អង់គ្លេស ប្រកាស បន្ថយទណ្ឌកម្ម លើ ស៊ីរី

7News

អង់គ្លេស ប្រកាស បន្ថយទណ្ឌកម្ម លើ ស៊ីរី

ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥៖

រដ្ឋាភិបាល ទីក្រុង ឡុងដ៍ បា ន ផ្តើម បន្ធូរបន្ថយ ទណ្ឌកម្ម សេដ្ឋកិច្ច លើ ស៊ីរី ។ ការប្រកាស របស់ អង់គ្លេស យ៉ាង ដូច្នេះ ធ្វើឡើង ក្នុង ឱកាស ដែល ប្រទេស បារាំង រៀបចំ សន្និសីទ អន្តរជាតិដើម្បី ស្វែង រក ជំនួយ ជួយ ស៊ីរី។ នៅទី ក្រុងប៉ារីស សន្និសីទអន្តរជាតិ ដើម្បីជួយស៊ីរី ផ្តោតសំខាន់ទៅលើការ ដឹកនាំ នយោបាយសម័យអន្តរកាល បញ្ហាសន្តិសុខ និងវិបត្តិសេដ្ឋកិច្ច ក្រោយពីការដួលរលំ របស់អតីតប្រធានាធិបតី បាស្ហា អាល់អាសាដ។

រដ្ឋាភិបាលទីក្រុងឡុងដ៍ ប្រកាស បន្ធូរបន្ថយទណ្ឌកម្មចំពោះ ស៊ីរី ដើម្បី ឲ្យ ប្រជាជន ស៊ីរី អាច កសាង ប្រទេស ជាតិ ហើយ ជួយ ប្រទេស នេះ ឲ្យ មាន សន្តិសុខ និង ស្ថិរភាពឡើងវិញ ។ ការ សម្រាល ទណ្ឌកម្ម អង់គ្លេស អាចនឹងត្រូវ ធ្វើឡើង ក្នុងវិស័យ ថាមពល ដឹកជញ្ជូន និង ហិរញ្ញវត្ថុ ។ នេះបើតាម លោក ស្វីវិន ដោដឌី រដ្ឋមន្ត្រី កិច្ចការ អឺរ៉ុប អាមេរិកខាងជើង និង ដែនដីឯនាយសមុទ្រ របស់ អង់គ្លេស ហើយ លោកក៏ ជាអ្នក ទទួល បន្ទុកខាងការងារ ដាក់ ទណ្ឌ កម្ម ។

ថ្ងៃព្រហស្បតិ៍ ទី១៣ កុម្ភៈ ឆ្នាំ២០២៥ លោករដ្ឋមន្ត្រី ស្វីវិន ដោដឌី បា នពន្យល់ក្នុង សភាអង់គ្លេសថារដ្ឋាភិបាល នឹង បង្ហាញ វិធានាការ លម្អិត ស្តីពីការ ដកទណ្ឌកម្ម ស៊ីរី នៅ ប៉ុន្មាន ខែ ខាងមុខ។ ទោះ បីជា ប្រកាស បន្ធូរទណ្ឌក ម្ម ក៏ពិត មែន ប៉ុន្តែរដ្ឋាភិបាល អង់គ្លេស នៅ តែ បន្ត ដាក់ទណ្ឌ កម្មហិរញ្ញ វត្ថុ ចំពោះអតីត មន្ត្រី ធំៗ នៃ របបដឹកនាំ ស៊ីរីចាស់ រួម ទាំង ភរិយារបស់ លោក បាស្ហា អាល់អាសាដ ដែល មាន សញ្ជាតិអង់គ្លេស គឺត្រូវ បង្កកទ្រព្យ សម្បត្តិ ដដែល និង ជាប់ បំរាម មិន ឲ្យ ជាន់ ទឹកដី អង់គ្លេស ។

ការប្រកាស របស់អង់គ្លេស ស្របពេល ដែល បារាំង បានចេញមុខរៀបចំសន្និសីទអន្តរជាតិសម្រាប់ជួយស៊ីរី។   រដ្ឋាភិបាលទីក្រុងប៉ារីស បានអញ្ជើញប្រទេសមានសេដ្ឋកិច្ចជឿនលឿន ហ្សេ៧ អង្គការសហប្រជាប្រជាតិ បណ្តាសមាជិកសហភាពអឺរ៉ុប តួកគី និង ប្រទេសក្នុងសម្ព័ន្ធអារ៉ាប់។ សន្និសីទនៅ ថ្ងៃព្រហស្បតិ៍ ទី១៣កុម្ភៈ មាន កម្មវត្ថុ ៣ ជា ចម្បង ដែល ជារួម ត្រូវ ពិភាក្សា អំពីការ រៀបចំក្បាលម៉ាស៊ីន ដឹកនាំ ស៊ីរី និង ការ ដាក់ ឲ្យ ដំណើរការ ប្រព័ន្ធ យុត្តិធម៌ ហើយ កៀរគរប្រមូល ជំនួយ ពីដៃគូពាក់ព័ន្ធ និងកម្មវិធី ជំនួយ ផ្សេងៗ ផ្តល់ដល់ ស៊ីរី។

អតីតប្រធានាធិបតីស៊ីរី លោក បាស្ហា អាល់អាសាដ កាន់អំណាច ផ្តាច់ការ និងបាន ធ្វើឲ្យ ប្រទេស ធ្លាក់ក្នុង ភ្នក់ភ្លើង សង្គ្រាម ១៤ឆ្នាំ។ សហគមអន្តរជាតិ ពិសេស លោក ខាងលិច បាន ដាក់ទណ្ឌកម្ម ស៊ីរីគ្រប់ ច្រកល្ហក។ ក្រោយ ពី ចាញ់ក្នុង ដៃ ក្រុម ប្រដាប់អាវុធចលនាអ៊ីស្លាម Hayat Tahrir al-Sham (HTS) អតីត មេដឹកនាំផ្តាច់ការ បាស្ហា អាល់អាសាដ បាន រត់ ចោល ស្រុក និង ទៅជ្រកកោននៅប្រទេស រុស្ស៊ី ចាប់តាំង ពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២៤។ ប្រមាណ ជា ២ ខែ មកនេះ សហគមអន្តរជាតិបាន រៀបចំ សន្និសីទអន្តរជាតិ ចំនួន ២ ដងហើយ ដើម្បី រក មធ្យោបាយ ជួយ ស៊ីរី ឲ្យ ងើប ចេញពីវិបត្តិ។ ម្តង ធ្វើ នៅ ប្រទេស ហ្ស័ក ដានី ហើយ ម្តងទៀត នៅ អារ៉ាប៊ីសាអូឌីត។ ចំណែកសន្និសីទអន្តរជាតិនៅប៉ារីស ជាគម្រប់ លើកទី ៣ តែ ជាលើកទី១នៅក្នុង ទ្វីបអឺរ៉ុប។

អង្គការMehad ជាស្ថាប័ន ក្រៅរដ្ឋាភិបាល ជួយ ផ្នែក សុខាភិបាល នៅស៊ីរី បាន ប្រាប់  ថា ជំនួយ មនុស្ស ធម៌ និង ថ្នាំសង្កូវ កំពុងតែ ខ្វះខាតខ្លាំង នៅស៊ីរី ។ នេះជា ចំណែក ផលវិបាក មួយនៃទណ្ឌកម្ម លើ របបស៊ីរីចាស់ ដែល បន្ត អូសបន្លាយ និង ជាប់ គាំង នៅឡើយ ៕



Nº.0454

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top