រដ្ឋផ្តល់ ប្រាក់ឧបត្ថម្ភ ៥ម៉ឺនរៀលដល់មន្រ្តីរាជការក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ

7News

រដ្ឋផ្តល់ ប្រាក់ឧបត្ថម្ភ  ៥ម៉ឺនរៀលដល់មន្រ្តីរាជការក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ

ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥

ភ្នំពេញ៖ រាជរដ្ឋាភិបាល សម្រេចផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៥០ ០០០ រៀលក្នុងម្នាក់ជូនដល់មន្ត្រីរាជការក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ដំណាលគ្នាជាមួយនឹងការបើកផ្តល់ប្រាក់បៀវត្សសរុប ប្រចាំខែមេសា តែមួយលើកឱ្យបានដល់មន្រ្តីម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥។ 

យោងតាមក្រសួងសាធារណៈ ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នឹងរៀបចំការបើក ផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ដំណាលគ្នាជាមួយនឹងការបើកផ្តល់ប្រាក់បៀវត្សសរុបប្រចាំខែមេសា តែមួយលើកឱ្យបានដល់សាមីជនម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ និងត្រូវរៀបចំ បើកផ្តល់ប្រាក់បៀវត្យលើកទី១ សម្រាប់ខែឧសភា ឆ្នាំ២០២៥ ឱ្យបានក្នុងសប្តាហ៍ទី១នៃខែឧសភា និងលើកទី២ឱ្យបាន ក្នុងសប្តាហ៍ទី៣នៃខែឧសភា ជូនមន្ត្រីរាជការរបស់ខ្លួន។


Nº.0551



#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top