បុរសវ័យចំណាស់ម្នាក់ បានកាប់ប្រហារប្រពន្ធខ្លួនរហូតដល់ស្លាប់នៅនឹងកន្លែង

7News

បុរសវ័យចំណាស់ម្នាក់ បានកាប់ប្រហារប្រពន្ធខ្លួនរហូតដល់ស្លាប់នៅនឹងកន្លែង

ចេញផ្សាយថ្ងៃទី២៣  ខែកុម្ភ: ឆ្នាំ២០២៥ 

(បាត់ដំបង)៖ បុរសវ័យចំណាស់ អាយុ ៧០ឆ្នាំម្នាក់ បានកាប់ប្រហារប្រពន្ធខ្លួនរហូតដល់ស្លាប់នៅនឹងកន្លែង ហើយបន្តទៅកាប់កូនស្រីរបស់ខ្លួនចំនួន ២នាក់ទៀតបណ្តាលឱ្យរងរបួស តែត្រូវបានសាច់ញាតិជួយសង្គ្រោះទាន់ កាលពីវេលាម៉ោង ២:០០នាទីយប់ទៀបភ្លឺ ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៥ នៅត្រង់ចំណុចក្រុមទី១ ភូមិផ្អៀង ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ជនសង្ស័យមានឈ្មោះ មុំ ហុង និងជនរងគ្រោះជាប្រពន្ធឈ្មោះ ថឿង អែម អាយុ ៣៨ឆ្នាំ រស់នៅភូមិផ្អៀង ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ករណីនេះ បុរសជាប្តីបានយកកាំបិតខ្វែវកាប់ដោយសារភ្លើងប្រចណ្ឌ។​




Nº.0471

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top