អង្គការប្រទេស សម្ព័ន្ធ អារ៉ាប់ បាន បើកកិច្ចប្រជុំកំពូលស្តីពី ការកសាង និងស្តារតំបន់ ហ្កាហ្សា ឡើងវិញ

7News

អង្គការប្រទេស សម្ព័ន្ធ អារ៉ាប់ បាន បើកកិច្ចប្រជុំកំពូលស្តីពី ការកសាង និងស្តារតំបន់ ហ្កាហ្សា ឡើងវិញ

ចេញផ្សាយថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥៖

ថ្ងៃ អង្គារ ទី ៤ ខែមីនា អង្គការប្រទេស សម្ព័ន្ធ អារ៉ាប់ បាន បើក កិច្ចប្រជុំ កំពូល វិសាមញ្ញ ស្តីពី ការក សាង និងស្តារតំបន់ ហ្កាហ្សា ឡើងវិញ។ ជា ម្ចាស់ ផ្ទះកិច្ចប្រជុំ ប្រទេស អេហ្ស៊ីបបា នស្នើ គម្រោងកញ្ចប់ ថវិកា ៥៣ ពាន់ លាន ដុល្លារ ដើម្បីរៀបចំ កសាង តំបន់ហ្កាហ្សា។ ការកសាង អាច នឹងត្រូវ ធ្វើឡើង ជា ច្រើន ដំណាក់កាល ក្នុង រយៈ ពេល ៥ ឆ្នាំ ។ ក៏ប៉ុន្តែ នៅ មាន បញ្ហា ស្មុគស្មាញជាច្រើន ដែល ត្រូវ ជជែកគ្នា លម្អិត នោះ គឺ ការ ជម្លៀស ប្រជាជន និងក្រុម អ្នក ដឹកនាំ ពលរដ្ឋប៉ាឡេស្ទីន ហើយការ ដកអាវុធ ពី ពួក ហាម៉ាស ។  

៧០%នៃ ដែនដី ហ្កាហ្សាត្រូវ បំផ្លិត បំផ្លាញ ក្រោម ស្នាដៃ កងទ័ព អ៊ីស្រាអែល ក្នុង សង្គ្រាម ជាង១៥ខែ ។ ពេលនេះ អង្គការប្រទេសសម្ព័ន្ធអារ៉ាប់បានបើកកិច្ចពិភាក្សា ស្តីពីការស្តារ ហ្កាហ្សាឡើងវិញ ដោយ បាន អញ្ជើញ អគ្គលេខាធិការ អង្គការ សហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរស៍ និង ប្រធាន ក្រុ មប្រឹក្សា សហភាព អឺរ៉ុប លោក អង់តូនីញ៉ូ កូស្តា ឲ្យ មកចូលរួម ដែរ ។

