ហេតុការណ៍ ផ្ទុះមីនតោន បន្សល់ពីសម័យសង្គ្រាមបណ្តាលឱ្យអ្នកបើកបរត្រាក់ទ័រ ម្នាក់រងរបួសធ្ងន់
ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥
ខេត្តឧត្តរមានជ័យ៖ តៃកុងត្រាក់ទ័រម្នាក់ បានរងរបួសជាទម្ងន់ បន្ទាប់ពី បាន បើកត្រាក់ទ័រភ្ជួរដីចំការជាន់ចំមីនតោន១គ្រាប់ បណ្តាល អោយផ្ទុះលាន់កងរំពងឡើង នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ នៅចំនុចអូរថ្ម ស្ថិតក្នុងភូមិអូរជីក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ។
សេចក្តីរាយការណ៍បានអោយដឹងថា នៅក្នុងហេតុការណ៍ផ្ទុះមីនតោន បន្សល់ពីសម័យសង្គ្រាមនោះ បានបណ្តាលឱ្យអ្នកបេីកបរត្រាក់ទ័រ រងរបួសជាទម្ងន់ និងបានបញ្ជូនទៅសង្គ្រោះជីវិត នៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។
ជុំវិញករណីនេះ លោក ហេង រតនា ប្រធានមជ្ឈមណ្ឌលកំចាត់មីន កម្ពុជា បានលើកឡើងថា ថ្វីត្បិតសង្គ្រាមត្រូវបានបញ្ចប់ ប៉ុន្តែ សំណល់ យុទ្ធភណ្ឌសង្គ្រាមនៅក្នុងព្រះរាជាណាចក្រនេះ នៅតែបន្តបំផ្លិចបំផ្លាញសេចក្តីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋខែ្មរ ហេីយរាជរដ្ឋាភិបាល កំពុងតែបន្តខិតខំលុបបំបាត់សត្រូវជាឃាតករ លាក់មុខទាំងនេះ៕
Nº.0621