កម្ពុជាបន្តមានភ្លៀងធ្លាក់កក់ខែ គ្របដណ្តប់លើផ្ទៃដី២៥% ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ
ចេញផ្សាយថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថារបបខ្យល់មូសុងឦសានជាមួយសម្ពាធទាបនៅតែបន្តគ្របដណ្តប់លើសមុទ្រចិនខាង ត្បូង អាងទន្លេមេគង្គក្រោម និងលើព្រះរាជាណាចក្រកម្ពុជា។
ក្រសួងបានបញ្ជាក់ថាស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥
នៅតំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ស្វាយរៀង ព្រៃវែង កណ្តាល កំពង់ចាម កំពង់ធំ ត្បូងឃ្មុំ កំពង់ ឆ្នាំង តាកែវ និងភ្នំពេញអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០%។
ចំណែកនៅតំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ ឧត្តរមានជ័យ ប៉ៃលិន និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០%។
រីឯនៅតំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី២៥%៕
Nº.0472