ភូមា ថៃ និងចិន សហការ បង្ក្រាប ក្រុមឧក្រិដ្ឋជន ឆបោក តាម អនឡាញ

7News

ភូមា ថៃ និងចិន សហការ បង្ក្រាប ក្រុមឧក្រិដ្ឋជន ឆបោក តាម អនឡាញ

នៅព្រំដែនភូមានិងថៃ អាជ្ញាធរ ប្រទេស ទាំង ២បាន សហការគ្នា ចាប់ បញ្ជូន ក្រុម ឧក្រិដ្ឋជន ឆបោក តាម ប្រព័ន្ធ អនឡាញ និង បាន រំដោះ មនុស្ស ពាក់ព័ន្ធ ប្រមាណ ១០ ០០០ នាក់ ។ ពួក គេ ទាំងនោះនឹង ត្រូវ បញ្ចូន ទៅ ឲ្យ ប្រទេស ចិន ។ អនុ រដ្ឋមន្ត្រី ក្រសួង សន្តិសុខ ចិនបាន ធ្វើ ដំណើរ ដោយ ផ្ទាល់ ទៅ ភូមា និង ថៃ ដើម្បី សម្របសម្រួល កិច្ចការ បញ្ចូន ពលរដ្ឋខ្លួន ទៅស្រុក កំណើត វិញ ។

នៅភូមា កងក ម្លាំងឆ្មាំ ព្រំដែន (BGF) ជាក្រុម ប្រដាប់ អាវុធ ជន ជាតិ ភាគតិច ១ក្រុម ដែល ស្និទ នឹង របបសឹក ក្រុង ណៃពិដោរ បាន បញ្ជាក់ អំពីការ រំដោះ មនុស្ស ប្រមាណ ១០ ០០០ នាក់ ភាគច្រើន ជា ជនជាតិ ចិន ។ ពួក គេ ទាំងនោះ ធ្លាក់ ចូល ក្នុង ប្រព័ន្ធ ឆបោកនិង ជួញដូរ មនុស្ស នៅ រដ្ឋការ៉ែន ក្បែរ ព្រំដែន ថៃ។   អ្នក នាំពាក្យ កងកម្លាំងឆ្មាំព្រំដែនភូមា លោក Naing Maung Zaw លើកឡើង ថា មាន ជនសង្ស័យ ៦ នាក់ ជា មេ ខ្លោងប្រព្រឹត្តបទល្មើស ឧក្រិដ្ឋឆបោក អនឡាញ ជួញដូរ មនុស្ស លាងលុយកខ្វក់ និង បើកបនល្បែង ខុសច្បាប់។

អាជ្ញាធរ ភូមា និង ប៉ូលិសថៃ ក៏ បា នបញ្ជាក់ ឲ្យដឹងរួមគ្នា ថា ក្នុង ចំណោម ជនរងគ្រោះ ភាគច្រើន បាន ទទួល រង ទារុណកម្ម ដោយ មាន ស្នាម ជាំ លើរាងកាយ ព្រោះតែ អំពើហិង្សា វាយដំ និង ឆក់ខ្សែភ្លើង ។

បន្ទាប់ពី ទៅភូមា នៅថ្ងៃ ចន្ទ ទី ១៧កុម្ភៈ អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខចិន លោក លីវ ជុង អ៊ី បន្តជួប ជាមួយ ថ្នាក់ដឹកនាំ ថៃ នៅ ថ្ងៃពុធ ទី ១៩កុម្ភៈ ដើម្បី រៀបចំ ដំណើរ បញ្ជូនជនរងគ្រោះ ឲ្យ ត្រឡប់ទៅ ស្រុក កំណើត វិញ។ ការបញ្ជូន ជន ជាតិ ចិនធ្វើ ឡើង ជាច្រើនដំណាក់កាល ដែល លើកទី១ ត្រូវ បញ្ជូន ចេញ តាម យន្តហោះពីក្រុង បាងកក នៅថ្ងៃព្រហស្បតិ៍ ទី ២០កុម្ភៈ ។

