អ៊ីស្រាអែល មិន អនុញ្ញាតឲ្យ ឡាន ដឹកស្បៀងចូល តំបន់ ហ្កាហ្សា ល្គឹកណា ហាម៉ាស មិន ព្រម ដោះលែង ចំណាប់ ខ្មាំង អ៊ីស្រាអែល ទាំង អស់

7News

អ៊ីស្រាអែល មិន អនុញ្ញាតឲ្យ ឡាន ដឹកស្បៀងចូល តំបន់ ហ្កាហ្សា ល្គឹកណា ហាម៉ាស មិន ព្រម ដោះលែង ចំណាប់ ខ្មាំង អ៊ីស្រាអែល ទាំង អស់

ចេញផ្សាយថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥៖

នៅ តំបន់ ហ្កាហ្សា កិច្ចព្រ មព្រៀង បទឈប់ បាញ់ដំណាក់ កាល ទី២ ត្រូវចូលជាធរមាននិង ត្រូវ ផ្តើម អនុវត្ត នៅ ថ្ងៃអាទិត្យ ទី ២មីនា ។ ក៏ប៉ុន្តែ ថ្នាក់ដឹកនាំ អ៊ីស្រាអែល បាន ចេញបញ្ជា ឲ្យ បិទខ្ទប់ច្រកផ្លូវ នាំចូលទំនិញ និងស្បៀងអាហារ ទៅកាន់ តំបន់ហ្កាហ្សា។ នេះ ក៏ព្រោះតែ អ៊ីស្រាអែល និង ក្រុម ហាម៉ាស ខ្វែង គំនិត គ្នា ជុំវិញ លក្ខខណ្ឌ បទឈប់ បាញ់ ដំណាក់ កាល ទី២ ។ ពួក គេ បា នចោទប្រកាន់ និង ទម្លាក់ កំហុស ដាក់ គ្នា ទៅវិញទៅមក។

អ៊ីស្រាអែល មិន អនុញ្ញាតឲ្យ ឡាន ដឹកស្បៀង ឬរថយន្ត ដឹកទំនិញ អ្វី ក៏ដោយ ចូល តំបន់ ហ្កាហ្សា នោះទេ។ ការ ហាមឃាត់ ត្រូវអនុវត្ត យ៉ាង តឹងរឹងរហូត ដល់ មាន បទបញ្ជាថ្មី។ នេះបើតាម លោក Omer Dosti អ្នក នាំពាក្យ របស់ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល បេនចាមិន នេតាន់យ៉ាហ៊ូ។

បទបញ្ជាដ៏ តឹងរឹង ធ្លាក់ មក ក្រោយ ពី ក្រុមប្រដាប់ អា វុធ ហាម៉ាស ពុំព្រម ទទួល លក្ខខណ្ឌ បទឈប់ បាញ់ ដំណាក់ កាលទី ២ របស់ អាមេរិក និង អ៊ីស្រាអែល ដែល តម្រូវ ឲ្យ ហាម៉ាស ដោះលែង ចំណាប់ ខ្មាំង អ៊ីស្រាអែល មុន នឹងកងទ័ព អ៊ីស្រាអែលផ្អាក ឈប់ បាញ់ «មួយ រយៈ ពេល» ។ ចំពោះ ពួក ហាម៉ាស គឺ មិន ចង់ បាន ការ ផ្អាក បាញ់ត្រឹម តែ «មួយ រយៈ ពេល »ទេ ពោលគឺ ពួក គេ ទាមទារ ឲ្យ «ឈប់ បាញ់ ជា អចិន្ត្រៃយ៍ »។ ក៏ប៉ុន្តែចំពោះ ថ្នាក់ដឹកនាំ អ៊ីស្រាអែលវិញ កា រ« ឈប់ បាញ់ ជា អចិន្ត្រៃយ៍»រៀង រហូត មិន អាច ទៅរួច ទេ ល្គឹកណា ហាម៉ាស មិន ព្រម ដោះលែង ចំណាប់ ខ្មាំង អ៊ីស្រាអែល ទាំង អស់ ។

