ជនជាតិ​ថៃ​ ១១៩​នាក់​ពាក់​ព័ន្ធ​ការ​ឆបោក​តាម​អ៊ីនធឺណិត​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កម្ពុជា

7News

 ជនជាតិ​ថៃ​ ១១៩​នាក់​ពាក់​ព័ន្ធ​ការ​ឆបោក​តាម​អ៊ីនធឺណិត​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កម្ពុជា

ចេញផ្សាយថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥៖

ជនជាតិ​ថៃ​ចំនួន ១១៩នាក់​ (ស្រី ៥៨នាក់) ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កម្ពុជា​នៅ​ព្រឹក​​ថ្ងៃ​ទី១ ខែមីនា​នេះ ពាក់ព័ន្ធ​នឹង​សកម្មភាព​ការ​លួច​ចូល​មក​រក​ស៊ី​​និង​ស្នាក់​នៅ​ខុស​ច្បាប់​​ ជាពិសេស​ប្រព្រឹត្ត​អំពើ​ការ​ឆបោក​តាម​អ៊ីនធឺណិត ឬ អនឡាញ​ខុស​ច្បាប់។

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហា​ផ្ទៃ​បាន​ឲ្យ​ដឹង​ថា ពួក​គេ​ត្រូវ​បាន​បណ្ដេញ​ចេញ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត។ ពួក​គេ​ត្រូវ​បាន​គណៈបញ្ជាការដឹកនាំ​ស្រាវជ្រាវ ស៊ើប​អង្កេត និង​បង្ក្រាប​បទ​ល្មើស​គ្រប់ប្រភេទ ឃាត់​ខ្លួន​កាល​ពីថ្ងៃទី២២-២៣ ខែកុម្ភៈ នៅ​ភូមិមិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។




Nº.0480

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top