ជាការកត់សម្គាល់ ការបង្ក្រាបទ្រង់ទ្រាយធំទៅលើ ជំរំឆបោកតាមអនឡាញនៅព្រំដែនភូមា-ថៃលើកនេះ ឋិតក្រោមការជំរុញរបស់រដ្ឋអំណាចចិន។ សកម្មភាពប្រតិបត្តិការបានធ្វើឡើង បន្ទាប់ជំនួបរវាងនាយករដ្ឋមន្ត្រីថៃនិងប្រធានាធិបតីចិន ហើយ ក្រោមសម្ពាធពីរដ្ឋអំណាចក្រុងប៉េកាំង ទៅលើរបបសឹកភូមា។

សព្វថ្ងៃ រដ្ឋាភិបាល ទីក្រុង បាងកក ចាត់ទុក អំពើ ឆបោក តាម អនឡាញ ជាការ គំរាមកំហែង ខ្លាំង ចំពោះ សន្តិសុខជាតិ។ ទន្ទឹម នឹងគ្នា នេះ ប៉ូលិសថៃ បាន បង្កើន យុទ្ធនាការ ត្រួតពិនិត្យ និង បង្ក្រាប ជាច្រើន ដោយ មានកិច្ចសហការ ជាមួយ រដ្ឋាភិបាល ក្រុង ប៉េកាំង។ ថ្មីៗនេះ ក្រោម សំណើ របស់ ទីក្រុង ប៉េកាំង អាជ្ញាធរ ថៃ ក៏ បាន ផ្តាច់ ចរន្ត អគ្គិសនី នៅ ក្រុង ធំៗ ក្បែរ ព្រំដែនដែល សង្ស័យ ថា ជា ជំរំ ប្រព្រឹត្តបទល្មើស អនឡាញ ។

កាលពី សប្តាហ៍ មុន អាជ្ញាធរ ភូមា ក៏ បាន បញ្ជូន ជន បរទេសដែល ពាក់ព័ន្ធ ក្នុង អំពើ ឆបោកអនឡាញ ប្រមាណ ជា ២៦០ នាក់ ទៅឲ្យ អាជ្ញាធរ ថៃ ។ ក្នុងចំណោមទាំង ពួក គេ នោះ មាន ជន ជាតិ អាស៊ី និង អាហ្វ្រិក ដូចជា ចិន ម៉ាឡេស៊ី ស្រីលង្កា ឡាវ អេត្យូពី តង់ហ្សានី និងកេនយ៉ា។ មុននឹង ធ្លាក់ ចូល សំណាញ់ របស់ ក្រុម ជនល្មើស ជនរងគ្រោះ ទាំងនោះបានត្រូវ គេ បោកប្រាស់ ដោយ សន្យាកុហក ថា ផ្តល់ ការងារ ឲ្យ ធ្វើ នៅ ប្រទេស ថៃ ។

បទល្មើស ឧក្រិដ្ឋ ឆបោក តាម ប្រព័ន្ធ អនឡាញនៅអាស៊ីអាគ្នេយ៍ ជា បញ្ហា ស្មុគស្មាញ និង មាន ការ រៀបចំ ជាប្រព័ន្ធ ហើយ ផ្ទុះ រីករាលដាល ខ្លាំង ក្រោយ ពី ជំងឺ កូវីដ ១៩ និង ជាពិសេស គេ សម្គាល់ ឃើញ កើនមានច្រើន កន្លែង នៅប្រទេស ឡាវ កម្ពុជា និង ភូមា។ នេះតាម សេចក្តីរាយការណ៍ របស់អ្នក ឆ្លើយ ឆ្លង ព័ត៌មាន វិទ្យុ បារាំង RFI ប្រចាំក្រុង បាងកក ៕



Nº.0464

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top