ចិន ចាប់ បង្ខំ ពលករ កូរ៉េខាង ជើងឱ្យ ធ្វើការ ក្នុង ទូក នេសាទ
អង្គការ ក្រៅ រដ្ឋាភិបាល អង់គ្លេស Environmental Justice Foundation បាន ចេញ របាយការណ៍ នៅ ថ្ងៃ ចន្ទទី ២៤ កុម្ភៈ២០២៥ បរិហារ ទង្វើ ចាប់ បង្ខំ មនុស្ស ឱ្យ ធ្វើការ នៅ កូរ៉េខាង ជើង។ បើ តាម របាយការណ៍ មាន ពលករ កូរ៉េខាង ជើងជា ច្រើននាក់ រង ការ ចាប់ បង្ខំ ឱ្យ ធ្វើការ នៅ លើ ទូក នេសាទ ចិន ដោយ ខ្លះ ជាប់ នៅក្នុង ទូក កណ្តាល សមុទ្ទ ជាង ១០ ឆ្នាំ មិន ដែល ស្គាល់ ដី។
នៅក្នុង ការ អង្កេត ស្តី ពី លក្ខខណ្ឌការងារ របស់ កម្មករ នេសាទ កូរ៉ខាង ជើង អង្គការ មូលនិធិដើម្បី យុត្តិធម៌ បរិស្ថាន ដែល ជា អង្គការ ក្រៅ រដ្ឋាភិបាល អង់គ្លេស បាន សន្និដ្ឋាន ថា ក្រៅ អំពី ត្រូវ ធ្វើ ពលកម្ម ដោយ បង្ខំ នៅ លើ ទូក នេសាទ ចិន ពលករ កូរ៉េខាង ជើង ត្រូវ រង ទុក្ខ ទារុណ ដោយ អំពើ ហិង្សា លើ ផ្លូវ កាយ និង ផ្លូវ ចិត្ត ទៀត។
ចេញ ផ្សាយ ជា សាធារណៈ នៅ ថ្ងៃ ចន្ទទី ២៤ កុម្ភៈ ២០២៥ នេះ របាយការណ៍បាន អះអាង ថា កម្មករ នេសាទ កូរ៉េខាង ជើង ត្រូវ ធ្វើ ការដោយ បង្ខំ នៅលើ ទូក នេសាទ ដែល បំពាក់ដោយ ទង់ជាតិ ចិន។ ទំហំនិង បន្ទុកការងារ ធ្ងន់ធ្ងរ ខ្លាំង ហួស ពី អ្វី ដែល គេ ធ្លាប់ ឃើញមាន រំលោភ បំពាន ក្នុង ឧស្សាហកម្ម នេសាទ ពិភពលោក ឆ្ងាយណាស់។ ហើយ កម្មករ មួយ ចំនួន ខ្លះ ជាប់ នៅ ក្នុង ទូក កណ្តាល សមុទ្ទ ជាង ១០ ឆ្នាំ ជាប់ គ្នា ដោយខ្លះ មិន ដែល បានដាក់ ជើង ចុះ ជាន់ ដី គោក ម្តងសោះ។ នេះ បើ តាម សំដី កម្មករ នេសាទ ហ្វីលីពីន និង ឥណ្ឌូណេស៊ី ដែល ធ្វើការជាមួយ កម្មករ ជាច្រើន សិប នាក់ ផ្សេង នៅ លើ ទូក នេសាទ ចិន ក្នុង មហាសមុទ្ទ ឥណ្ឌា នៅ រវាង ពីឆ្នាំ ២០១៩ ដល់ ២០២៤។ កម្មករ ឥណ្ឌូណេស៊ី បាន បញ្ជាក់នៅ ក្នុង សក្ខីកម្មថា ជួប ពលករ ជាតិ កូរ៉េខាង ជើងពេល ណា ក៏ ឃើញ ទឹកមុខ ពួកគេ កៀម ក្រំ និង ស្ត្រេស ខ្លាំង ជា និច្ច។
