ការបណ្តុះឱ្យយុវជនចេះប្រើបច្ចេកវិទ្យាអប់រំ និង AI ជាការចាំបាច់ឆ្លើយតបនឹងការវិវត្តន៍ពិភពលោក

7News

ការបណ្តុះឱ្យយុវជនចេះប្រើបច្ចេកវិទ្យាអប់រំ និង AI ជាការចាំបាច់ឆ្លើយតបនឹងការវិវត្តន៍ពិភពលោក

ចេញផ្សាយថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២៥៖

លោក បណ្ឌិត សភាចារ្យ ហង់ ជួន ណា រ៉ុ ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង អប់រំ យុវជន និង កីឡា បាន លើក ឡើង ថា ការ បណ្តុះ ឱ្យ យុវជន ចេះ ប្រើប្រាស់ បច្ចេកវិទ្យា អប់រំ និង ប្រើប្រាស់ បច្ចេកវិទ្យា បញ្ញា សិប្បនិម្មិត AI ជា រឿង ចាំបាច់ ដើម្បី ឆ្លើយតប ទៅ នឹង ការវិវត្តន៍ របស់ ពិភពលោក នា ពេល បច្ចុប្បន្ន និង ទៅ ថ្ងៃ អនាគត។

តាមរយៈ កិច្ច សម្ភាសន៍ ស្តីពី ឥទ្ធិពល នៃ បច្ចេកវិទ្យា អប់រំ (EdTech) និង បញ្ញា សិប្បនិម្មិត (AI) លើ ការ អប់រំ ផ្សព្វផ្សាយ នៅក្នុង ផេ ក របស់ ក្រសួង អប់រំ យុវជន និង កីឡា ថ្មីៗ នេះ លោក បណ្ឌិតសភា ចា រ្យ ហង់ ជួន ណា រ៉ុ ន បាន មានប្រសាសន៍ថា ទន្ទឹម នឹង ការ បណ្តុះ ឱ្យ យុវជន ចេះ ប្រើប្រាស់ បច្ចេកវិទ្យា អប់រំ និង ប្រើប្រាស់ AI នេះ ក្រសួង ក៏ត្រូវ ដោះស្រាយ បញ្ហា ប្រឈម មួយចំនួន ផងដែរ ដូចជា គិតគូរ ទៅលើ ក្រមសីលធម៌ ការ ការពារ ទិន្នន័យ របស់ បុគ្គល ក៏ដូចជា ការផ្តល់ នូវ ឧបករណ៍ សម្ភារៈ និង ប្រើប្រាស់ សេវា អ៊ីនធឺណិត ដើម្បី ឱ្យ សាលារៀន អាច មាន លទ្ធភាព ដំណើរការ បាន។

លោក បណ្ឌិត សភាចា រ្យ បាន បន្ត ថា ការ ប្រើប្រាស់ បច្ចេកវិទ្យា អប់រំ មាន សារៈសំខាន់ ដោយសារ កន្លង ទៅ នេះ បន្ទាប់ពី មាន វិបត្តិ កូវីដ-១៩ វិស័យ អប់រំ បាន រង នូវ បដិវត្ត កម្ម យ៉ាង លឿន ដោយសារតែ តម្រូវការ ក្នុង ការ ប្រើប្រាស់ បច្ចេកវិទ្យា ឌីជីថល ដូចជា ការ បង្រៀន អន ឡាញ ការ បង្រៀន តាម ប្រព័ន្ធ អេឡិចត្រូនិក ក៏ដូចជា បង្កើតឱ្យមាន ប្រព័ន្ធគ្រប់គ្រង ការរៀន តាម សាលារៀន ពិសេស ការប្រើប្រាស់ បច្ចេកវិទ្យា បញ្ញា សិប្បនិម្មិត AI នៅក្នុង វិស័យ អប់រំ ជា ទិដ្ឋភាព ថ្មី មួយ ក្នុង ឆ្នាំ ២០២៤ និង ឆ្នាំ ២០២៥ នេះ។

លោក បណ្ឌិត សភាចា រ្យ បាន បន្ថែម ថា ជារួម បច្ចេកវិទ្យា អប់រំ មានដូចជា ការបង្កើត នូវ កម្មវិធី ផ្សេងៗ កម្មវិធី កុំព្យូទ័រ កម្មវិធី បង្រៀន ពី ចម្ងាយ កម្មវិធី ហ្គោល ហ្គ ល មី ត ដែលជា ប្រព័ន្ធ មួយ អាចឱ្យ ពង្រឹង នៃ ការ គ្រប់គ្រង ការសិក្សា រៀនសូត្រ និង ចែករំលែក ការ សិក្សា បាន ទូលំទូលាយ។

