លោក ស៊ី ជីនពីង សរសើរប្រតិបត្តិការរបស់អាជ្ញាធរថៃ ក្នុងការបង្ក្រាបបណ្តាញ ឧក្រិដ្ឋកម្មអនឡាញ

7News

 លោក ស៊ី ជីនពីង សរសើរប្រតិបត្តិការរបស់អាជ្ញាធរថៃ ក្នុងការបង្ក្រាបបណ្តាញ ឧក្រិដ្ឋកម្មអនឡាញ

ចេញផ្សាយថ្ងៃទី០៧ កុម្ភៈ ឆ្នាំ២០២៥

លោកស្រី ភែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ បានធ្វើដំណើរទៅ ទីក្រុងប៉េកាំង និង បានចូលជួប លោកប្រធានាធិបតីចិនស៊ី ជីនពីង កាលពីថ្ងៃព្រហស្បតិ៍ ទី ៦ កុម្ភៈ។ នៅក្នុងឱកាសនោះ លោក ស៊ី ជីនពីង បានថ្លែងអបអរ និងសរសើរទៅដល់រដ្ឋាភិបាលថៃ ដែលបាន បើក ប្រតិបត្តិការយ៉ាងខ្លាំងដៃ ដើម្បី បង្ក្រាប បណ្តាញ ឆបោក និង ហ្គេមអនឡាញ ហើយ ដែល បានរំដោះ បាន ជនរងគ្រោះជាជនជាតិ ចិនជាច្រើននាក់ ។ លោក ប្រធានាធិបតី ចិន បានថ្លែងទៀតថា ភាគីទាំង២ត្រូវតែបន្ត សហការគ្នា នៅក្នុងវិស័យសន្តិសុខ យុត្តិធម៌ និងសេដ្ឋកិច្ច ។

ដោយ ប្រកាស ដកអាមេរិក ចេញពីអង្គការ សុខភាពពិភពលោក នៅថ្ងៃ ទី ១ ចូលកាន់ តំណែង ជាប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ បាន ទាមទារ រក យុត្តិធម៌ ឲ្យអាមេរិក ដែល ចាញ់លោកដូណាល់ ត្រាំ វាយតម្លៃថា ចាញ់ប្រៀបចិន ជានិច្ច។ បើតាម លោកដូណាល់ ត្រាំ ចិន មាន ប្រជាជន ជាង ១ពាន់ ៤រយលាននាក់ ប៉ុន្តែ ចិន បង់វិភាគទាន ទៅ ឲ្យអង្គការ សុខភាពពិភពលោក តែ ៣៩លាន ដុល្លារ ខណៈអាមេរិក ដែលមាន ប្រជាជន ៣២៥លាននាក់ ផ្តល់ លុយដល់ទៅ ៥០០លាន ដុល្លារ ដល់ ស្ថាប័នសុខភាព អន្តរជាតិមួយនេះ។

ដោយ មិន ចង់ ឲ្យ អាមេរិក ចាញ់ប្រៀប និង ដើម្បី ប្រយោជន៍ អាមេរិក មុនគេ លោកដូណាល់ ត្រាំ បាន ប្រកាស ផ្អាក ជំនួយ អាមេរិក នៅទឹកដី បរទេស ដោយ មិនខ្វល់ ពីផលប៉ះពាល់ គ្រោះថ្នាក់ ដល់អាយុជីវិត របស់ មនុស្សរាប់លាននាក់ ដែលធ្លាប់ ទទួល បាន ប្រយោជន៍ ពី ជំនួយ អាមេរិក។

នៅក្រោយ ការប្រកាស ដកខ្លួន របស់អាមេរិកដឹកនាំដោយ លោកដូណាល់ ត្រាំ ចិនបាន ប្រកាស ធានាខ្លួនចូលជួយជាបន្តបន្ទាប់ ស្ថាប័ន ដែលអាមេរិក ដកខ្លួន ដូចជា អង្គការ សុខភាពពិភពលោកជាដើម។ នៅកម្ពុជាផ្ទាល់ បន្ទាប់ពី អាមេរិក ផ្អាកការផ្តល់ជំនួយUSAIDដែលប៉ះពាល់ ដល់សកម្មដោះមីន ចិន នៅសប្តាហ៍នេះ បាន ប្រកាសបន្តផ្តល់ជំនួយ៤,៤លានដុល្លារ ដល់ សកម្មភាពដោះមីន នៅកម្ពុជា សម្រាប់រយៈពេល មួយឆ្នាំទៀត។


អាមេរិក ដកខ្លួន អាច ជា ឱកាស ល្អបំផុត ចំពោះ ចិន ដែល ជាគូប្រជែងអំណាច ឥទ្ធិពល របស់អាមេរិក នៅក្នុងពិភពលោក។ អ្នកជំនាញ វាយតម្លៃ ថា នៅក្រោយ អាមេរិក ដកខ្លួន ចិន នឹង ឆ្លៀតឱកាស ពង្រីក ដែន ឥទ្ធិពល ឲ្យ កាន់ តែ រឹងមាំ នៅ ទ្វីបអាហ្វ្រិក អាមេរិកខាងត្បូង និងអាស៊ី ជាទី ដែល អាមេរិក ដើរតួនាទីសំខាន់ នាំមុខគេ ខាង ផ្តល់ជំនួយ បរទេស។

