ផ្ទះប្រជាពលរដ្ឋចំនួន ២ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់
ចេញផ្សាយថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥៖
អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន ២ខ្នង ស្ថិតនៅភូមិត្បូងទឹក ឃុំមានរិទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បណ្តាលឱ្យឆេះរថយន្តចំនួន ៣គ្រឿង ក្នុងនោះម៉ាកLexus RX300 ២គ្រឿង និងម៉ាក Tico មួយគ្រឿង។
លុយ ១,៥០០,០០០រៀល, មាស ១.៧ជី និងផ្លាកទីន ១.៥ជី, ត្រាក់ទ័រ ១គ្រឿង, ដំឡូងមីក្រៀម ១,២០០បេ ស្មើនឹង៦០តោន, គ្រឿងសង្ហារឹម និងសម្ភារប្រើប្រាស់មួយចំនួនទៀត អស់គ្មានសល់។ ករណីអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។
Nº.0475