Freedom House ៖ សេរីភាព ជា ទូទៅក្នុងពិភពលោក បាន ធ្លាក់ ចុះ នៅឆ្នាំ២០២៤ ខណៈពេល អំណាច ផ្តាច់ ការ កាន់តែ ឡើង ឥទ្ធិពល

7News

Freedom House ៖ សេរីភាព ជា ទូទៅក្នុងពិភពលោក បាន ធ្លាក់ ចុះ នៅឆ្នាំ២០២៤ ខណៈពេល អំណាច ផ្តាច់ ការ កាន់តែ ឡើង ឥទ្ធិពល

ចេញផ្សាយថ្ងៃទី២៧ ខែ កុម្ភៈ ឆ្នាំ២០២៥៖

បើតាម របាយការណ៍ ប្រចាំឆ្នាំ របស់អង្គការ Freedom House ដែល ជា ស្ថាប័ន តាមដាន ឃ្លាំមើល សិទ្ធិ សេរីភាព និង លិទ្ធិ ប្រជាធិតេយ្យ ក្នុងពិភពលោក។ ទោះបីជា ម្តេច ក្តី អង្គការអាមេរិកមួយ នេះ ក៏ បាន កត់ សម្គាល់ ដែរថា នៅទ្វីប អាស៊ី ភាគខាងត្បូង ប្រទេស មួយ ចំនួន ហាក់ កំពុងស្ថិត លើដំណើរ ទៅកាន់ សេរីភាព ដោយ សារ តែ សន្ទុះ ចលនាទាមទារ សិទ្ធិ របស់ ក្រុម បាតុករ និង បន្ទាត់ នយោបាយ ប្រឆាំង អំពើពុក រលួយ។  

សិទ្ធិសេរីភាពជាទូទៅក្នុងពិភពលោកធ្លាក់ ចុះ ។ ក្នុង ឆ្នាំ២០២៤ សេរីភាពមិន សូវល្អប្រសើរ ជាង ឆ្នាំ២០២៣ ប៉ុន្មាននោះឡើយ។ មានប្រទេស តែ ២ ប៉ុណ្ណោះ ដែល អាច ឈាន ជើង ដើរចេញពី ចំណាត់ថ្នាក់«សេរីភាពខ្លះៗ» ទៅជា ប្រទេស «សេរី»។ ប្រទេស ទាំង ២ នោះ គឺ ប្រទេសសេណេហ្កាល់ នៅទ្វីប អាហ្វ្រិក និងប្រទេស ប៊ូតង់ ក្នុង ទ្វីប អាស៊ីភាគខាងត្បូង ដែល បាន កែទម្រង់ ក្នុង សម័យ អន្តរកាល ឈានទៅរក ប្រជាធិបតេយ្យ តាមរយៈ ការ បោះឆ្នោត ។ នេះបើតាម អង្គការ អាមេរិក Freedom House  ដែល បញ្ជាក់ ក្នុងរបាយការណ៍ ចេញផ្សាយ ថ្ងៃ ពុធ ទី ២៦ ខែ កុម្ភៈ ឆ្នាំ២០២៥។

ក្រៅពី សេណេហ្កាល់និង ប៊ូតង់ Freedom House  បាន គូសបង្ហាញ អំពី ភាព រីកចម្រើន ខាង សិទ្ធិសេរីភាព នៅ បង់ក្លាដែស និង ស្រីលង្កា ថាសន្ទុះ ផ្នែក ប្រជាធិបតេយ្យ និង ផ្នែក សិទ្ធិពលរដ្ឋ ស៊ីវិល បាន ជឿនលឿន។ នៅ បង់ ក្លាដែស បាតុករ និស្សិត បានធ្វើ បាតុកម្មទម្លាក់ លោកស្រី ឆេក ហាស៊ីណា អតីត នាយករដ្ឋមន្ត្រី ផ្តាច់ការ ហើយ រដ្ឋាភិបាលអន្តរកាលដែល ដឹកនាំដោយបណ្ឌិត មូហាម៉ាដ យូនូស ជ័យលាភីរង្វាន់ណូបែលសន្តិភាព បាន ទទួល ស្គាល់ ពីអន្តរជាតិ ។

