ខេត្តកំពង់ស្ពឺ រៀបចំព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំលើកទី១ របស់ខ្លួន ក្នុងគោលបំណងលើកស្ទួយ វិស័យទេសចរណ៍ និងអភិរក្សវប្បធម៌បរិស្ថានធម្មជាតិ
ចេញផ្សាយថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥
ខេត្តកំពង់ស្ពឺ)៖ បានរៀបចំព្រឹត្តិការណ៍ទេសចរណ៍ ដ៏ធំមួយ ប្រចាំ ខេត្ត និងលើកទី១ ក្នុងគោលបំណងដើម្បីលើកស្ទួយ វិស័យទេសចរណ៍ និងអភិរក្សវប្បធម៌បរិស្ថានធម្មជាតិ។ ព្រឹត្តិការណ៍មហោស្រពទេសចរណ៍ សិល្បៈវប្បធម៌ និង កីឡាដែលគ្មានថង់ប្លាស្ទិក “បុណ្យភ្នំ” ត្រូវបានផ្តួចផ្តើម រៀបចំឡើងដោយរដ្ឋបាលខេត្តកំពង់ស្ពឺ ក្រោមប្រធានបទ “រួមគ្នាលើកស្ទួយវិស័យទេសចរណ៍ និងអភិរក្សវប្បធម៌ បរិស្ថាន ធម្មជាតិរបស់កម្ពុជា” ។ កម្មវិធី “បុណ្យភ្នំ” បានប្រ ព្រឹត្តទៅរយៈពេល ២យប់ ២ថ្ងៃ នាថ្ងៃទី១៥ និង១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ចុងសប្តាហ៍កន្លងទៅ ដែលចាប់ផ្តើមពីម៉ោង៨ព្រឹក ដល់ម៉ោង២ទៀបភ្លឺ នៅឧទ្យានជាតិគីររម្យ ។
កម្មវិធី “បុណ្យភ្នំ” បាននាំមកនូវព្រឹត្តិការណ៍កំសាន្ត សប្បាយ ជាច្រើន រួមមាន ការសម្តែងសិល្បៈ ការប្រគុំតន្ត្រី ការប្រគួត កីឡា ប្រដាល់គុនខ្មែរ ការប្រកួតប៉េតង់ ការរត់ប្រណាំងពាក់ កណ្តាល ម៉ារ៉ាតុងដើម្បីកុមារខេត្តកំពង់ស្ពឺ ការបោះជំរុំ ការ ប្រកួតបាល់ទះ ការធ្វើដំណើរជាមួយក្រុមយានយន្តផ្សងព្រេង និងល្បែងប្រជាប្រិយខ្មែរ មានស្តង់ម្ហូបអាហារ និងការតុបតែ ងប្លែកៗជាច្រើន ដោយបានរៀបចំនៅតាមដងផ្លូវ ដ៏ស្រស់ស្អា តចម្ងាយជិត ៤គីឡូម៉ែត្រ ចាប់ពីរង្វង់មូលនាគព័ន្ធ ដល់អតីត ព្រះរាជដំណាក់ និងអតីតទីលានយន្តហោះ ។ កម្មវិធីដែល រៀ ប ចំឡើងទាំងនេះ ក៏ធ្វើឡើងក្នុងគោលដៅជំរុញឥទ្ធិពល ជាវិជ្ជ មានដល់យុវជនក្នុងការអភិវឌ្ឍរាងកាយ ផ្លូវចិត្ត និងចូលរួម ក្នុងសកម្មភាពសង្គម ។
កម្មវិធីដ៏មានអត្ថន័យនេះ មានគោលដៅផ្សព្វផ្សាយទៅកាន់ យុវជន ជំនាន់ក្រោយ អំពីពិធីប្រពៃណីខ្មែរ ដែលបន្សល់ទុក ដោយបុព្វបុរសខ្មែរ។ ការបង្ហាញទាំងនោះត្រូវបានសិក្សា យ៉ាងស៊ីជម្រៅ និងយកចិត្តទុកដាក់ខ្ពស់ ដើម្បីបង្ហាញ ជូន ភ្ញៀវទេសចរណ៍ និងសាធារណៈជនទាំងឡាយ ដែលអញ្ជើញ ចូលរួម បានចូលរួមផ្វព្សផ្សាយ និងលើកតម្កើងអំពីកេរ្តិ៍ដំ ណែល របស់ខ្មែរ ដើម្បីទាក់ទាញទេសចរណ៍ក្នុងស្រុក និង ក្រៅស្រុកមកទស្សនាឧទ្យានជាតិគីរីរម្យ ដែលជាចំណែក ចូលរួមអភិរក្សឧទ្យានជាតិកម្ពុជា ៕
Nº.0462