ជំនួបអាមេរិក-រុស្ស៊ី រកដំណោះស្រាយកិច្ចចចារដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន

7News

ជំនួបអាមេរិក-រុស្ស៊ី រកដំណោះស្រាយកិច្ចចចារដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន

ចេញផ្សាយថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥៖

មហា អំណាចរុស្ស៊ី និង អាមេរិក បាន ស្រុះ ស្រួល បង្កើត ក្រុម ការងារប្រឹក្សា យោបល់ និង តែង តាំងក្រុម អ្នក តំណាង ចរចាក្នុង ជម្លោះ អ៊ុយក្រែន។ នេះជាលទ្ធផល ក្នុង ជំនួប ទល់មុខគ្នា ជាលើកដំបូង រវាង ប្រមុខ ការទូត រុស្ស៊ី ស៊ែរហ្គៃ ឡាវ្រ៉ូវ និងសមភាគីអាមេរិក លោក ម៉ារកូ រូប៊ីយ៉ូ នៅ ទី ក្រុង រីយ៉ាដ។ ដោយ បង្ហាញ ជំហរ សម្បទាន ថ្មី រដ្ឋអំណាច ក្រុង ម៉ូស្គូ បា ន យល់ព្រ មឲ្យ អ៊ុយក្រែន ចូល សមាជិក សហភាព អឺរ៉ុប ប៉ុន្តែ ដាច់ខាត មិនព្រម ឲ្យ ចូលជា សមាជិក អង្គការ យោធាអូតង់ នោះឡើយ ។

ក្នុង កិច្ចពិភាក្សា គ្នា ប្រមាណ៤ម៉ោង កន្លះ មាន សំណុំ រឿងអន្តរជាតិ ជាច្រើន ដែល ប្រមុខ ការទូត រុស្ស៊ី និង អាមេរិក លើក មក ដាក់ លើតុសន្ទនា។ ក្នុងចំណោម នោះ សង្គ្រាម អ៊ុយក្រែនជា ប្រធាន រឿង ធំជាងគេ។ ក្នុង សន្និសីទសារព័ត៌មាន ដាច់ ដោយឡែក រដ្ឋមន្ត្រីការបរទេស អាមេរិក លោក ម៉ារកូ រូប៊ីយ៉ូ បញ្ជាក់ថា ភាគីៗនីមួយៗ យល់ស្របគ្នា សម្រេច តែងតាំងអ្នកតំណាងសម្រាប់ ចរចាក្នុងជម្លោះអ៊ុយក្រែន។ ប្រមុខ ទូត អាមេរិក ក៏ ជឿជាក់ដែរ ថា រុស្ស៊ី ពិតជា ប្តេជ្ញាចិត្ត ចង់បញ្ចប់ សង្គ្រាម អ៊ុយក្រែន ហើយ ការ បញ្ចប់ ជម្លោះ នេះ មិនត្រឹម តែ មួយ រយៈ ពេល ខ្លីទេ តែ បញ្ចប់ ចម្បាំង ជា អចិន្ត្រៃយ៍ ។ មន្ត្រី ជាន់ ខ្ពស់ អាមេរិក រូបនេះ បាន ចាត់ទុក រុស្ស៊ីថា ជាដៃគូ គន្លឹះ ដ៏ សំខាន់ ដើម្បី បញ្ចប់ សង្គ្រាម។

ឯ រដ្ឋមន្ត្រី ការបរទេស រុស្ស៊ី លោក ស៊ែរហ្គៃ ឡាវ្រ៉ូវ មិននិយាយ ត្រឹមតែ បញ្ហា អ៊ុយក្រែន មួយមុខ គត់ទេ តែ ស្តីអំ ពី សន្តិសុខអឺរ៉ុប ទាំងមូល។ នៅក្នុងន័យ នេះ រដ្ឋាភិបាល រុស្ស៊ី ប្រឆាំង ដាច់ ខាតមិន ឲ្យ មាន កងទ័ព បស្ចិមលោកនៅ លើទឹកដីអ៊ុយក្រែន ជាពិសេស កងទ័ពរដ្ឋសមាជិកអង្គការ អូតង់ បើទោះបីជាកងទ័ព នោះ ឋិត ក្រោម ឆ័ត្រ សហភាព អឺរ៉ុប ក៏ដោយ ។ ជុំវិញ អង្គការ យោធាអូតង់ នេះដែរ រដ្ឋាភិបាល ក្រុង ម៉ូស្គូ បដិសេធ មិនព្រមឲ្យរដ្ឋាភិបាល ទីក្រុង កៀវ ចូលជា រដ្ឋ សមាជិកអង្គការយោធាអូតង់ ដាច់ខាត។ នេះជា បន្ទាត់ ក្រហម ដែល ប្រមុខការ ទូត រុស្ស៊ី សង្កត់ ធ្ងន់ជាថ្មីម្តង ទៀត ក្រោយ ពី ជំនួប ជាមួយ ប្រមុខ ការទូតអាមេរិក ។