ចំណែក នៅ ស្រីលង្កា ប្រធានាធិបតី ថ្មី លោក Anura Kumara Dissanayake បាន ខំ ប្រឹងប្រែង អនុវត្ត គោលនយោបាយ ប្រយុទ្ធ ប្រឆាំង អំពើ ពុករលួយ ក្រោយ ពី បានទទួល ជ័យ ជម្នះនៅក្នុង ការ បោះឆ្នោត និង ទម្លាក់ អតីត គណបក្ស កាន់អំណាច ដ៏ចាស់ វង្សា ។

ផ្ទុយ ពី ស្រីលង្ហា ប្រទេស ឥណ្ឌាក្បែរខាង មា នចំណាត់ ថ្នាក់ សេរីភាព ធ្លាក់ ចុះ ជា លំដាប់។ តាំងពីឆ្នាំ២០២១មក ឥណ្ឌា ស្ថិត ក្រោម អំណាច ដឹកនាំរបស់ នាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី បាន ចាកចេញពី ប្រទេស «សេរី» មកជាប្រទេស «សេរីភាព មិន ពេញលេញ»។

ប្រទេស ខ្លះទៀត ធ្លាក់ ចំណាត់ថ្នាក់ពី «សេរីភាព មិនពេញលេញ» មកជា «គ្មាន សេរីភាព»តែម្តង គឺ កូវ៉ែត នីហ្សេ តង់សានី និង ថៃ។  ចំណែក ឯ ប្រទេស ដែល បាន ពិន្ទុ ១០០ល្អបំ ផុត ខាងសិទ្ធិ សេរីភាព គឺ ហ្វាំងឡង់ បន្តកន្ទុយ ដោយ នូវែលសេឡង់ ន័រវែស និងស៊ុយអែត ដែល ទទួល បាន ៩៩ ពិន្ទុ ។

សិទ្ធិនយោបាយ ពឹង ផ្អែក ខ្លាំងទៅលើ ស្ថាប័នជាតិ រឹងមាំ ដែល រឿងនេះ លំបាកនឹង កសាង តែ ងាយ នឹង កម្ទេច ចោល ។ នេះបើតាម ការ កត់សម្គាល់របស់ Freedom House  ដោយ បាន ទាញចំណាប់ អារម្មណ៍ ពីករណី ប្រទេសស៊ីរី។ របបផ្តាច់ការស៊ីរី របស់ លោក បាស្ហា អាល់អាសាដ ដែល បាន ដួលរលំទៅកាលពី ដើមខែធ្នូ ឆ្នាំ២០២៤ ជាឱកាសដ៏ប្រវត្តិសាស្ត្រសម្រាប់បើកទំព័រការគោរពសិទ្ធិមនុស្សជាថ្មី ។ ក៏ប៉ុន្តែ Freedom House  ដាស់តឿន ថា គេ ត្រូវ ការ ពេល វេលាឃ្លាំមើល ឥរិយាបថ ដឹកនាំ របស់ រដ្ឋាភិបាលស៊ីរីសម័យអន្តរកាល ដឹកនាំដោយ ក្រុមប្រដាប់អាវុធអ៊ីស្លាម Hayat Tahir al-Sham (HTS) ដែល ធ្លាប់ បានសន្យាកសាងស្តារនីតិរដ្ឋឡើងវិញ។

ជាអង្គការដ៏ចំណាស់ ដែលមិនស្វែងរកប្រាក់ចំណេញ  Freedom House  បង្កើតឡើងនៅឆ្នាំ១៩៤១ នៅក្រុងញូវយ៉ក ក្នុងបរិបទសង្គ្រាមលោកលើកទី២ ដើម្បីការពារសិទ្ធិសេរីភាពមនុស្ស និងតស៊ូមតិទប់ទល់នឹងរបបផ្តាច់ការហ្វាស៊ីស។ ក្រៅពីតាមដានឃ្លាំមើល សិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យក្នុងពិភពលោក ហើយធ្វើរបាយការណ៍ប្រចាំឆ្នាំ ដោយដាក់ពិន្ទុចំណាត់ថ្នាក់ អង្គការ Freedom House ក៏ វាយតម្លៃអំពីសេរីភាពនៅលើបណ្តាញអ៊ីនធ័រនែត ដែរ៕

Nº.0476




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top