CMAC នឹងកម្ទេចគ្រាប់បែកមួយគ្រាប់ប្រភេទMK82 ដែលមានទម្ងន់ជាង ២០០គីឡូក្រាម
ចេញផ្សាយថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥
កំពង់ស្ពឺ៖ គ្រាប់បែកប្រភេទMK82 ដែលយន្តហោះបានទម្លាក់កាលពីអំឡុងសម័យលន់ណុល ត្រូវបានគេប្រទះឃើញកប់ជ្រៅក្នុងដីរហូតដល់ទៅ ៥ម៉ែត្រ នៅក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅពីល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។
យោងតាមមន្ត្រីជំនាញCMAC បានបញ្ជាក់ថា វាជាប្រភេទគ្រាប់បែកដែលទម្លាក់ចេញពីយន្តហោះ ដើម្បីសម្លាប់មនុស្ស។ គ្រាប់នេះប្រភេទMK82 មានទម្ងន់ប្រមាណ ២៣០គីឡូក្រាម មាន រាងទ្រវែង ស្រដៀងទៅនឹងគ្រាប់ B52 ដែលទម្លាក់ពីលេីយន្ដហោះនាសម័យសង្រ្គាម ស ហរដ្ឋអាមេរិក ជាមួយវៀតណាមខាងជេី ង នៅទីក្រុងភា គខាងត្បូងប្រទេសវៀតណាម បច្ចុប្ប ន្ន(សាយហ្គន) ។
មន្ត្រីជំនាញបានបន្ថែមថា ក្នុងកំឡុងសង្រ្គាមរវាងខ្មែរ និងខ្មែរដែលភាគីម្ខាងបានការគាំទ្រ ពី សម្ព័ន្ធ មិត្ត អាមេរិក កាំង ខ្មែរលន់ណុ ល ត្រូវ បានសម្ព័ន្ធ មិត្ត ដឹកគ្រាប់យកមកទម្លាក់ដើម្បីសម្លាប់ខ្មែរដោយសារតែសង្រ្គាមផ្ទៃក្នុង ។
តាមល ក្ខណៈបច្ចេកទេស គ្រាប់បែក ប្រភេទ MK82 អ្នក បច្ចេកទេស ថា គ្រាប់នេះ គឺនៅមានប្រសិទ្ធិភាពនៅឡើយ ទោះបីជាវាបានកប់ក្នុងដីរាប់ឆ្នាំមកហើយក្តី គ្រាប់នេះមិនអាចដោះបន្សាប និងដឹកជញ្ជូនបានទេ ដោយស្ថាន ភាពគ្រាប់បែកពេលនេះមានហានិភ័យខ្ព ស់ ត្រូវកាត់បន្សាបដោយ ម៉ាសុីនស្វ័យប្រវត្តិ ហើយត្រូវធ្វើការកម្ទេចនៅហ្នឹងកន្លែងតែម្តង។
តែទន្ទឹមនឹងធ្វើការកម្ទេចចោល អាជ្ញាធរត្រូវតែប្រកាស និងអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នោះឱ្យចាក់ចេញបណ្តោះអាសន្នជាមុនសិន ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងហានិភ័យផ្សេងៗ ដោយរង់ចាំក្រុមការងារបញ្ចប់ប្រតិបត្តិការនេះ៕
Nº.0467