មនុស្សស្រីជាង ២០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន សង្ស័យពាក់ពន្ធ័ ករណី ជួញដូរ ផ្លូវ ភេទ

7News

 មនុស្សស្រីជាង ២០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន សង្ស័យពាក់ពន្ធ័ ករណី ជួញដូរ ផ្លូវ ភេទ

ចេញផ្សាយថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ 

ភ្នំពេញ៖ កម្លាំង នាយកដ្ឋាន នគរបាល ប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានចុះបង្រ្កាបទីតាំង ភោជនីដ្ឋានមួយកន្លែងមានឈ្មោះ ម្លប់ ធ្នង់ មានលាភ សង្ស័យពាក់ពន្ធ័ ករណី ជួញដូរ ផ្លូវ ភេទ ដោយបានឃាត់ខ្លួនមនុស្សស្រី ជាង ២០នាក់។ 

ការចុះបង្ក្រាបករណីខាងលើធ្វើឡើងនៅវេលាម៉ោង ជាង១១យប់ ថ្ងៃ ទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៥ ស្ថិត តាមបណ្ដោយផ្លូវ ១៩៥២ សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។ក្រោយការចាប់ឃាត់ខ្លួននាមនុស្សស្រីទាំង ២០នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ នាយកដ្ឋាន នគរបាល ប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃអគ្គស្នងការនគរបាលជាតិ ដើម្បីចាត់ការតាមនិតិវិធី ច្បាប់៕




Nº.0474




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top