គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកកម្មករជាមួយរថយន្តដឹកទំនិញបណ្ដាលឲ្យកម្មករកម្មការិនីចំនួន១៧នាក់រងរបួស

7News

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកកម្មករជាមួយរថយន្តដឹកទំនិញបណ្ដាលឲ្យកម្មករកម្មការិនីចំនួន១៧នាក់ រងរបួស

ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥

ខេត្តស្វាយរៀង៖​ យ៉ាងហោចណាស់កម្មករកម្មការិនីរោងចំនួន​ ១៧នាក់​ បានរងរបួសស្រាល​ និងធ្ងន់​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តដឹកកម្មករ​ បើកទៅបុកពីក្រោយរថយន្តដឹកទំនិញ​ នៅវេលាម៉ោង ៦:៣០នាទីព្រឹក ថ្ងៃទី២៦ ខែមេសា​ ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៣៨-១៣៩ ស្ថិតនៅចំណុចភូមិលៀប ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

យោងតាមការឱ្យដឹងពីសមត្ថកិច្ចស្រុកទាប​ បានឱ្យដឹងថា​ នៅមុនពេលកើតហេតុមានរថយន្ត​ ៤៥កៅអី​ ដឹកកម្មករកម្មការិនីពេញរថយន្តក្នុងទិសដៅស្របគ្នាពីលិចទៅកើត​ លុះមកដល់កន្លែងកើតមានរថយន្តដឹកទំនិញជាន់ហ្វ្រាំងដោយសារនៅខាងមុខមានករណីគ្រោះថ្នាក់ចរាចរណ៍​ ក៏ទៅបុកពីក្រោយរថយន្តដឹកទំនិញបណ្តាលឱ្យរងរបួសកម្មករកម្មការិនី​ និងអ្នកបេីកបររថយន្ត​ ១៧នាក់​ (ស្រី ១៥នាក់) របួសធ្ងន់ ២នាក់ (ស្រី )។


អ្នកបើកបររថយន្ត​ ត្រូវបានឃាត់ខ្លួនទៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប។ រីឯមធ្យោបាយរថយន្តទាំងពីរគ្រឿងយកទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកស្វាយទាប។

ចំពោះមូលហេតុ​ សមត្ថកិច្ចបានបញ្ជាក់ថា ដោយសារតែអ្នកបើកបររថយន្តដឹកកម្មករ ពាក់ស្លាកលេខ ភ្នំពេញ ៣E- ១០៤៧ មិនគោរពសិទ្ធិ ( ខ្វះគម្លាតសុវត្ថិភាព)៕

Nº.0628

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top