ដើម្បីស្តារ ហ្កាហ្សា ឡើងវិញ ប្រធានាធិបតី អេហ្ស៊ីប  អាប់ឌែល ហ្វាតា អាល់ស៊ីស៊ី ជាម្ចាស់ផ្ទះកិច្ចប្រជុំ បានរៀបចំឯកសារ ១១២ ទំព័រ និង ស្នើគ្រោង ៥៣ ពាន់ លាន ដុល្លារ ដែល ចែកជា ២ ដំណាក់ កាល ។ ជំហានទី១ ត្រូវ ការ ពេល ៦ ខែ ដើម្បី បោស សម្អាតសំណល់ អគារ បាក់បែក ដោះមីន និងបោស សម្អាតអាវុធ មិនទាន់ ផ្ទុះ ចេញពី តំបន់ហ្កាហ្សា ហើយត្រូវ ផ្លាស់ទី ប្រជាជន ទៅ រក កន្លែង សុវត្ថិភាព ១រយៈ ពេល ខ្លីសិន ។ ជំហាន ទី២ អាច ស៊ីពេល៤ឆ្នាំ កន្លះ ដែលត្រូវ បែកចែក ជា ២ វគ្គ។ វគ្គទី១ ចាប់ពីពេលនេះ ដល់ឆ្នាំ២០២៧ ត្រូវកសាង លំនៅដ្ឋាន សម្រាប់ ពលរដ្ឋ ប៉ាឡេស្ទីន ចំនួន ១,៦ លាននាក់ ហើយ កសាង ហេដ្ឋារចនាសម្ព័ន្ធ កសាងផ្លូវ ថ្នល់ ប្រព័ន្ធបណ្តាញ ចែកចាយ និង ស្ថាប័ន ផ្តល់ សេវា កម្ម សាធារណៈ ព្រ មទាំង រៀបចំផ្ទៃ ដី កសិកម្ម ១៨០ ០០០ ហិកតា ។ វគ្គទី១នេះ អាច ត្រូវ កា រ កញ្ចប់ ថវិកា ២០ ពាន់ លាន ដុល្លារ។ ចំណែកវគ្គទី២ ត្រូវ បន្តរហូត ដល់ឆ្នាំ២០៣០ និងគ្រោង ចាយ ប្រាក់ ៣០ ពាន់ លាន ដុល្លារ ដើម្បី កសាង ហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដោយ បង្កើត តំបន់ សេដ្ឋកិច្ច ឧស្សាហកម្មជា ច្រើន កន្លែង សង់ កំពង់ ផែ នេសាទ ១ ផែពាណិជ្ជកម្ម១ និង ព្រលានយន្តហោះ១។

គម្រោង កសាង តំបន់ ហ្កាហ្សានេះបានត្រូវ លើកឡើង ដោយ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែល ចង់ ជម្លៀស ប្រជាជនប៉ាឡេស្ទីន ឲ្យទៅ រស់ នៅ លើទឹកដី អេហ្ស៊ីប និង ហ្ស័កដានី តែប្រទេស ទាំង២ជំទាស់។ ពេលនេះទៀត អេហ្ស៊ីប អះអាងថា មិនជម្លៀស ពលរដ្ឋប៉ាឡេ ស្ទីន នោះឡើយ ហើយត្រូវ អភិវឌ្ឍ នៅនឹងកន្លែង។

បើតាម ផែនការរបស់ អេហ្ស៊ីប គេ ត្រូវ បង្កើត មូលនិធិ អន្តរជាតិដើម្បីទទួល ជំនួយ ហិរញ្ញវត្ថុនិងចាត់ ចែង ឲ្យ តម្លាភាព ។ ប្រទេស មហាសេដ្ឋីប្រេង អារ៉ាប៊ីសាអូឌីត ធ្លាប់ លើកឡើង ថា ត្រៀម ខ្លួន ជាស្រេច ដើម្បី ចាក់ បញ្ចូល ថវិកា ២០ទៅ ២៥ពាន់លាន ដុល្លារ ប្រសិន បើ ចៅហ្វាយសេតវិមាន អាមេរិក ដូណាល់ ត្រាំ យល់ព្រ មតាម គម្រោង សំណើ ផែនការ នេះ។

ក្រៅពី ជជែក លម្អិត ពីគម្រោង ខាងលើ នៅ ប្រធានរឿង ធំ ៗផ្សេង ទៀត ដែល គេត្រូវ ពិភាក្សា គឺ ការកាច់ បំបាក់ធ្មុងរបស់ក្រុមប្រដាប់អាវុធហាម៉ាស ។ អារ៉ាប៊ីសាអូឌីត និង អេម៊ីរ៉ាត អារ៉ាប់ រួម បាន ទាមទារ ឲ្យ ដកអាវុធទាំងស្រុង ពីក្រុមហាម៉ាស។ ជំហរនេះជាអ្វីដែល អ៊ីស្រាអែល និង សហរដ្ឋអាមេរិក ទាមទារ ដែរ ក៏ប៉ុន្តែ ប្រទេស កាតា មិនយល់ស្រប នឹងចំណុច នេះ នៅឡើយទេ ។

