ប៉ូលិសខណ្ឌដង្កោបង្ហាញមុខក្រុមជនសង្ស័យចំនួន១០នាក់ពាក់ព័ន្ធករណីប្លន់. ហិង្សា និងលួច មុនពេលបញ្ជូនទៅកាន់តុលាការ

7News

 ប៉ូលិសខណ្ឌដង្កោបង្ហាញមុខក្រុមជនសង្ស័យចំនួន១០នាក់ពាក់ព័ន្ធករណីប្លន់. ហិង្សា និងលួច មុនពេលបញ្ជូនទៅកាន់តុលាការ

ភ្នំពេញ-លោកវរសេនីយ៍ឯកជឹម. ស៊ីថា. អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ ធ្វើការបង្ហាញមុខ ក្រុមជនសង្ស័យចំនួន១០ ពាក់ព័ន្ធករណី៤ផ្សេងគ្នា   ករណីទី១.កាប់ប្លន់ម៉ូតូមិនបានសម្រេច  ករណីទី២ -លួចដែកនិងករណីទី៣និងទី៤ហិង្សា កាប់បណ្តាលឲ្យរងរបួសធ្ងន់ពេលកំពុងតែផឹកស៊ីជាមួយគ្នានិង យកដុំថ្មគប់ក្បាលជនរងគ្រោះបណ្តាលឲ្យរងរបួសស្រាំលលាដ៏ក្បាល។

បន្ទាប់ពីធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់រយះពេល៣ថ្ងៃជាប់គ្នា គិតចាប់ពីថ្ងៃទី៣ ទី៤ និងទី៥ ខែមករា ឆ្នាំ២០២៥  សមត្ថកិច្ចជំនាញនគរបាលព្រហ្មទណ្ឌដឹកនាំដោយលោកវរៈសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលផែនព្រហ្មទណ្ឌបានធ្វើការឃាត់ខ្លួនបានជនសង្ស័យសរុបចំនួន១០នាក់ យកមកធ្វើការសាកសួរ. តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង១០នាក់ខាងលើ សមត្ថកិច្ចបានធ្វើកំណត់ហេតុនិងកសាងសុំនុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់និង ដោយមានការអនុញ្ញាតិពីលោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ. អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យលោកវរៈសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ធ្វើការបង្ហាញមុខជនសង្ស័យទាំង១០នាក់ខាងលើជាសាធារណៈមុនពេលបញ្ជូនទៅកាន់តុលាការ៕

Nº.0315

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top