មុន ឈាន ដល់ កា រខ្វែង គំនិតគ្នា នេះ ប្រេសិត ពិសេស របស់ ប្រធានាធិបតី អាមេរិក លោក Steve Witkoff បាន រៀបចំ គម្រោង ចរចាដោយស្នើឲ្យ បន្តផ្អាក ឈប់ បាញ់ មួយ ពេលខ្លី ក្នុង ឱកាសពិធី រ៉ាម៉ាដន បុណ្យ តមអាហារសាសនាអ៊ីស្លាម ពេញ មួយ ខែ មីនា នេះ ហើយ អាច បន្ត ដល់ ពិធីបុណ្យ Pessah របស់ សាសនាជ្វីហ្វ នាពាក់កណ្តាល ខែ មេសា ខាងមុខ ។ ក្នុងចន្លោះពេលនេះ ហាម៉ាស ត្រូវ ដោះលែង ចំណាប់ ខ្មាំងអ៊ីស្រាអែល ដែលនៅសល់ យ៉ាង ហោច ចំនួន ពាក់ កណ្តាល។ ភាគី អ៊ីស្រាអែល លើកឡើង ថាខ្លួន យល់ព្រម ចរចាលើសំណើនេះឲ្យ លម្អិត ជាមួយ ហាម៉ាស។ ក៏ប៉ុន្តែ ក្រុមហាម៉ាស ប្រកាន់ ជំហរ ទាមទារ ឲ្យ អ៊ីស្រាអែល «ឈប់បាញ់ជាអចិន្ត្រៃយ៍» និងដកកងទ័ពចេញពី តំបន់ ហ្កាហ្សា ជាមុន សិន។


ជុំវិញ ការបិទ ច្រក ផ្លូវ នាំជំនួយ ក្រុមប្រដាប់ អាវុធ ហាម៉ាសបា នប្រតិកម្ម ថ្កោលទោស ថា អ៊ីស្រាអែល បន្ត ប្រព្រឹត្តអំពើ ឧក្រិដ្ឋ ដែល បិទខ្ទប់ ជំនួយ មនុស្សធម៌ យ៉ាងដូច្នេះ។ លោក Hazem Qassem អ្នក ទទួល ខុស ត្រូវរបស់ ក្រុម ហាម៉ាស និងជាអ្នក នាំពាក្យចលនា អ៊ីស្លាមហាម៉ាស ថែមទាំង សង្កត់ ធ្ងន់ថា អ៊ីស្រាអែល ត្រូវ ទទួល ខុស ត្រូវ ចំពោះ ផលវិបាក ដែល នឹងធ្លាក់ ទៅលើ ចំណាប់ ខ្មាំង ។

ក្នុងឱកាស ដែល ក្រុម ហាម៉ាសនិងអ៊ីស្រាអែល កំពុងតែ ខ្វែង គំនិត រដ្ឋមន្ត្រីក្រសួង ការបរទេស អាមេរិក លោក ម៉ារកូ រ៉ូប៊ីយ៉ូ ប្រកាស ថា រដ្ឋាភិបាល ទីក្រុង វ៉ាស៊ីន តោនបាន សម្រេច ពន្លឿន ការ បញ្ជូន ជំនួយ គ្រឿង សព្វាវុធ ក្នុង ទំហំ ទឹកប្រាក់ ៤ ពាន់ លាន ដុល្លារ បន្ថែមទៀត ទៅ ឲ្យ អ៊ីស្រាអែល។ ប្រមុខការទូត អាមេរិក គូស បង្ហាញក្នុងសេចក្តីថ្លែងការណ៍ ថា អាវុធ អាមេរិក នេះ នឹងជួយ អ៊ីស្រាអែល ឲ្យ ជៀស ផុត ការគំរាមកំហែង នៅអនាគត និង ទុកការពារដែន ដី អ៊ីស្រាអែល ហើយជារនាំង សន្តិសុខសុវត្ថិភាព។

ថ្ងៃអាទិត្យ ទី ២មីនា នៅទីស្នាក់ការ អង្គការ សហប្រជាជាតិ អ៊ីស្រាអែល ត្រូវ បង្ហាញ គម្រោង ផែនការ ដែល អនុវត្ត នៅ តំបន់ ហ្កាហ្សា ។ ស្របគ្នានេះ ពួក ក្រុម ហាម៉ាស អំពាវនាវ សហគម អន្តរជាតិ ត្រូវ ដាក់ សម្ពាធ លើ អ៊ីស្រាអែល ឲ្យ ឈប់ធ្វើបាបនិង សម្លាប់ ពលរដ្ឋ ក្នុង តំបន់ ហ្កាហ្សា៕

Nº.0481

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top