TIKTOKអាម៉េរិកដំណើរការឡើងវិញក្រោយដូណាល់ត្រាំចូលកាន់អំណាច
ចេញផ្សាយថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥
អាម៉េរិក៖ បណ្តាញសង្គមយក្ស TikTok នៅសហរដ្ឋអាម៉េរិកបានចាប់ផ្តើមដំណើរការប្រតិបត្តិការរបស់ខ្លួនសារជាថ្មីម្តងទៀតក្រោយពីប្រធានាធិបតីជាប់ឆ្នោតថ្មីលោកដូណាល់ត្រាំបានស្បថចូលកាន់តំណែងជាប្រធានាធិបតីផ្លូវការនាថ្ងៃច័ន្ទ (ម៉ោងនៅកម្ពុជា)។ ការដំណើរឡើងវិញបណ្តោះអាសន្ននេះធ្វើឡើយក្រោយពីបណ្តាញសង្គមយក្សនេះបានបិទការដំណើរការកាលពីម្សិលមិញនៅទូទាំងសហរដ្ឋអាម៉េរិក។
យោងតាមការប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាម៉េរិកបណ្តាញសង្គមយក្សអាម៉េរិក TikTok បានចាប់ផ្តើមដំណើរប្រតិបត្តិការរបស់ខ្លួនសារឡើងវិញក្រោយពីបានបិទការដំណើរការអស់រយៈពេលជាច្រើនម៉ោងកាលពីម្សិលមិញ។ នៅក្នុងការដំណើរឡើងវិញនោះអ្នកប្រើប្រាស់តិតុកនៅពេលចូលក្នុងបណ្តាញសង្គមក៏បានលោតសារផ្ទាំងធំសរសេរថាអរគុណសម្រាប់ការរងចាំរបស់អ្នក ដោយសារតែកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតីដូណាល់ត្រាំទីបំផុតតិតុកបានត្រឡប់មកវិញ ដូចច្នេះអ្នកទាំងអស់គ្នាអាចបន្តប្រើប្រាស់ និងចែករំលែករឿងរ៉ាវបានធម្មតា។
ថ្លែងជាមួយប្រព័ន្ធផ្សព្វផ្សាអាម៉េរិកលោកដូណាល់ត្រាំបានអះអាងថាអាម៉េរិកគ្មានជម្រើសអ្វី ក្រៅពីជួយបណ្តាញសង្គមនេះឲ្យដំណើរការឡើងវិញដើម្បីកុំឲ្យពលរដ្ឋអាម៉េរិកបាត់បង់ការងារ និងប្រាក់ចំណូលរបស់ពួកគេដែលរកបានពីបណ្តាញសង្គមមួយនេះ។ លោកបានអះអាងទៀតថាលោកនឹងព្យាយាមដោះស្រាយបញ្ហាមួយនេះ។
គួរបញ្ជាក់ថាកាលពីថ្ងៃអាទិត្យប្រព័ន្ធសង្គម TikTok នៅសហរដ្ឋអាម៉េរិកត្រូវបានបិទជាបណ្តោះអាសន្នដោយអ្នកប្រើប្រាស់រាប់លាននាក់មិនអាចចូលប្រើប្រាស់បានឡើយ តុលាការអាម៉េរិកសម្រេចក្តីបិទ TikTok ក្រោមហេតុផលថាប្រព័ន្ធបណ្តាញសង្គមនេះគ្រប់គ្រងដោយចិន ហើយចិនអាចនិងដឹងពីប្រព័ន្ធសន្តិសុខជាតិរបស់អាម៉េរិកបាន៕
Nº.0367