អាជ្ញាធរ ខណ្ឌសែនសុខ ដាក់កម្លាំងល្បាត ចុះត្រួតពិនិត្យ ការពារ សន្តិសុខ សុវត្ថិភាព និង ទប់ស្កាត់ រាល់ បទល្មើស ផ្សេងៗ
ចេញផ្សាយថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥
ភ្នំពេញ៖ គណៈ បញ្ជាការ ឯកភាព រដ្ឋបាល ខណ្ឌ សែន សុខ ដឹកនាំ ដោយ លោក ឃុ ត សុខ ខា អភិបាលរងខណ្ឌ នៅយប់ ថ្ងៃ ទី ៤ ខែមីនា ឆ្នាំ ២០២៥ បាន ដឹកនាំ កម្លាំង ល្បាត ក្នុង ភូមិ សាស្ត្រ ខណ្ឌ និង ចុះ ត្រួតពិនិត្យ រដ្ឋបាល នៅ តាម តំបន់ មាន ជន បទេស ស្នាក់នៅ ដូចជាតំបន់ ភូមិសាស្ត្រ ស្មុគស្មាញ និង ចុះ ត្រួតពិនិត្យ រដ្ឋបាល នៅតាម តំបន់ មាន ជន បទេស ស្នាក់នៅ ក្នុង មូលដ្ឋាន ត្រៀម ទប់ស្កាត់ រាល់ បទល្មើស ផ្សេងៗ ក្នុងន័យ ការពារ សន្តិសុខ សុវត្ថិភាព ជូន ដល់ ប្រជាពលរដ្ឋ ក្នុង មូលដ្ឋាន។
ជាមួយគ្នា នេះ អាជ្ញាធរ បាន ណែនាំ ទៅ ម្ចាស់ ទីតាំង ភោជនីយដ្ឋាន អគារ ស្នាក់ របស់ ជន បរទេស ឱ្យ ចូល រួមសហការ ផ្តល់ព័ត៌មាន រាល់ សកម្មភាព ណាមួយ មិន ប្រក្រតី រួសរាន់ រាយការណ៍ ទៅកាន់ អាជ្ញាធរ មូលដ្ឋាន ជាបន្ទាន់។
កន្លងមកកងកម្លាំង គ្រប់ ប្រភេទ តែងតែបាន ចូលរួម ទប់ សង្កាត់ និង បង្ក្រាប រាល់ បទល្មើស ដែល បាន កើតមាន ក្នុង មូលដ្ឋាន ខណ្ឌ ឫស្សីកែវ បាន យ៉ាង ល្អ។ ជាមួយ គ្នា នេះ ដែរ លោក អភិបាល ក៏បាន ឱ្យ កងកម្លាំង ទាំងអស់ បន្ត ចូលរួម និង ពង្រឹង បន្ថែម តួនាទី និង ភារកិច្ច ការងារ ឱ្យ មាន ប្រសិទ្ធភាព បន្ថែមទៀត៕
Nº.0487