លោក បណ្ឌិត សភាចា រ្យ បាន បញ្ជាក់ ថា ចំណែក បញ្ញា សិប្បនិម្មិត AI កំពុង ប្រើប្រាស់ យ៉ាង ទូលំទូលាយ គ្រប់ វិស័យ តាំងពី ឆ្នាំ ២០២៤ មក ពិសេស ក្នុង វិស័យ អប់រំ ប្រើ បច្ចេកវិទ្យា នេះ ក្នុងការ បណ្តុះបណ្តាល គ្រូ និង សម្រាប់ គ្រូ រៀបចំ ជា ផែនការ សិក្សា កិច្ចការ តែង បង្រៀន រៀបចំ សំណួរ តេស្ត និង ធ្វើ បទ បង្ហាញ ផ្សេងៗ ដើម្បី ធ្វើឱ្យ ការសិក្សា មាន ភាព រស់រវើក និង មេរៀន កាន់តែ សម្បូរ បែប សិស្ស រៀន តាមបែប ថ្មី មិនមែន រៀន តាមបែប ទន្ទិញ ចាំ ទេ គឺ រៀន តាម ការអនុវត្ត ជាក់ស្តែង ពិសោធន៍ ទាំង សិស្ស និង គ្រូ ចូលរួម ទាំងអស់គ្នា ដើម្បី ធ្វើការ ស្រាវជ្រាវ ចេះ ស្រមើស្រមៃ ចេះ ស្វែងរក ការពិត និង ចេះ ប្រើប្រាស់ អ៊ីនធឺណិត ក្នុង ការ ប្រើប្រាស់ រៀន សូត្រ។

លោក បណ្ឌិត សភាចារ្យ បាន ឱ្យ ដឹង ទៀតថា ជាងនេះទៀត ជួយ គ្រូ អាច វាយតម្លៃ ទៅលើ ការសិក្សា របស់ សិស្ស ណា រៀន ពូកែ និង ខ្សោយ លើ មុខវិជ្ជា ណាខ្លះ ដើម្បី អាចឱ្យ គ្រូ បង្រៀន ទៅលើ ចំណុច ដែល សិស្ស ខ្សោយ បាន ភ្លាមៗ តែម្ដង។ ចំពោះ សិស្ស អាច សួរ សំណួរ ឬ មេរៀន ណា ដែល មិនទាន់ យល់ ច្បាស់ ឱ្យ កាន់តែ យល់ និង ធ្វើ ស្វ័យ សិក្សា ដោយ ខ្លួនឯង រៀន តាម ក្រិត ចំណេះដឹង និង ចំណង់ ចំណូលចិត្ត របស់ខ្លួន ធ្វើឱ្យ ការសិក្សា ជា បុគ្គល ផង ដែរ។ ម្យ៉ាងវិញទៀត ធ្វើ ឱ្យ ការ សិក្សា ប្រកបដោយ សប្បាយរីករាយ និង ទទួល បាន ការ គាំទ្រ ផង ដែរ។

លោក បណ្ឌិត សភាចារ្យ បាន បន្ត ថា ប៉ុន្តែ ទាមទារ ឱ្យ គ្រូ និង សិស្ស មាន បំណិន សតវត្ស ទី ២១ ដូចជា បំណិន ត្រិះរិះ ពិចារណា និង បំណិន ដោះស្រាយ បញ្ហា ដែល អាច ជួយ ទៅដល់ ការ ឆ្លើយតប ទៅ នឹង ទីផ្សារ ការងារ ផង ដែរ ព្រោះថា នៅ ២០៣០ ការងារ ប្រមាណ ៥០% នឹង ផ្លាស់ប្ដូរ ដោយសារ AI ហើយ ការ ប្រើ AI ប្រមាណ ៧០ ទៅ ៨០% នៃ ការងារ។ ក្នុងន័យនេះ ការ បណ្តុះ ឱ្យ យុវជន ចេះ ប្រើប្រាស់ បច្ចេកវិទ្យា អប់រំ និង ប្រើប្រាស់ AI ជា ការ ចាំបាច់។ ប៉ុន្តែ ក៏ ត្រូវ ដោះស្រាយ បញ្ហា ប្រឈម មួយ ចំនួន ផង ដែរ ដូចជា គិតគូរ ក្រមសីលធម៌ ការ ការពារ ទិន្នន័យ របស់ បុគ្គល ក៏ដូចជា ការ ផ្តល់ នូវ ឧបករណ៍ សម្ភារៈ ក៏ដូចជា អ៊ីនធឺណិត ដើម្បី ឱ្យ សាលារៀន ដំណើរការ បាន។ ព្រោះថា បំណិន AI ជា បំណិន ថ្មី មួយ កំពុង ពេញនិយម ហើយ ការ ប្រើ នេះ ក៏ ជា ផ្នែក មួយ ក្នុង បំណិន សតវត្ស ទី ២១ ផង ដែរ៕





Nº.0460


#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top