TikTok បង្កើតមុខងារ ត្រួតពិនិត្យ សុវត្ថិភាព ដើម្បីជួយអ្នកប្រើប្រាស់ រក្សាបាននូវសុវត្ថិភាព តាម អ៊ីនធឺណិត ។
ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥
ភ្នំពេញ៖ TikTok បានចាប់7ផ្តើម មុខងារ ថ្មី មួយ ដើម្បី បង្កើត កន្លែង សុវត្ថិភាព សម្រាប់ អ្នកប្រើប្រាស់ រួមទាំង អ្នកនិយមបណ្ដាញ សង្គម ដោយ លើ វីដេអូខ្លីៗ នៅ កម្ពុជា ផង ដែរ ។
មុខងារ ត្រួតពិនិត្យ សុវត្ថិភាព គឺជា ឧបករណ៍ ដែល ត្រូវបាន រចនា ឡើង ដើម្បី ជួយ អ្នកប្រើប្រាស់ ឱ្យមាន សុវត្ថិភាព ក្នុង គណនី របស់ ពួកគេ កាន់តែ ប្រសើរឡើង និង ធានា សុវត្ថិភាព នៅពេល ចូលប្លេតហ្វម នេះ ។
មុខងារ នេះ អនុញ្ញាតឱ្យ អ្នកប្រើប្រាស់ ពិនិត្យមើល និង ធ្វើ បច្ចុប្បន្នភាព ការកំណត់ សុវត្ថិភាព ដោយ គ្រាន់តែ អនុវត្ដ វិធី សាមញ្ញ មួយចំនួន ប៉ុណ្ណោះ ។
យោងតាម TikTok បាន ឱ្យ ដឹងថា ៖ « ការត្រួតពិនិត្យ សុវត្ថិភាព ណែនាំ អ្នកប្រើប្រាស់ តាមរយៈ វិធានការ សុវត្ថិភាព សំខាន់ៗ ដូចជា ការភ្ជាប់ លេខ ទូរស័ព្ទ និង អ៊ីមែល សម្រាប់ ជម្រើស បម្រុង ទុក បើក ការផ្ទៀងផ្ទាត់ ពីរ ជំហាន ក៏ដូចជា ឧបករណ៍ ត្រួតពិនិត្យ ដែល បាន ចូលទៅក្នុង គណនី របស់ ពួកគេ»។
ប្រភព ដដែលបាន បន្ដថា ៖ « វា ក៏ ជូនដំណឹង ដល់ អ្នក ប្រើ ផងដែរ អំពី សកម្ម ភាពមិនប្រក្រតី និង ណែនាំ ការផ្ទៀងផ្ទាត់ លេខ សម្ងាត់ ដែល ផ្តល់នូវ បទពិសោធន៍ ចូល គណនី ដោយ មិន ប្រើ លេខ សម្ងាត់ ដ៏មាន សុវត្ថិភាព ជាង មុន»។
អ្នកស្រី KahnJi Siriprapa Weerachaising អ្នកគ្រប់គ្រងផ្នែកផ្សព្វផ្សាយ និងដៃគូនៅ TikTok បាន ឱ្យ ដឹងថា អ្នកប្រើប្រាស់ TikTok នៅកម្ពុជា អាច ចូល ប្រើ មុខងារ ពិនិត្យ សុវត្ថិភាព បាន យ៉ាង ងាយស្រួល ដោយ ចូលទៅ កាន់ «Settings» និង «Privacy» ក្នុង កម្មវិធី ហើយ ជ្រើសរើស «Security & Permissions»។
អ្នកស្រី Weerachaising បាន កត់សម្គាល់ថា TikTok បន្ត វិនិយោគ លើ ការការពារ ឯកជន ភា ព និង ផ្តល់ ធនធាន អប់រំ ដើម្បី ជួយ អ្នកប្រើប្រាស់ រក្សា សុវត្ថិភាព តាម អ៊ីនធឺណិត ។
ទន្ទឹមនឹងនេះ TikTok បាន ណែនាំ កម្មវិធី សុវត្ថិភាព គ្រួសារ ឬ Family Pairing ដែល អនុញ្ញាតឱ្យ ឪពុកម្តាយ កំណត់ព្រំដែន និង គាំទ្រ កូនៗ ជា ក្មេង ជំទង់ ក្នុងការ អភិវឌ្ឍ ទម្លាប់ ឌីជីថល ដែលមាន សុខភាព ល្អ ជាង មុន ។
ឧបករណ៍ ថ្មី រួមមាន មុខងារ Time Away ដែល អនុញ្ញាតឱ្យ ឪពុកម្តាយ កំណត់ បញ្ចប់ ដំណើរ TikTok និង បង្កើន លទ្ធភាព មើល ឃើញ ការ លេង អ៊ីនធឺណិត របស់ ក្មេង ជំទង់ រួមទាំង អ្នក ដែល តាមដាន (follow) និង បិទ ខ្ទប់ (block) ពួកគេ ផងដែរ ។