មួយទៀត តើ នរណា នឹង ត្រូវ ធ្វើ ជា អ្នក ដឹកនាំ ក្រុមប្រជា ជន ប៉ាឡេស្ទីន? នេះក៏ជា រឿង ធំ ត្រូវ ដោះស្រាយដែរ។ មុន កិច្ចពិភាក្សា អេហ្ស៊ីបបញ្ជាក់ ប្រាប់ក្រុម អ្នក កាសែត ថា រដ្ឋាភិបា លក្រុង គែរ បានស្នើ ទទូច ឲ្យ ក្រុមប្រដាប់ អាវុធ ហាម៉ាស ដកខ្លួនចេញ និងកុំ ដឹកនាំ ចលនា ប្រជាជន ប៉ាឡេស្ទីន តទៅទៀត ។ ក្រុម នេះ ក៏ ទទួល យល់ ព្រម ដែរ។ នេះបើតាម ប្រភពពី មន្ត្រី ជាន់ ខ្ពស់អេហ្ស៊ីប តែ ផ្ទុយទៅវិញ ក្រុម ហាម៉ាសខ្លួន ឯង ទាំង សាខា នៅបរទេស និង ទាំង សាខា នៅ តំបន់ ហ្កាហ្សា មិន ទាន់បាន ឆ្លើយ អះអាងថាម្តេច នោះឡើយ នៅ ថ្ងៃអង្គារ ទី ៤ មីនា ។ រីឯ អាជ្ញាធរ ប៉ាឡេស្ទីន ដែល ដឹកនាំ ដោយ លោក ម៉ះមូដ អាបាស់ គឺ អប្រជាប្រិយភាពជាខ្លាំង ហើយ រងការ ចោទប្រកាន់ ជុំវិញ អំពើពុក រលួយ ។ មិនតែប៉ុណ្ណោះ លោក ម៉ះមូដ អាបាស់ ក៏ មា នវ័យ កាន់តែ ចំណាស់ ជាង ៨០ ឆ្នាំទៅហើយ ។ អាស្រ័យហេតុនេះ ទើប ពី ដំបូងដៃ ឡើយ ប្រទេស អេហ្ស៊ីបម្ចាស់ ផ្ទះ កិច្ចប្រជុំ កំពូល ចង់ ឲ្យ បង្កើត ក្រុមថ្មីដឹកនាំ ប្រជាជនប៉ាឡេស្ទីន ដែល ផ្តុំ ដោយ អ្នក បច្ចេកទេសនិង អ្នក ឯករាជ្យ ។ ទីបំផុត កិច្ចប្រជុំ បាន សម្រេចយល់ស្រប ឲ្យលោក ម៉ះមូដ អាបាស់ បន្ត ដឹកនាំប្រជាជន ប៉ាឡេស្ទីន ដដែល។ ភ្លាមៗនោះ លោក ម៉ះមូដ អាបាស់ បាន ប្រកាស ថា នឹង បង្កើ ត តំណែង អនុប្រធាន ១ សម្រាប់ ឥស្សរជន អ្នក នយោបាយ ប្រឆាំង ដើម្បីឲ្យ ចូលរួម ដឹកនាំ ប្រជាជនប៉ាឡេស្ទីន។

គួរ កត់សម្គាល់ថា ប្រមុខ ដឹកនាំ របប ស៊ីរីថ្មី លោក Ahmad al-Chareh ក៏ មក ចូលរួមក្នុង កិច្ចប្រជុំនៅទីក្រុង គែរ ដែរ។ នេះជាលើកទី១ ដែលអង្គការប្រទេសសម្ព័ន្ធអារ៉ាប់ អញ្ជើញ ថ្នាក់ដឹកនាំ ស៊ីរី ឲ្យ ចូលរួម កិច្ចប្រជុំ បើគិត តាំងពីឆ្នាំ ២០១១មក ៕

Nº.0486

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top