មនុស្សបីនាក់បានស្លាប់បន្ទាប់ពីរថយន្តបុករថយន្តនៅស្រុកភ្នំស្រួច

7News

មនុស្សបីនាក់បានស្លាប់បន្ទាប់ពីរថយន្តបុករថយន្តនៅស្រុកភ្នំស្រួច

ចេញផ្សាយថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២៥

ខេត្តកំពង់ស្ពឺ៖យ៉ាងណាស់មនុស្សចំនួនបីនាក់បានស្លាប់បន្ទាប់ពីថយន្តធុនធំពីគ្រឿងបុកគ្នាត្រង់ចំណុចចំណោតភូមិទី៦ឃុំយាយម៉ៅពេជ្រនិលស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។

បង្កឲ្យមានភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី៧ខែកុម្ភ:ឆ្នាំ២០២៥នៅតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះបង្គលគីឡូម៉ែត្រលេខ១០៣-១០៤។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3E-7768 បើកបរដោយឈ្មោះ រ៉ុង ធួក ភេទប្រុស អាយុ៤៨ឆ្នាំ(ស្លាប់) រស់នៅភូមិបឹងតាមុំ ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងកើតទៅទិសខាងលិច មកដល់ចំណុចខាងលើ។ បានទៅបុក រថយន្តមួយគ្រឿង ម៉ាក ISUZU ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3F-8332 បើកបរដោយឈ្មោះ ឃីម ស៊ាងហ៊ន់ ភេទប្រុស អាយុ២៦ឆ្នាំ(ស្លាប់)រស់នៅភូមិដំណាក់ស្នួល ឃុំគោគគង់ ស្រុកកញ្ជៀច ខេត្តព្រៃវែង  អ្នករួមដំណើរម្នាក់ឈ្មោះ ថុល ចាន់ធា មិនដឹងអាយុ (ស្លាប់)រស់នៅភូមិព្រែកតាព្រហ្ម ឃុំកំពុងអុស ស្រុកពញាឮ ខេត្តកណ្ដាលក្នុងទិសដៅបញ្ច្រាសទិសគ្នាបុកពេញទំហឹងបណ្ដាលឲ្យ ស្លាប់មនុស្ស៣នាក់ ប្រុស (ឈ្មោះ រ៉ុង ធួក.ថុល ចាន់ធា.ឃីម ស៊ាងហន់ )នៅនឹងកន្លែងកើតហេតុ។






Nº.0432





#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top