ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី អគ្គិភ័យបានកើតឡើង១០លើកបណ្ដាលឲ្យផ្ទះ២០ខ្នង និងរថយន្ត៣គ្រឿងខូចខាត

7News

ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី អគ្គិភ័យបានកើតឡើង១០លើកបណ្ដាលឲ្យផ្ទះ២០ខ្នង និងរថយន្ត៣គ្រឿងខូចខាត

ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥

ភ្នំពេញ៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃអគ្គស្នងការដ្ឋានគរបាលជាតិ បានឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កើតមានគ្រោះថ្នាក់អគ្គិភ័យចំនួន ១០លើក បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន ២០ខ្នង បន្ទប់ចំនួន២ ឃ្លាំង១ ភោជនីយដ្ឋាន ១ខ្នង និងរថយន្ត៣គ្រឿង បានរងការខូចខាត។

របាយការណ៍នេះ បើធៀបនឹងកាលឆ្នាំ២០២៤ រាជធានីភ្នំពេញ កើតឡើងច្រើនជាងចំនួន ៤ករណី ចំណែកខេត្តសៀមរាប និងរតនគិរី កើតឡើង ២ករណី កំពង់ស្ពឺ និង មណ្ឌលគិរីកើតឡើង ១ករណីដូចគ្នា៕




Nº.0606

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top