ក្នុងឳកាសអបអរសាទរ ខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧មករា សម្ដេចតេជោ ហ៊ុន សែន រម្លឹកប្រទេសលោកខាងលិចកុំឲ្យប្រព្រឹត្តកំហុសលើកទី៣លើកម្ពុជា
នៅក្នុងមិទ្ទិញខួប៤៦ឆ្នាំ ថ្ងៃជ័យជម្នះលើរបបប្រល័យពូជសាសន៍នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានលើកឡើងជាថ្មី ដោយសូមឲ្យបណ្ដាប្រទេសលោកខាងលិចរៀនសូត្រអំពីកំហុសប្រវត្តិសាស្ត្រចំនួន២លើក ដែលបានប្រព្រឹត្តិមកលើកម្ពុជា ដើម្បីចៀសវាងការកើតមានកំហុសជាលើកទី៣ទៀត។
កំហុស២លើក ដែលសម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់នោះគឺទី១ ការគាំទ្ររដ្ឋប្រហារថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ និងកំហុសទី២ គឺការគាំទ្រដល់ភាគីខ្មែរ ដែលប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងភ្នំពេញអស់រយៈពេល១២ឆ្នាំ ឲ្យទទួលបានការកាន់កាប់អាសនៈអង្គការសហប្រជាជាតិ។
Nº.0316