅ ក្នុងភូមិ សាស្ត្រ ខេត្តមណ្ឌលគិរី និង ខេត្តរតនគិរី កសាង សម្រេច បាន ជិត ៤០% ហើយ នៃ ផែនការ រួម ក្នុង នោះ ខេត្តមណ្ឌលគិរី កសាង បាន ប្រវែង ជិត ៤៥ គីឡូម៉ែត្រ ស្មើនឹង ៤២,៤៥% និង ខេត្តរតនគិរី បាន ប្រវែង ជាង ៣០ គីឡូម៉ែត្រ ស្មើនឹង ៣៤,២៦% ។
ក្រវាត់ ព្រំដែន ដែល កំពុង កសាង នេះ គឺ ប្រើប្រាស់ ថវិកា របស់ « មូលនិធិ កសាង ហេដ្ឋារចនាសម្ព័ន្ធ តាម ព្រំដែន » ដែល ជនរួមជាតិ ខ្មែរ គ្រប់ ទិស ទី ទាំង ក្នុង និង ក្រៅប្រទេស បាន ស្ម័គ្រចិត្ត ចូលរួម បរិ ច្ចាគ ។ បើ តាម ក្រុមការងារ ចំពោះ កិច្ច គ្រប់គ្រង មូលនិធិ កសាង ហេដ្ឋារចនាសម្ព័ន្ធ តាម ព្រំដែន ដោយ ផ្តោត លើ ការ កសាង ផ្លូវ ក្រវាត់ ព្រំដែន ថា នៅ ក្នុង កិច្ច ការងារ កសាង ក្រុមការងារ ជំនាញ ក៏ បាន ឈូស ព្រៃ ទទឹង ៥ ម៉ែត្រ បាន ប្រវែង ១១០ គីឡូម៉ែត្រ សម្រាប់ រក ផ្លូវ ខ្សែ ដំបូង ឈូស ផ្លូវ ទទឹង ២០ ម៉ែត្រ បាន ប្រវែង ១០៣,៨៥ ម៉ែត្រ សម្រាប់ រក អ័ក្ស ផ្លូវ លុប ជ្រលង - អូរ បន្ទាប ចំណោតភ្នំ និង ធ្វើ ប្រឡាយ បាន ប្រវែង ១០០,៥០ គីឡូម៉ែត្រ កសាង តួ ផ្លូវ និង ចិត ជញ្ជាំង ភ្នំ បាន ប្រវែង ៩៩,១០ គីឡូ មែ ត្រ និង ក្រាល ល្បាយ កម្ទេច ថ្ម សម្រេច ជា ស្ថាពរ ប្រវែង ៧៥,២០ គីឡូម៉ែត្រ ។
ក្រៅពី នេះ ក្រុមការងារ ចំពោះ កិច្ច ក៏ បាន កសាង សម្រេច ជា ស្ថាពរ សំណង់ សិល្ប ការ្យ ជា ច្រើន រួម មាន លូ ប្រអប់ សរុប ចំនួន ២១ កន្លែង ស្មើនឹង ២០៨,៤៥ ម៉ែត្រ និង កសាង សម្រេច ជា ស្ថាពរ នូវ ផ្លូវ បេតុង បង្ហៀរទឹក សរុប ចំនួន ៦ កន្លែង ស្មើនឹង ១០៥,៧០ ម៉ែត្រ ។ ចំពោះ ការងារ រាវរក គ្រាប់ មីន - យុទ្ធភណ្ឌ មិន ទាន់ ផ្ទុះ តាម មុខសញ្ញា នៃ ការដ្ឋាន កសាង ផ្លូវ ក្រវាត់ ព្រំដែន បាន សម្រេច ជា ស្ថាពរ លើ ផ្ទៃដី ទំហំ ២ ៧៥២ ៥០០ ម៉ែត្រការ៉េ ស្មើនឹង ៤៤% នៃ ផ្ទៃដី សរុប ដែល គ្រោង រាវរក ទំហំ ៦ ២៥០ ០០០ ម៉ែត្រការ៉េ ដោយ បាន រក ឃើញ គ្រាប់ គ្រប់ ប្រភេទ ចំនួន ៧៩ គ្រាប់ ក្នុង នោះ រួម មាន គ្រាប់បែក ចង្កោម ចំនួន ៣៥ គ្រាប់ ។
បញ្ជាក់ ថា ផ្លូវ ក្រវាត់ ព្រំដែន និង ផ្លូវ ត ភ្ជាប់ ចូល ផ្លូវ ព្រំដែន នៅ ក្នុងភូមិ សាស្ត្រ ខេត្តមណ្ឌលគិរី និង ខេត្តរតនគិរី ដែល មាន ប្រវែង ផ្លូវ សរុប ប្រមាណ ២៥០ គីឡូម៉ែត្រ បាន ចាប់ផ្តើម បើក ការដ្ឋាន ស្ថាបនា កាលពី ថ្ងៃ ទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៤ ។ ផ្លូវ ក្រវាត់ ព្រំដែន ប្រវែង សរុប ២៥០ គីឡូម៉ែត្រ គឺ ស្មើនឹង ជាង ១៨% នៃ ផ្លូវ ខ្សែក្រវាត់ ព្រំដែន ដែល នៅ សល់ ប្រមាណ ជាង ៥០ ភាគរយ ។
ចាប់តាំងពី ឆ្នាំ ១៩៩៤ មក រាជរដ្ឋាភិបាល បាន ជំរុញ ការ កសាង ផ្លូវ ក្រវាត់ ព្រំដែន ជាមួយ ប្រទេស ជិតខាង ទាំង បី ដែល រួម មាន វៀតណាម ឡាវ និង ថៃ ។ រហូត មក ដល់ បច្ចុប្បន្ន ផ្លូវ ក្រវាត់ ព្រំដែន កសាង សម្រេច បាន ប្រមាណ ១ ៣០០ គីឡូម៉ែត្រ និង នៅ សល់ ប្រមាណ ១ ៣០០ គីឡូម៉ែត្រ ត្រូវ កសាង បន្ត ។ សូម រំឭក ថា ការ កសាង ហេដ្ឋារចនាសម្ព័ន្ធ ព្រំដែន កម្ពុជា នៅ ភាគ ឦសាន ត្រូវ បាន ធ្វើ ឡើង តាម បទបញ្ជា របស់ សម្តេច បវរ ធិ បតី នាយក រដ្ឋមន្ត្រី ហ៊ុន ម៉ា ណែ ត កាលពី ខែតុលា ឆ្នាំ ២០២៤ ពោល គឺ បន្ទាប់ ពី មាន ភាព ចម្រូងចម្រាស ពី បញ្ហា CLV ដែល នាំ ឲ្យ រាជរដ្ឋាភិបាល កម្ពុជា ប្រកាស ដកខ្លួន ចេញពី កិច្ច សហប្រតិបត្តិការ តំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា ឡាវ និង វៀតណាម (CLV-DTA) កាលពី ថ្ងៃ ទី ២០ ខែកញ្ញា ឆ្នាំ ២០២៤ ។
មុន ពេល ប្រកាស ដកខ្លួន ចេញពី គម្រោង CLV ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា បាន ប្រកាស បង្កើត មូលនិធិ កសាង ហេដ្ឋារចនាសម្ព័ន្ធ តាម ព្រំដែន នៅ ថ្ងៃ ទី ២២ ខែសីហា ឆ្នាំ ២០២៤ ៕
Nº.0589