ទណ្ឌិតចំនួន៩០០នាក់ស្នើសុំបន្ធូរបន្ថយទោសនិងលើកលែងទោសក្នុងឱកាសពិធី បុណ្យចូលឆ្នាំខ្មែរ
ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥
រាជធានី ភ្នំពេញ ៖ ទណ្ឌិត ចំនួន ៩០០ នាក់ មក ពី ពន្ធនាគារ រាជធានី -ខេត្ត ចំនួន ២១ និង ម ណ្ឌល អប់រំ កែប្រែ ចំនួន ៤ បាន ស្នើ សុំ ដែល ស្នើ សុំ បន្ធូរ បន្ថយទោសនិង លើកលែងទោស ក្នុង ឱ កាស ពិធី បុណ្យចូលឆ្នាំ ថ្មី ប្រពៃណី ជាតិ និង ពិធីបុណ្យ វិសាខបូជា ឆ្នាំ ២០២៥ ។
សំណើ នេះ បាន ដាក់ ក្នុង កិច្ចប្រជុំ របស់ គណៈកម្មការ ថ្នាក់ ជាតិ ដើម្បី ពិនិត្យ និង វាយតម្លៃ បញ្ជីឈ្មោះ ទណ្ឌិត ដែល ស្នើ សុំ បន្ធូរ បន្ថយទោស និង លើកលែងទោស ក្នុង ឱកាស ពិធីបុណ្យ ចូល ឆ្នាំ ថ្មី ប្រពៃ ណី ជាតិ និង ពិធីបុណ្យ វិសាខបូជា ឆ្នាំ ២០២៥ កាលពី រសៀល ថ្ងៃ ទី ១១ ខែមេសា ឆ្នាំ ២០២៥ នៅ ទីស្តីការក្រសួង យុត្តិធម៌ ក្រោម ការ ដឹកនាំ ឲ្យ ឯកឧត្តម កើត រិ ទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង យុត្តិធម៌ និង ជា ប្រធាន គណៈ កម្ម ការ ថ្នាក់ ជាតិពិនិត្យ និង វាយតម្លៃ បញ្ជី ឈ្មោះ ទ ណ្ឌិត ស្នើ សុំ បន្ធូរ បន្ថយទោស និង លើកលែង ទោស ។
កិច្ចប្រជុំ នេះ មានការ អញ្ជើញ ចូលរួម ពី សំណាក់ ឯកឧត្តម លោក ជំទាវ លោក លោកស្រី ដែល ជា អនុប្រធាន និង សមាជិក នៃ គណៈកម្មការ ថ្នាក់ ជាតិ , តំណាង អយ្យការ ទទួល ប ន្ទុ ក មណ្ឌល អប់រំ កែប្រែ ទាំង ៤ និង ប្រធាន មណ្ឌល អប់រំ កែប្រែ ទាំង ៤ ព្រមទាំង មន្ត្រី ជំនាញមួយ ចំនួន នៃ ក្រសួងយុត្តិធម៌ និង ក្រសួងមហា ផ្ទៃ ។
គណៈកម្មការ ថ្នាក់ ជាតិ បាន ពិនិត្យ និង វាយតម្លៃ លើ បញ្ជី ឈ្មោះ ទណ្ឌិត ស្នើ សុំ បន្ធូរ បន្ថយទោស និង លើកលែងទោស ក្នុង ឱកាស ពិធី បុណ្យចូលឆ្នាំ ថ្មី ប្រពៃណី ជាតិ ចំនួន៤៩៤នាក់ ( ស្រី៣៥ នាក់ ) និង ពិធីបុណ្យ វិសាខបូជា ចំនួន ៤០៦ នាក់ ( ស្រី៤១ នាក់ ) សរុប ទាំង ពីរ កម្មវិធី បុណ្យ មាន ចំនួន ៩០០នាក់ ( ស្រី ៧៦នាក់ ) ដែល ទទួល បាន ពី ពន្ធនាគារ រាជធានី ខេត្ត ចំនួន ២១ និង មណ្ឌល អ ប់ រំ កែប្រែ ចំនួន ៤ ។
សូម បញ្ជាក់ ថា គណៈកម្មការ ជាតិ បាន ទទួល ពិនិត្យ លើ បញ្ជី ឈ្មោះ ទណ្ឌិត ដែល បាន ស្នើ សុំ អនុ គ្រោះ ទោស ក្នុង ឱកាស ពិធី បុណ្យចូលឆ្នាំ ប្រពៃណី ជាតិ និង ពិធីបុណ្យ វិសាខបូជា ឆ្នាំ ២០២៥ ពី ពន្ធ នាគារ រាជធានី - ខេត្ត ចំនួន ២១ និង មណ្ឌល អប់រំ កែប្រែ ចំនួន ៤ ដែល មាន ទណ្ឌិត សរុប ចំនួន ៩០០ នាក់ ( ស្ត្រី ៧៦ នាក់ ) ដោយ ក្នុង នោះ ៖ ស្នើ សុំ បន្ធូរ បន្ថយទោស៣ ខែ ចំនួន៥៩៧នាក់ ( ស្រី៣៩នាក់ ), ស្នើ សុំ បន្ធូរ បន្ថយទោស ៦ ខែ ចំនួន ១៨៩ នាក់ ( ស្រី១៧នាក់ ), ស្នើ សុំ បន្ធូរ បន្ថយទោស ៩ ខែ ចំនួន ៧៤ នាក់ ( ស្រី១៥នាក់ ), ស្នើ សុំ បន្ធូរ បន្ថយទោស១២ ខែ ចំនួន១៤នាក់ ( ស្រី៣នាក់ ), ស្នើ សុំ បន្ថយទោស ពី មួយ ជីវិត មក ត្រឹម ៣០ ឆ្នាំ ចំនួន ២ នាក់ , ស្នើ សុំ លើកលែងទោស ចំនួន ២៤នាក់( ស្រី២ នាក់ )៕
Nº.0602