បង្ហាញមុខក្រុមជនសង្ស័យប្រុសស្រីចំនួន៣១នាក់ពាក់ព័ន្ធ១៣ករណីផ្សេងគ្នា មុនពេលបញ្ជូនទៅកាន់តុលាការ

7News

 បង្ហាញមុខក្រុមជនសង្ស័យប្រុសស្រីចំនួន៣១នាក់ពាក់ព័ន្ធ១៣ករណីផ្សេងគ្នា មុនពេលបញ្ជូនទៅកាន់តុលាការ

ចេញផ្សាយថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥៖


ភ្នំពេញ-នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ដោយមានការអនុញាតិពីលោក ឧត្តម សេនីយ៍ឯក ជួន ណារិន្ទ. អគ្គស្នងការង និងជាស្នងការនគរបាលរាជធានីភ្នំពេញ. បានឲ្យលោកឧត្តសេនីយ៍ត្រី ប៊ុន សត្យា. សន្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលផែនព្រហ្មទណ្ឌ. និងលោកវរៈសេនីយ៍ឯក សំ. វិច្ឆិកា អ្នកនាំពាក្យនៃស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំនិងសហការជាមួយអធិការខណ្ឌចំនួន៧ បានធ្វើការបង្ហាញមុខជនសង្ស័យប្រុសស្រីចំនួន៣១នាក់. ពាក់ព័ន្ធបទល្មើសចំនួន១៣ករណីផ្សេងគ្នា. ដែលសមត្ថកិច្ចជំនាញនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលសហការជាមួយនគរបាលខណ្ឌសែនសុខ ដូនពេញ ទួលគោក ៧មករា ដង្កោ  ពោធិសែនជ័យនិងខណ្ឌបឹងកេងកង ធ្វើការស្រាវជ្រាវបង្រ្កាបបានជាបន្តបន្ទាប់. ចាប់តាំងពីដើមខែមករា ឆ្នាំ២០២៥. ដោយក្នុងនោះមាន បទល្មើស ក្មេងទំនើង. ប្លន់ ឆក់ លួច និងហិង្សា  ឃាត់ខ្លួនបានសរុបជនសង្ស័យប្រុសស្រីចំនួន៣១នាក់. រួមនិងវត្ថុតាង ដាវកាំបិត ខ្វាវ ជំពាមកៅស៊ូ និងសោសំរាប់ដោះផ្លាកលេខម៉ូតូផងដែរ។

ក្រោយពេលសមត្ថកិច្ចជំនាញ ឃាត់ខ្លួនជនសង្ស័យខាងលើនិងធ្វើការសាកសួតាមបទល្មើសនិមួយៗជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកគេពិតជាបានប្រព្រិត្តិបទល្មើសប្លន់ ឆក់លួច និងហិង្សាពិតប្រាកដមែន។

ហើយនៅរសៀលថ្ងៃទី៧មករា ឆ្នាំ២០២៥ នេះសមត្ថកិច្ចបានធ្វើសន្និសិទ្ធបង្ហាញមុខជនសង្ស័យទាំង៣១នាក់ខាងលើជាសាធារណៈមុនពេលបញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធីច្បាប់៕

Nº.0318


#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top