រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ គិតចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា ឆ្នាំ២០២៥មានមនុស្សចំនួន២៦នាក់បានស្លាប់ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍

7News

រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ គិតចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា ឆ្នាំ២០២៥មានមនុស្សចំនួន២៦នាក់បានស្លាប់ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍

ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥

ភ្នំពេញៈ យ៉ាងហោចណាស់មនុស្សចំនួន២៦នាក់បានស្លាប់ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ចំនួន៣០ករណី ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ គិតចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា ឆ្នាំ២០២៥។ នេះបើយោងតាមយោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំថ្ងៃ ទូទាំងប្រទេស របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្នុងចំណោមអ្នកស្លាប់ទាំង២៦នាក់នោះ មានស្រ្តីចំនួន៥នាក់ផងដែរ ហើយក្រៅពីបង្កឱ្យមានការបាត់បង់ជីវិត គ្រោះថ្នាក់ទាំងនេះក៏បានបណ្តាលឱ្យមានរបួសស្រាល និងធ្ងន់ចំនួន៤៧នាក់ផ្សេងទៀតផងដែរ។

ថ្ងៃទី១៦ ខែមេសា ជាថ្ងៃចុងក្រោយ នៃពិធីបុណ្យជាតិនេះ មានករណីស្លាប់ដោយសារតែគ្រោះថ្នាក់នេះច្រើនជាងគេ គឺមានរហូតដល់ទៅ១២នាក់។ ដោយឡែក នៅថ្ងៃទី១៥ មាន៩នាក់ស្លាប់ និង ថ្ងៃទី ១៤ មានចំនួន៥នាក់ស្លាប់ផងដែរ។ 

របាយការណ៍បានបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ទាំងនោះ ភាគច្រើន គឺបណ្តាលមកពីការបើកបរ ដោយលើសល្បឿនកំណត់ ដែលមានរហូតដល់ទៅ១៣លើក ក្នុងចំណោមគ្រោះថ្នាក់ទាំង៣០ករណីនេះ៕ 

Nº.0605

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top