បើនិយាយ ពីរឿងផ្តល់ជំនួយបរទេស ចិន មិន អាច ចូលទៅជំនួសអាមេរិក ដែលជា ផ្តល់ជំនួយ បរទេស ច្រើនជាងគេ ក្នុងលោកបានទេ។ យោង តាមវិទ្យាស្ថាន វាយតម្លៃ ជំនួយបរទេស ឈ្មោះ AidData ដោយ ផ្តល់ ជំនួយ ប្រមាណ ៧២ពាន់លានដុល្លារ នៅទឹកដីបរទេស នៅ ឆ្នាំ ២០២៣ អាមេរិក នាំមុខក្នុងពិភពលោក ចំណែក អាល្លឺម៉ង់ ជាប់ចំណាត់ថ្នាក់លេខ ២ជាមួយជំនួយទៅ បរទេស ប្រមាណ ៣៨ពាន់លាន ដុល្លារ។ ដោយសារតែ គ្មាន តម្លាភាព និង គ្មានការប្រកាស តួលេខ ផ្លូវការ គេ មិនអាច ដឹងច្បាស់ ពី ទឹកប្រាក់ ជំនួយរបស់ ចិន នៅបរទេស។ គេ ប៉ាន់ស្មានថា នៅ ឆ្នាំ ២០១៩ ចិន បាន ផ្តល់ជំនួយ ទៅបរទេស ប្រមាណ ៥,៩ពាន់លាន ដុល្លារ។

ជំនួយ របស់ ចិន នៅបរទេស តិចតួច បើប្រៀបធៀប នឹង អាមេរិក។ បើតាម វិទ្យាស្ថាន AidData ដដែល ក្នុងរយៈពេល ១៤ឆ្នាំ ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០១៤ អាមេរិក ផ្តល់ជំនួយ ទៅបរទេស ប្រមាណ ៤២៤ពាន់លាន ដុល្លារ ចំណែក ប្រាក់ជំនួយ របស់ ចិន នៅបរទេស មានចំនួនតែ ៧៥ពាន់លានដុល្លារ។ ចិនផ្តល់ជំនួយ ទៅបរទេស តិច ប៉ុន្តែ ប្រាក់កម្ចី របស់ ចិន នៅបរទេស មាន ដល់ ទៅ ២៧៥ពាន់លានដុល្លារ។ ចិន គិតគូរ ធ្វើអ្វី មិនឲ្យខាតប្រយោជន៍នោះទេ។ នៅក្នុង ទឹកប្រាក់ជំនួយទៅបរទេស ចំនួន ៧៥ពាន់លាន ដុល្លារ ទៀតសោត មានតែ ១ភាគ ៥ប៉ុណ្ណោះដែលជា ជំនួយ គ្មាន សំណង នៅសល់ពីនេះ ជា ជំនួយ ធ្វើឡើង ក្នុងទម្រង់ ប្រាក់កម្ចី ជាមួយការប្រាក់ទាប។

ខុសពី ជំនួយអន្តរជាតិ របស់ អាមេរិក ដែលផ្តោត លើ ការសិក្សា អប់រំ ដើម្បីជំរុញលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស លើកកម្ពស់សុខភាព និងមនុស្សធម៌ នៅក្នុងពិភពលោក ជំនួយ របស់ ចិន នៅបរទេស ភាគច្រើន ផ្តោតទៅលើ ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ជំរុញ ការធ្វើពាណិជ្ជកម្ម និង ពង្រឹង ការចងភ្ជាប់ នៅក្នុងពិភពលោក។ គេសង្កេតឃើញ គម្រោង អភិវឌ្ឍ ដែល ជាជំនួយ របស់ ចិន ច្រើន តែ ធ្វើឡើង នៅតាម បណ្តាប្រទេស ដែល ជាប់ពាក់ព័ន្ធ នឹង គម្រោងផ្លូវសូត្រ របស់ ចិន។ ប៉េកាំងមិន ឈប់ ត្រឹម ការអភិវឌ្ឍ សាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ស្ពាន កំពង់ផែ ព្រលានយន្តហោះ ប៉ុន្តែ ចិន យកចិត្ត ទុកដាក់ លើ ការចែករំលែក បច្ចេកវិទ្យាកសិកម្មជាមួយបណ្តាប្រទេស កំពុងអភិវឌ្ឍ បណ្តុះបណ្តាល គ្រូពេទ្យ និង សាងសង់ មន្ទីរពេទ្យ នៅទឹកដីអាហ្វ្រិកនិងអាស៊ី។

ប៉ុន្តែ ដោយសារ ចិន ផ្តល់ប្រាក់កម្ចី ច្រើនជាង ជំនួយ ឥតសំណង ដែលធ្វើ ឲ្យ ចិន ស្ថិតនៅ ដាច់ឆ្ងាយក្រោយ អាមេរិក គេ កំពុងបារម្ភថា នយោបាយ ឈ្នះឈ្នះ ឈ្នះទាំងអស់គ្នា របស់ ចិន នឹងអាច ធ្វើ ឲ្យប្រទេស នៅអាហ្វ្រិក និងអាស៊ី កាន់តែច្រើន ធ្លាក់ខ្លួន ក្នុងអន្ទាក់ បំណុល និង ពឹងផ្អែក ទៅលើ ចិន កាន់តែ ខ្លាំង ជាងមុន៕

Nº.0429

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top