ក្រសួងបរិស្ថាន៖ តម្រូវឱ្យអ្នកផ្គត់ផ្គង់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក ប្រមូលសំណល់ដែលប្រើប្រាស់រួច

7News
0 minute read

 ក្រសួងបរិស្ថាន៖ តម្រូវឱ្យអ្នកផ្គត់ផ្គង់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក ប្រមូលសំណល់ដែលប្រើប្រាស់រួច

ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥

ភ្នំពេញ៖ ក្រសួងបរិស្ថាន តម្រូវឱ្យអ្នកនាំចូល ឬផ្គត់ផ្គង់ផ្តាច់មុខលើបរិក្ខារអគ្គិសនី និងអេឡិចត្រូនិក ទទួលខុសត្រូវលើការប្រមូលសំណល់ដែលប្រើប្រាស់រួចហើយ សំដៅពង្រឹងការគ្រប់គ្រងប្រកបដោយសុវត្ថិភាព។ នេះបើយោងតាមសេចក្ដីសម្រេចរបស់ក្រសួងបរិស្ថាន នាថ្ងៃទី១៨ ខែមីនា។




ករណីនេះ ក្រសួងបានណែនាំឱ្យ អ្នកនាំចូល ឬផ្គត់ផ្គង់ អនុវត្តប្រព័ន្ធប្រមូលខ្លួនឯងដោយមានការអនុញ្ញាតពីក្រសួងបរិស្ថាន ឬសហការជាមួយក្រុមហ៊ុនផ្តល់សេវាប្រមូលសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកដែលមានលិខិតអនុញ្ញាតពីក្រសួងបរិស្ថាន។ ក្នុងការប្រមូលនោះដែរ ត្រូវរៀបចំដាក់ស្លាកសញ្ញាសម្គាល់ប្រភេទសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក រៀបចំទីតាំងទុកដាក់ចុងក្រោយសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកដែលប្រមូលបាន ឬត្រូវនាំត្រឡប់ទៅប្រទេសដើមវិញ។


ជាមួយគ្នានេះ ម្ចាស់អាជីវកម្មទាំងអស់ ត្រូវរាយការណ៍ពីបរិមាណ, ប្រភេទបរិក្ខារអគ្គិសនី និងអេឡិចត្រូនិកដែលបាននាំចូល ព្រមទាំង បរិមាណ និងប្រភេទសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក មកក្រសួងបរិស្ថានរៀងរាល់៦ខែម្ដង៕

Nº.0546

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top