កូរ៉េខា ងត្បូងចាប់ ខ្លួន ប្រធានាធិបតី ព្យួរ តំណែង យូន ស៊ុកយោល
ចេញផ្សាយថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥៖
បន្ទាប់ ពី បរាជ័យ ម្តង កាលពី ដើម ខែ នៅ ថ្ងៃពុធ ទី ១៥ មករា ២០២៥នេះ ក្រុម ភ្នាក់ងារអង្កេត ប្រឆាំង នឹង អំពើ ពុក រលួយ កូរ៉េខាង ត្បូង អាច ចាប់ ខ្លួន លោក ប្រធានាធិបតី ព្យួរ អំណាច យូន ស៊ុកយោល បាន ហើយ ឃុំខ្លួនលោក ជា បណ្តោះ អាសន្នរយៈ ពេល ៤៨ ម៉ោង ។ អាជ្ញាធរ ទំនង ត្រូវ ចេញ ដីកា ថ្មី មួយ ទៀត ដើម្បី អាច បន្ត ឃុំឃាំង លោក យូន ស៊ុកយោល លើស ពី ពីរ ថ្ងៃ។
មិន ដែល មាន ទេ ក្នុង ប្រវត្តិ កូរ៉េខាង ត្បូង ដែលប្រមុខ រដ្ឋ នៅ មាន ឈ្មោះ ជា ប្រធានាធិបតី ជា ផ្លូវការ ត្រូវ ចាប់ ខ្លួន យ៉ាង ដូច្នេះ។
នៅវេលា ម៉ោង ៥ ព្រឹក ថ្ងៃ ពុធ ទី ១៥ មករា ២០២៥ នេះ ក្រុម ភ្នាក់ងារ នៃការិយាល័យ អង្កេត អំពើ ពុករលួយ របស់ ឥស្សរជន ជាន់ ខ្ពស់ និង ប៉ូលិស ចំនួន ៣៥០០នាក់ បាន សម្រុក ចូល ទៅ ក្នុង គេហដ្ឋាន របស់ ប្រធានាធិបតី ដែល លោក យូន ស៊ុកយោល សំងំ លាក់ ខ្លួន តាំងពីជា ច្រើន សប្តាហ៍មក ដោយ ដាក់ ជណ្តើរ តោង ឡើង តាម របង។ ក្រុម ប៉ូលិស ត្រូវការ ចំណាយ ពេល ជាង ៥ម៉ោង ទម្រាំ អាច ទម្លុះ រនាំង អង្គរក្ស ប្រធានាធិបតី បាន។ ពេល ចូលទៅ ដល់ ក្នុងផ្ទះ លោក យូន ស៊ុកយោល បាន សាកល្បង ចរចា សុំ កុំ ឱ្យ ប៉ូលិស ដាក់ ខ្នោះ តែ អាជ្ញាធរ បដិសេធ។ នៅ ទី បំផុត នៅ វេលា ម៉ោង ១០ និង ៤០ នាទី ម៉ោង នៅក្នុង ស្រុក ក្បួន ឡាន ប៉ូលិស បានបើក ចេញ ពី គេហដ្ឋាន ដោយ នាំ យក ប្រធានាធិបតី ព្យួរ តំណែង ទៅ ឃុំ ឃាំង ជា បណ្តោះ អាសន្ន នៅក្នុង ការិយាល័យ អង្កេតរឿង ពុករលួយ របស់ ឥស្សរជន ជាន់ខ្ពស់ ។
នៅក្នុង សេចក្តី ថ្លែងការណ៍ ភ្នាក់ងារ ទទួល បន្ទុក ប្រតិបត្តិការ ចាប់ ខ្លួនប្រធានាធិបតី បាន អះអាង ថា លោក យូន ស៊ុក យោល មិន ព្រម បំភ្លឺអ្វី ទាំងអស់ និង បាន បដិសេធ មិន ឱ្យ ថត សកម្មភាព ពេល សួរ ចម្លើយ គាត់ ទេ។ លោកមាន សិទ្ធិ រក្សា ភាព ស្ងៀម ស្ងាត់ សម្រាប់ ពេល នេះ តែ លោក ត្រូវ នៅ ក្នុង មន្ទីរ ឃុំ។ បើ យោង តាម ដីកា លោក យូន ស៊ុកយោល អាច ជាប់ ឃុំឃាំង បណ្តោះ អាសន្ន រយៈ ពេល ៤៨ ម៉ោង ។ ដូច្នេះ អាជ្ញាធរ ត្រូវ មាន ដីកា ឬ សេចក្តី សម្រេច ថ្មី ទើប អាច បន្ត ឃុំ ខ្លួន លោក ប្រធានាធិបតី ព្យួរ អំណាច បាន លើស ពី ពីរ ថ្ងៃ។
នៅក្នុង សារ បង្ហោះ ផ្សាយ តាម បណ្តាញ សង្គម ក្រោយ ហេតុការណ៍ ចាប់ ខ្លួន លោក យូន ស៊ុកយោល បាន ប្រកាស ថា លោក សម្រេច ចិត្ត ឆ្លើយ តប នឹង ក្រុម អង្កេត និង ព្រម ឱ្យ គេ ចាប់ ខ្លួន ដើម្បី បញ្ចៀស ការ បង្ហូរ ឈាម ប៉ុន្តែ លោក មិន ទទួល ស្គាល់ ភាព ស្រប ច្បាប់ នៃការ អង្កេត ប្រឆាំង នឹង រូប លោក នេះ ទេ។
សូម រំឭក ថា ជោគវាសនា លោក យូន ស៊ុក យោល ធ្លាក់ ដល់ កំរិត នេះ ដោយហេតុ តែលោក បាន ប៉ុន ប៉ងចេញ ច្បាប់ អាជ្ញាសឹក កាលពី ថ្ងៃទី ៣ ធ្នូ២០២៤ ហើយ ត្រូវ សភា បោះឆ្នោត ដក សេចក្តី ទុក ចិត្ត និង សម្រេច ព្យួរ ពី តំណែងនៅ ថ្ងៃទី ១៤ ធ្នូ ២០២៤ ។ នៅ ថ្ងៃទី ១៤ មករា ២០២៥ ម្សិលមិញ តុលាការ ធម្មនុញ្ញ បានផ្តើម បើក សវនការស្តីពីការ ព្យួរ តំណែង ប្រធានាធិបតី យូន ស៊ុកយោល ប៉ុន្តែ ត្រូវ ផ្អាក ភ្លាម វិញ ភ្លាម ដោយ លោក យូន ស៊ុកយោល អវត្តមាន ក្នុង អង្គ សវនាការ និង លើ ក ទៅ ធ្វើ ជា បន្ត នៅ ថ្ងៃព្រហស្បតិ៍ទី ១៦ មករា ២០២៥ ស្អែក។ តុលាការ មាន ពេល រហូត ដល់ ពាក់ កណ្តាល ខែ មិថុនា ក្នុង ការសម្រេច ដក ឬ ប្រគល់ អំណាច ប្រធានាធិបតី ទៅ ឱ្យ លោក យូន ស៊ុកយោល វិញ៕
Nº.0349