សមត្ថកិច្ចបង្ហាញមុខក្រុមខ្មាន់កាំភ្លើងជនជាតិចិន ដែលបាញ់បោះនៅមជ្ឈមណ្ឌលរតនៈសម្បត្តិ

7News

សមត្ថកិច្ចបង្ហាញមុខក្រុមខ្មាន់កាំភ្លើងជនជាតិចិន ដែលបាញ់បោះនៅមជ្ឈមណ្ឌលរតនៈសម្បត្តិ 

ចេញផ្សាយថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥

បន្ទាយមានជ័យ៖ នេះជាក្រុមខ្មាន់កាំភ្លើងជនជាតិចិន ដែលបាញ់បោះនៅមជ្ឈមណ្ឌលរតនៈសម្បត្តិ ទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដែលត្រូវបានកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ចាប់បាននៅក្រុងប៉ោយប៉ែត ក្រោយបោះដៃ និងសុំកិច្ចសហការពីកម្លាំងនគរបាលរាជធានីភ្នំពេញ។ 

ក្នុងចំណោម ៤នាក់ ដែលត្រូវចាប់ខ្លួននេះ មានបុរសជនជាតិខ្មែរម្នាក់ ដែលជាអ្នកជួលឡានដឹកជនជាតិចិនទាំងនេះ ពីភ្នំពេញ ទៅដល់បន្ទាយមានជ័យ គោលបំណងប្រហែលចង់ចេញទៅថៃ និងអាចលាក់ខ្លួននៅតាមកាស៊ីណូ ក្រុងប៉ោយប៉ែត។ 


បើសិនក្រោយការសូរនាំ, អ្នកជួលឡានដឹកចិន ជនជាតិខ្មែរ មិនជាប់ពាក់ព័ន្ធទេ ពោលគ្រាន់តែរកស៊ីដឹកភ្ញៀវ សង្ឃឹមថា នឹងត្រូវបានដោះលែងឲ្យត្រឡប់ទៅវិញ។ 


រហូតមកដល់ពេលនេះ ជនជាតិចិន ៤នាក់ ត្រូវបានចាប់ខ្លួន ជាមួយនឹងការដកហូតឡាន និងកាំភ្លើង AK មួយដើមផងដែរ៕






Nº.0456


#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top