ជនសង្ស័យចំនួន០៣នាក់ ករណីឆក់យកទូរសព្ទ័ដៃ ត្រូវបានកម្លាំងការិយាល័យនគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការ

7News

ជនសង្ស័យចំនួន០៣នាក់ ករណីឆក់យកទូរសព្ទ័ដៃ ត្រូវបានកម្លាំងការិយាល័យនគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការ

ចេញផ្សាយថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ 

ជនសង្ស័យចំនួន០៣នាក់ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ធ្វើការស្រាវជ្រាវនឹងឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីឆក់យកទូរសព្ទ័ដៃកាលពីវេលាម៉ោង១៥និង៤០នាទី រសៀល

ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុច 

ផ្ទះសំណាក់ស្លឹកមាស ផ្លូវលេខ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យទី១-ឈ្មោះ ផេង សុក្រវិរៈ ភេទ ប្រុស ជនជាតិ ខ្មែរ។ ទី២-ឈ្មោះ ទី សត្រារដ្ឋា ហៅតួ  ភេទ ប្រុស ជនជាតិ ខ្មែរ។ និង

៣-ឈ្មោះ ពេជ្រ ម៉ានី ហៅ សាយ  ភេទប្រុស ជនជាតិ ខ្មែរ។

គួររំលឹកថាកាលពីកាលពីវេលាម៉ោង ១៣ និង ៤០ នាទី រសៀល ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ក្រុមជនសង្ស័យខាងលើបានធ្វើសកម្មភាព ឆក់យកទូរសព្ទ័ដៃម៉ាកអាយហ្វូន១៥ផ្លឹស ពណ៌ខ្មៅ ពីនារីម្នាក់ដែលជា ជនរងគ្រោះ ដែល ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១៥១ ផ្លូវលេខ១២៣ ភូមិ៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមនក្រោយធ្វើសកម្មភាពរួចបាននាំគ្នាគេចខ្លួនបាត់ស្រមោលតែម្តង។

វត្ថុតាងចាប់យកមាន៖ ទូរសព្ទ័ដៃម៉ាកអាយហ្វូន១៥ផ្លឹស ពណ៌ខ្មៅ របស់ជនរងគ្រោះ, សម្ភារប្រើប្រាស់សារធាតុញៀនមួយចំនួន, ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខភ្នំពេញ ១KK-៣២០៣, ម៉ូតូម៉ាកហុងដាធូដេ ពណ៌ស មិនចាំសេរី ពាក់ផ្លាកលេខភ្នំពេញ១DB-៥០៨៥។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបានកម្លាំងការិយាល័យកសាងសុំនុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធី៕



Nº.0446

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top