កម្ពុជា រៀបចំបណ្ដេញ ចេញ ពលរដ្ឋថៃ ចំនួន ៥៦នាក់ ពាក់ព័ន្ធ នឹងបទ ល្មើស អនឡាញខណះ ៧ នាក់ ទៀត នឹង ត្រូវប្រឈម មុខចំពោះផ្លូវច្បាប់
ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥
ពលរដ្ឋ ថៃ ចំនួន ៥៦ នាក់ នឹង ត្រូវ បណ្ដេញ ចេញ ពី កម្ពុជា ខណៈ ៧ នាក់ ទៀត ដែល ជា មេខ្លោង នៃ អំពើ ឆបោក តាម អនឡាញ កំពុង ប្រឈម មុខ នឹង វិធានការ ផ្លូវ ច្បាប់ នៅ ខេត្ត បន្ទាយ មាន ជ័យ។ នេះ បើ តាម អគ្គស្នងការ នគរ បាល ជាតិ។
អគ្គ ស្នង ការ នគរ បាល ជាតិ បាន ឲ្យ ដឹង នៅ ថ្ងៃ ទី២៥ ខែ មីនា នេះ ថា គណៈ បញ្ជាការ ដឹកនាំ ស្រាវ ជ្រាវ ស៊ើប អង្កេត និង បង្ក្រាប បទ ល្មើស គ្រប់ ប្រភេទ នៃ ក្រសួងមហាផ្ទៃ នៅ ថ្ងៃ ទី២២ ខែមីនា បាន ឃាត់ ខ្លួន ជន ជាតិ ថៃ សរុប ចំនួន ៦៣ នាក់ ក្នុង នោះ មាន ទាំង កុមារ ចំនួន ២ នាក់ ក្នុង ប្រតិបត្តិការ បង្ក្រាប ទីតាំង ចំនួន ២ កន្លែង ដែល លួច លាក់ ប្រព្រឹត្ត បទ ល្មើស តាម ប្រព័ន្ធ អនឡាញ នៅ ក្រុង ប៉ោយ ប៉ែត ខេត្ត បន្ទាយ មាន ជ័យ។
ក្នុង ប្រតិបត្តិការ នេះ សមត្ថកិច្ច រក ឃើញ រក ឃើញ សម្ភារៈ វត្ថុ តាង ដូចជា កុំព្យូទ័រ ចំនួន ៣៣ គ្រឿង ទូរ ស័ព្ទ ដៃ ចំនួន ៦៥ គ្រឿង ដែល ប្រើ ប្រាស់ សម្រាប់ ធ្វើ សកម្មភាព បទ ល្មើស តាម ប្រព័ន្ធ អន ឡាញ ខុស ច្បាប់ និង អត្តសញ្ញាណប័ណ្ណ ថៃ ចំនួន ៦៥ ច្បាប់ និង លិខិត ឆ្លង ដែន ថៃ ចំនួន ២ ច្បាប់។
អគ្គស្នងការ នគរ បាល ជាតិ បញ្ជាក់ ថា៖ «តាមរយៈ ទិន្នន័យ ក្នុង វត្ថុ តាង សមត្ថកិច្ច កំណត់ បាន ថា ក្រុម នេះ កំពុង ត្រៀម រៀបចំ ប្រព្រឹត្ត បទល្មើស តាម ប្រព័ន្ធ អន ឡាញ ដោយ ប្រើ ប្រាស់ ទឹកដី កម្ពុជា ធ្វើ សកម្មភាព ទៅ ប្រទេស ដទៃ ផ្សេង ទៀត»។
ក្នុង ចំណោម ពលរដ្ឋ ថៃ ទាំង ៦៣នាក់ មាន ១០ នាក់ កំពុង ធ្វើ រៀប ចំ សម្ភារៈ មធ្យោបាយ ដើម្បី ប្រព្រឹត្ត បទល្មើស តាម ប្រព័ន្ធ អនឡាញ ខុស ច្បាប់ ដោយ ស្ម័គ្រចិត្ត និង ៤៦ នាក់ កំពុង រស់ នៅ ក្នុង ស្ថានភាព ដោយ បិទ សិទ្ធិ សេរីភាព ដើរ ហើរ ប៉ុន្តែ មិន មាន សញ្ញាណ រង គ្រោះ ដោយ អំពើ ហិង្សា ទេ។
អគ្គស្នងការ នគរ បាល ជាតិ បន្ត ថា នគរបាល ជាតិ នឹង នឹង ស្នើ សុំ កិច្ច សហការ ជាមួយ នគរបាល ភូមិន្ទ ថៃ ដើម្បី សម្រប សម្រួល រៀបចំ បែប បទ បណ្តេញ ចេញ ជនជាតិ ថៃ ចំនួន ៥៦ នាក់ ពី កម្ពុជា ផ្អែក តាម សំណូមពរ របស់ ពួក គេ។ ដោយឡែក ចំពោះ ជន សង្ស័យ ៧នាក់ ផ្សេង ទៀត ដែល ជា មេខ្លោង សមត្ថកិច្ច កំពុង បន្ត នីតិវិធី នៅ ស្នងការដ្ឋាន នគរបាល ខេត្ត បន្ទាយ មានជ័យ៕
Nº.0565