ហេតុការណ៍បាញ់រះ នៅស៊ុយអែតយ៉ាងហោចមានមនុស្ស១០នាក់ស្លាប់ និងរបួសជាច្រើននាក់
ចេញផ្សាយថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥
នៅថ្ងៃពុធទី ៥ កុម្ភៈ ២០២៥ ទង់ជាតិ ស៊ុយអែត បាន បង្ហូត ពាក់ កណ្តាល ទង់ ដើម្បី កាន់ ទុក្ខ រំឭក ដល់ វិញ្ញាណក្ខន្ធ ជន រងគ្រោះ ដែល បានបាត់បង់ ជីវិត ក្នុង ហេតុការណ៍ បាញ់ រះ ក្នុង មជ្ឈមណ្ឌល បណ្តុះ បណ្តាល មួយ។ មាន ស្លាប់ យ៉ាង ហោចណាស់ ១០នាក់ និង របួស ជា ច្រើន នាក់។ នេះ ជាឧប្បត្តិហេតុ ដ៏ អាក្រក់ បំផុត ដែល ស៊ុយអែត មិនធ្លាប់ ប្រទះ ពី មុន មក ទេ។ ព្រះ មហាក្សត្រ មហាក្សត្រីយានី នាយករដ្ឋមន្ត្រី បាន យាង និង អញ្ជើញ ទៅ ដាក់ កម្រង ផ្កា នៅ ក្បែរ កន្លែង កើត ហេតុ។
ហេតុការណ៍ បាញ់ រះ បាន កើត ឡើង នៅ ថ្ងៃអង្គារ ទី ៤ កុម្ភៈ នៅ ក្រុង Örebro ចម្ងាយ ប្រមាណ ២០០ គីឡូម៉ែត្រ ពីរដ្ឋធានី ស្តុកខុល។ ខ្មាន់កាំភ្លើង អាយុ ៣៥ ឆ្នាំ មាន ប្រវត្តិស្អាត ស្អំ បាន ស្លាប់ ទំនង ដោយ ការ ធ្វើ អត្តឃាត បន្ទាប់ ពីបាន បាញ់ រះ លើ មនុស្ស ឱ្យ ស្លាប់ អស់ យ៉ាង ហោច ១០នាក់ និង របួស ជា ច្រើន នាក់។ នេះ បើ តាម ការ អះអាងរបស់ ប៉ូលិស ដោយបញ្ជាក់ ថាខ្មាន់ កាំភ្លើងធ្វើ សកម្មភាព តែ ម្នាក់ឯង និ ងគ្មាន មូលហេតុ មនោគមវិជ្ជាទេ។ ប៉ូលិស កំពុង សិក្សា ស្រាវជ្រាវ រក មូលហេតុ នៃ ការ បាញ់ រះ ដោយ ផ្តល់ អាទិភាពទៅ លើ ដាន អត្តឃាត ច្រើន ជាង។
ខ្មាន់ កាំភ្លើង គ្មាន ចំណង ពាក់ ព័ន្ធនឹង ក្រុម បង ធំបង តូច ឬបន ឧក្រិដ្ឋ ណា ដែលកំពុង បង្ក អំពើ ហិង្សាប្រកួត ប្រជែង គ្នា បំពុល ប្រទេស ស៊ុយអែត តាំងពី ប៉ុន្មាន ឆ្នាំ ចុងក្រោយមក នេះ ទេ។ នេះ បើតាម ប្រភព ប៉ូលិស ដដែល។ ក្រុម អ្នក អង្កេត បាន ស្នើ សុំ រូប ថត វីដេអូ ពី គ្រប់ បុគ្គល ដែល បាន ឃើញ ហេតុការណ៍ បាញ់ រះ និង សុំ ឱ្យ ពួកគេ ទាក់ទង មក ប៉ូលិស។ រី ឯបណ្តាញ ទូរទស្សន៍ ស៊ុយអែត វិញ បាន ផ្សព្វផ្សាយ ថាខ្មាន់ កាំភ្លើងជា អ្នក ស្រុក Örebro មាន បណ្ណ កាន់កាប់ កាំភ្លើង តែ រស់ នៅ បែប លាក់ មុខ ឆ្ងាយ ពី ក្រុម គ្រួសារ និង មិត្ត ភក្តិ ហើយ គ្មាន ការងារធ្វើទេ។
ប៉ុន្តែ អ្វីៗ ហាក់ នៅ ស្រពិច ស្រពិល ខ្លាំង។ អាជ្ញាធរមិន ផ្តល់ ព័ត៌មាន អ្វី ទាំងអស់ ទាក់ ទងនឹង ប្រវត្តិ របស់ ជន ដៃ ដល់ និង បរិបទ នៃ ការ បាញ់ រះ។ ព្រះ មហាក្សត្ស មហាក្សត្រី និង នាយករដ្ឋមន្ត្រី បាន យាង និង អញ្ជើញ ទៅ ដាក់ កម្រង ផ្កា នៅ ក្បែរ កន្លែង កើត ហេតុ និង បាន ចេញ សេចក្តី ថ្លែងការណ៍ អំពាវនាវ ឱ្យ ប្រជាពលរដ្ឋ ស៊ុយអែត ទាំងអស់ រួបរួម ចូល រួម រំលែក ទុក្ខ ជាមួយ គ្រួសារ ជន រងគ្រោះ។ នេះ ជា ហេតុការណ៍ បាញ់ សម្លាប់ មនុស្ស ដ៏ អាក្រក់ បំផុត ក្នុង ប្រវត្តិ ប្រទេស ស៊ុយអែត។
ស៊ុយអែត បាន ជួប ឧប្បត្តិហេតុ មរណៈ ធ្ងន់ធ្ងរ ពីរ បី ដងដែរ នា រយៈ ពេល ប៉ុន្មានឆ្នាំ ចុងក្រោយ នេះ។ កាលពី ខែ មីនា ឆ្នាំ ២០២២ សិស្ស អាយុ ១៨ ឆ្នាំ ម្នាក់ បាន សម្លាប់ គ្រូបង្រៀន ពីរ នាក់ នៅក្នុង វិទ្យាល័យ មួយក្នុង ភាគ ខាង ត្បូង ប្រទេស ។ ក្នុង ឆ្នាំ ២០២២ដដែល តែ នៅ ខែ មករា ក្មេង ជំទង់ អាយុ ១៦ ឆ្នាំ ម្នាក់ បាន ប្រើ កាំបិត ចាក់ សិស្ស ដូច គ្នា និងគ្រូម្នាក់ ឱ្យ របួស ។ មាន មនុស្ស បី នាក់ បាន ស្លាប់ នៅ ឆ្នាំ ២០១៥ ដោយ ការ វាយប្រហារ បែប រើងអើង ប្រកាន់ ពូជសាសន៍ ក្នុង សាលារៀន នៅ ភាគ ខាង លិច ប្រទេស៕