របាយការណ៍របស់ មូលនិធិ ដើម្បី យុត្តិធម៌ បរិស្ថាន បាន បន្ទោស ចិនថា ជា អ្នក មាន ទំនួល ខុស ត្រូវ ធ្ងន់ ក្នុង សំណុំ រឿង នេះ ព្រោះ ទូក នេសាទ ដែល មាន ប្រើ កម្មករ កូរ៉េខាង ជើង ក្នុង ទម្រង់ ជា ទាសករ សម័យ ថ្មី អាច នាំ ផលិត ផល មក លក់ ដល់ ទីផ្សារ អឺរ៉ុប អង់គ្លេស ជប៉ុន កូរ៉េខាង ត្បូង និង តៃវ៉ាន់។
ដោយ មិន បង្អង់ ចិន បាន បញ្ចេញ ប្រតិកម្ម តាម រយៈ អ្នក នាំពាក្យ ក្រសួងការបរទេសនៅ ថ្ងៃ ចន្ទ ទី ២៤ កុម្ភៈ នេះ ថាប៉េកាំង មិន បាន ដឹង លម្អិត អំពី សំណុំ រឿង ការ ងារ ចាប់ បង្ខំ ទេ ប៉ុន្តែ ជា គោលការណ៍ ចិនមាន បទ បញ្ជា ផ្ទៃក្នុង តម្រូវ ឱ្យ គោរព ច្បាប់ ជាតិ និង អន្តរជាតិ ក្នុង វិស័យ នេសាទ សមុទ្ទ ។ កិច្ចសហប្រតិបត្តិការ ចិន និង កូរ៉េខាង ជើង ប្រព្រឹត្ត ទៅ ក្នុង ក្របខ័ណ្ឌ ច្បាប់ អន្តរជាតិ។ នេះបើ តាម ការ អះអាង របស់ អ្នក នាំពាក្យ ក្រសួងការបរទេស ចិន ដដែល។
សូម បញ្ជាក់ ថា ព្យុងយ៉ាង ដែល តាំង ខ្លួន ជា មហាអំណាច នុយក្លេអ៊ែរ បានរៀប ចំបណ្តាញ បញ្ជូន ពលករ ទៅ ធ្វើការ នៅបរទេស តាំងពី យូរ មក ហើយ ជាពិសេសនៅ ប្រទេស ចិន និង រុស្ស៊ី។ ហើយ ៩០% ប្រាក់ ខែ របស់ ពលករ ទាំង អស់ នោះត្រូវ ទាញ ចូល ក្នុង ហិប រដ្ឋ។ នេះ បើ តាម របាយការណ៍ របស់ ក្រសួងការបរទេស អាមេរិក កាលពី ឆ្នាំ២០២៤។ ដើម្បី កុំ ឱ្យ លុយ ប្រាក់ ខែ កម្មករ ក្លាយ ជា ហិរញ្ញវត្ថុ បម្រើ កម្មវិធី នុយក្លេអ៊ែរ និង កម្មវិធី មីស៊ីលបាលីស្ទិករបស់ ព្យុងយ៉ាង ក្រុមប្រឹក្សា សន្តិសុខ អង្គការ សហប្រជាជាតិ បាន ចេញ សេចក្តី សម្រេច ចិត្ត ឆ្នាំ ២០១៧ ទាមទារ ឱ្យ បញ្ជូន កម្មករ កូរ៉េខាង ជើងទៅ មាតុ ប្រទេស វិញ។ សេចក្តី សម្រេច ក៏ បាន ទទួល ការ គាំទ្រ ពី ចិនដែរ នៅ ពេល នោះ។ ប៉ុន្តែ អ្នក ជំនាញ យល់ ថា ចិន និង រុស្ស៊ី តែង រំលោភ សេចក្តី សម្រេច ចិត្ត និង បន្ត ប្រើ កម្មករ កូរ៉េខាង ជើង ប្រមាណ ២ទៅ ១០ម៉ឺន នាក់ នៅ តាម បណ្តា ភោជនីដ្ឋាន និង រោងចក្រ ចិន ក្នុង ឆ្នាំ ២០២៤។ នេះ បើ តាម ការ ប៉ាន់ស្មាន របស់ក្រសួង ការបរទេស អាមេរិក៕
Nº.0473