បន្ថែមពីលើនេះ មន្ត្រីជាន់ខ្ពស់ រុស្ស៊ី លើកឡើង ពី ទ ណ្ឌកម្មសេដ្ឋកិច្ច របស់ បស្ចិមលោកប្រឆាំងទល់ នឹងរដ្ឋអំណាចក្រុង ម៉ូស្គូ ។ ក្រោយ ជំនួប ជាមួយសមភាគី អាមេរិក មេការទូត រុស្ស៊ី បាន ថ្លែងក្តីសង្ឈឹមថា ក្នុង ដំណើរ ការចរចាជាមួយ ថ្នាក់ដឹកនាំ ក្រុង វ៉ាស៊ីនតោន រុស្ស៊ី ចង់ ឃើញ ក្រុម ប្រទេស បស្ចិម លោក បន្ធូរ បន្ថយ ទណ្ឌកម្ម សេដ្ឋកិច្ច លើរុស្ស៊ី។

នៅលើវិស័យ សេដ្ឋកិច្ច លោក  Kirill Dmitriev ប្រធាន ក្រុម អ្នក វិនិយោគទុន រុស្ស៊ី នៅបរទេស ដែលមានវត្តមាន នៅ ក្រុង រីយ៉ាដ ដែរ និង បាន ប្រាប់ អ្នក កាសែត ថា តាំងពី ផ្ទុះ ជម្លោះនៅអ៊ុយក្រែន មក ក្រុម ហ៊ុន ទាំងឡាយ របស់ អាមេរិក បាន ដកថយ ឈប់ រកស៊ី នៅ រុស្ស៊ី និង បាន ធ្វើឲ្យ ក្រុម ហ៊ុន ទាំងនោះ ខាត បង់ប្រាក់ យ៉ាងហោច ៣០០ ពាន់ លាន ដុល្លារ។

ម្ល៉ោះហើយ ទើប ពេលនេះ  ប្រមុខទូតអាមេរិក ម៉ារកូ រូប៊ីយ៉ូ បាន ទទួលស្គាល់ថា រុស្ស៊ីនិងអាមេរិក មា នកាលានុវត្តភាពនិង សក្តានុពល ច្រើន សម្បើមណាស់ ហើយ មហាអំណាច ទាំង២ ត្រូវសហការគ្នាធ្វើការ ដើម្បីផលប្រយោជន៍រួម និងបង្កើន សន្ទុះ សេដ្ឋកិច្ច សម្រាប់ ផលប្រយោ ជន៍ ជាតិទាំង២ ។

ក្រៅពី ជម្លោះ អ៊ុយក្រែននិង សេដ្ឋកិច្ច មេការទូត រុស្ស៊ី និង អាមេរិក ក៏បាន ពិគ្រោះ គ្នា អំពី ការ កាត់បន្ថយ អាវុធ នុយក្លេអ៊ែរ កងកម្លាំង អូតង់នៅ អឺរ៉ុប សំណុំរឿង កម្មវិធី នុយក្លេអ៊ែរអ៊ីរ៉ង់ និង ជម្លោះ អ៊ីស្រាអែល -ប៉ាឡេស្ទីន ។ល។

ជាការ កត់សម្គាល់ ក្រោយ ជំនួបទល់ មុខ គ្នា រដ្ឋមន្ត្រីការបរទេស អាមេរិក និង រុស្ស៊ី ជ្រើសរើស ធ្វើ សន្និសីទ សារព័ត៌មាន ដាច់ ដោយឡែក ពីគ្នា។ ដោយ មាន ទំនុកចិត្ត ប្រមុខ ការទូត រុស្ស៊ី ស៊ែរហ្គៃ ឡាវ្រ៉ូវ ព្រលយ សម្តីថា ទីបំផុតទៅ សហរដ្ឋអាមេរិក បាន យល់ អំពី ជំហរ របស់ រដ្ឋាភិបាល ក្រុង ម៉ូស្គូ ហើយ។ ថ្លែងទៅកាន់អ្នក កាសែត ប្រមុខ ការទូត ដ៏ចាស់វស្សារបស់ រុស្ស៊ី រូបនេះ គូស បង្ហាញ ទៀតថា រុស្ស៊ី មិន បាច់ បង្ខំ ឲ្យ គេ ស្តាប់ ខ្លួន ឡើយ ឥឡូវ នេះ សម្តី រុស្ស៊ី គេ បាន ស្តាប់ ឮឡើយ។

គួរ ជ្រាបដែរថា បើ តាមគម្រោង ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ត្រូវ អញ្ជើញ ទៅ អារ៉ាប៊ីសាអូឌីត នៅថ្ងៃពុធ ទី ១៩កុម្ភៈ នេះ ក៏ប៉ុន្តែ លោក បានប្តូរ ចិត្ត និង លើកពេល ធ្វើ ដំណើរ ទៅ ថ្ងៃក្រោយ វិញ។ ពីប្រទេស តួកគី លោក ហ្សេឡេនស្គី បាន ប្រកាស ទាមទារ ឲ្យ ការ ចរចា បញ្ចប់ សង្គ្រាម ដោយ ត្រូវ តែ មា នភាគី ច្រើន ផ្សេងទៀតចូលរួម។ ពោលគឺ ក្រៅពីសហរដ្ឋ អាមេរិក រុស្ស៊ី និង អ៊ុយក្រែន គឺត្រូវ មាន សហភាព អឺរ៉ុប អង់គ្លេស និង តួកគី ៕




Nº.0463

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top