កុមារាអាយុ ៣ឆ្នាំ ៦ខែ ត្រូវបានស្លាប់ដោយជំងឺផ្តាសាយបក្សី H5N1
ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥
ក្រចេះ៖ កុមារាអាយុ ៣ឆ្នាំ ៦ខែ ដែលផ្ទុកជំងឺផ្តាសាយបក្សី នៅក្នុងភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ បានទទួលមរណភាព នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥។ នេះបើយោងតាមការឱ្យដឹងពី លោក ងី ប៊ុនឡែន ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ។
លោក ងី ប៊ុនឡែន បានបញ្ជាក់ថា ក្រុមគ្រូពេទ្យបានខិតខំយកចិត្តទុកដាក់ចំពោះកុមារខាងលេីហេីយ តែដោយសារស្ថានភាពកុមារមានអាការៈធ្ងន់ធ្ងរ គ្រូពេទ្យជំនាញខិតខំប្រឹងជួយអស់ពីលទ្ធភាព។
ក្រសួងសុខាភិបាល បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋ។ ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ ក្នុងអំឡុង១៤ថ្ងៃ មុនថ្ងៃចាប់ផ្តើម មានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេល នឹធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ។
របៀបចម្លងនៃជំងឺផ្តាសាយបក្សី H5N1 ជាជំងឺផ្តាសាយមួយ ដែលជាធម្មតាចម្លងរវាងសត្វបក្សីឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស តាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សីដែលឈឺ ឬងាប់។ ជំងឺផ្តាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការធ្វើការព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលា៕
Nº.0559