ករណីអគ្គិភ័យឆេះឃ្លាំង១នៅខណ្ឌពោធិ៍សែនជ័យ រួមនឹងសម្ភារះអស់ទាំងស្រុង ម៉ូតូ៥គ្រឿង ហើយឆេះរាលដល់ផ្ទះប្រជាពលរដ្ឋចំនួន០១ខ្នង
ភ្នំពេញ៖ ឃ្លាំងផលិតនិងស្កុកពូកមួយកន្លែងរបស់ក្រុមហ៊ុន ចាស្មីន
ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុងដោយរាលដាលដល់ផ្ទះជាប់នោះរងការខូចខាតរួមទាំង៥គ្រឿង។ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៥និង៣៥នាទីល្ងាច
ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចឃ្លាំងផលិតនិងស្តុបសម្ភារពូក
ក្នុងភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា
មុនពេលកេីតហេតុខណៈកម្មករកំពុងធ្វេីការស្រាប់តែមានអណ្តាតភ្លេីងឆាបឆេះពីខាងក្នុងយ៉ាងសន្ទោសន្ធៅភ្លាមនោះម្មករនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជាច្រេីនបំពង់មកបាញ់ពន្លត់តែអគ្គិភ័យឆាបឆេះកាន់តែខ្លាំងដោយមិនអាចគ្រប់គ្រងបានទេទើបរាយការណ៍ទៅសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ។
ក្រោយពីទទួលបា
នព័ត៌មានភ្លាមក្រុមរថយន្តពន្លត់អគ្គិភ័យគ្រប់ស្ថាប័នពាក់ព័ន្ធក៏ចុះមកដល់ចំណុចកេីតហេតុដេីម្បីអន្តរាគមន៍បាញ់ពន្លត់។
រហូតមកដល់វេលាម៉ោង៨និ១០នាទីយប់ ថ្ងៃទីខែឆ្នាំដដែល
អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង
ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ២០គ្រឿង
ប្រេីប្រាស់ទឹកអស់ ចំនួន៤០ឡាន ស្មើរនឹង ១៦០ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន
០៤គ្រឿង ប្រើប្រាស់អស់ ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប, រថយន្តអគ្គិភ័យកងពលតូចលេខ៧០
ចំនួន០៤គ្រឿង ប្រើប្រាស់អស់ ចំនួន០៦ឡាន ស្មើនឹង ៦០ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រមហ៊ុនស្រាបៀរកម្ពុជា
ចំនួន០១គ្រឿង ប្រើប្រាស់អស់ ចំនួន០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប, រថយន្តអគ្គិភ័យទីក្រុងជ្រោយចង្វារ
ចំនួន០២គ្រឿង ប្រើប្រាស់អស់ ចំនួន០២ឡាន ស្មើនឹង ១២ម៉ែត្រគូប, រថយន្តអគ្គិភ័យទីក្រុងបុរីសង្ឃឹមថ្មី
ចំនួន០២គ្រឿង ប្រើប្រាស់អស់ ចំនួន០២ឡាន ស្មើនឹង ១២ម៉ែត្រគូប, រថយន្តជំនួយទឹកសាលាខណ្ឌពោធ៍សែនជ័យ
ចំនួន០១គ្រឿង ពុំបានប្រើប្រាស់ទឹក, រថយន្តអគ្គិភ័យបុរីប៉េងហួត ចំនួន០២គ្រឿង
ពុំបានប្រើប្រាស់ទឹក។ ចំពោះមូលហេតុសមត្ថកិច្ចកំពុងស្រាវជ្រាវ៕
Nº.0478