លើសពីនេះ ឪពុកម្តាយ អាច ត្រូវបាន ជូនដំណឹង នៅពេលដែលកូនៗ ជា ក្មេង ជំទង់ របស់ ពួកគេ រាយការណ៍ អំពីមាតិកា ណាមួយ ។
យោងតាម TikTok បានឱ្យដឹងថា៖ « សម្រាប់ អ្នកប្រើប្រាស់ វ័យក្មេង ដែលមាន អាយុ ក្រោម ១៦ ឆ្នាំ TikTok កំពុង ដាក់ឱ្យ ដំណើរការ នូវ មុខងារ បន្ថយល្បឿន (wind-down) ដែល លើកទឹកចិត្ត បង្កើត ទម្លាប់ មើល អេក្រង់ មាន សុខភាព ល្អ ជាង មុន ជាមួយ ការរំខានក្នុងការ ចុច ដាច់ យប់ ជាមួយនឹង តន្ត្រី ស្ងប់ស្ងាត់ និង សមាធិ » ។
ការធ្វើ បច្ចុប្បន្នភាព ទាំងនេះ សំដៅ លើកកម្ពស់ សុខុមាល ភាព ឌីជីថល ក៏ ផ្តល់ឱ្យ ក្រុមគ្រួសារ ក្នុងប្រទេស កម្ពុជា នូវ ការគ្រប់គ្រង និង ភាពបត់បែន បន្ថែមទៀត ក្នុងការ គ្រប់គ្រងពេលវេលា មើល ទូរស័ព្ទ ផងដែរ ។
កាលពី ពាក់ កណ្ដាល ខែ មីនានេះ TikTok បាន អនុញ្ញាត ឱ្យ អ្នក បង្កើត មាតិកា នៅកម្ពុជា ធ្វើ ការ រកប្រាក់ ពី ប្លេតហ្វម របស់ ខ្លួន ។
នេះ បើតាម ការប្រកាស នៅក្នុង សិក្ខាសាលា បណ្ដុះបណ្ដាល សុវត្ថិភាព ដែល រៀបចំ នៅ រាជធានី ភ្នំពេញ កាលពី ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ ។
ព្រឹត្តិការណ៍ នេះ ត្រូវបាន រៀបចំឡើង ដោយ TikTok សហការ ជាមួយ ក្រសួង ប្រៃសណីយ៍ និង ទូរគមនាគមន៍ របស់ កម្ពុជា ដោយបាន ប្រមូលផ្តុំ អ្នកបង្កើត មាតិកា អ្នកសារព័ត៌មាន និង អ្នកតំណាង រដ្ឋាភិបាល ដើម្បី ពិភាក្សា អំពី សុវត្ថិភាព អន ឡាញ និង គោលការណ៍ ណែនាំ សហគមន៍ របស់ TikTok ។
ជាមួយនឹង អ្នកប្រើប្រាស់ TikTok សកម្ម ជាង ១០ លាន នាក់ នៅក្នុង ប្រទេស កម្ពុជា ការពង្រីក ការរក ប្រាក់ ផ្តល់នូវ ឱកាស សម្រាប់ អ្នកបង្កើតមាតិកា ក្នុងស្រុក ដើម្បី បង្វែរ ចំណង់ ចំណូលចិត្ត របស់ ពួកគេ សម្រាប់ ការបង្កើត មាតិកា ទៅជា ប្រភព ចំណូល ។
វត្តមាន របស់ TikTok នៅ កម្ពុជា កំពុង រីកចម្រើន យ៉ាង ឆាប់រហ័ស ជា ផ្នែក មួយ នៃ និន្នាការ ទូលំទូលាយ ដែលប្លេតហ្វម ប្រព័ន្ធ ផ្សព្វផ្សាយ សង្គម ត្រូវបាន មើលឃើញ កាន់តែខ្លាំង ឡើង ថា ជា មធ្យោបាយ ដ៏ សំខាន់ សម្រាប់ ការបង្កើត មាតិកា ពាណិជ្ជកម្ម និង ការកសាង ម៉ាក យីហោ ផ្ទាល់ខ្លួន ។
លោក ទេព អស្នា រិ ទ្ធ អ្នកនាំពាក្យ ក្រសួង ព័ត៌មាន បាន ក្រើនរំឭក អ្នកបង្កើត មាតិកា ឱ្យ ប្រកាន់ខ្ជាប់ នូវ ក្រមសីលធម៌ បង្កើត ខ្លឹមសារ ផ្អែកលើ ការពិត និង រួមចំណែក រក្សា សណ្តាប់ធ្នាប់ សង្គម ។
លោក បាន ជំរុញ ឱ្យ អ្នកបង្កើតមាតិកា ឱ្យមាន ការ ទទួល ខុសត្រូវ ក្នុង សកម្មភាព អន ឡាញ របស់ ពួកគេ និង ធានាថា មាតិកា របស់ ពួកគេ ផ្តល់ អត្ថប្រយោជន៍ ដល់ សង្គម និង រក្សា ភាព សុចរិត នៃ កន្លែង សាធារណៈ៕
Nº.0571