រញ្ជួយ ដី នៅ ទីបេ ស្លាប់ មនុស្ស ជាច្រើន នាក់
ចេញផ្សាយថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥៖
នៅទីបេ យ៉ាងហោច មាន មនុស្ស ស្លាប់ ១២៦ នាក់ និង របួស ប្រមាណ ១៨៨ នាក់ ក្នុងគ្រោះថ្នាក់ រញ្ជួយដីដ៏ ធ្ងន់ធ្ងរ នៅ ប៉ែក ខាង និរតី ប្រទេស ចិន។ ប្រជា ពលរដ្ឋ ច្រើន ម៉ឺននាក់ ត្រូវផ្លាស់ទីជម្រកជាបន្ទាន់។ សម្តេច សង្ឃ ដាឡៃ ឡាម៉ា មេដឹកនាំពុទ្ធសាសនាទីបេ បង្ហាញ ក្តីតក់ស្លុត ចំពោះ សោកនាដកម្ម។ ប្រធានាធិបតី ចិន ស៊ី ជីនពីង ចេញបញ្ជាឲ្យ ប្រើគ្រប់ មធ្យោបាយ ដើម្បី ជួយ សង្គ្រោះ ។
នៅតំបន់ ខ្ពង់រាប ទីបេ គ្រោះថ្នាក់ រញ្ជួយ ដីបាន កើត ឡើង នៅ ម៉ោ ង ជាង ៩ ព្រឹក ថ្ងៃទី ៧មករា ហើយ ចំនួន អ្ន កស្លាប់ និងអ្នក រងរបួស ចេះតែ កើនឡើង ជាបន្តបន្ទាប់។ អគារ និង ផ្ទះ សម្បែង ជាង ៣ ៦០០ បាន ត្រូវដួល រលំបាក់បែក។ ប្រជាជន ចិននៅទីបេ ជាង ៣ ម៉ឺននាក់ ត្រូវ ផ្លាស់ទីជម្រក ជាបន្ទាន់ ។ នេះបើតាម កាសែតរដ្ឋ ចិន ស៊ីនហួរ និង ទូរទស្សន៍ជាតិ ស៊ីស៊ីធីវី។
កន្លែង គ្រោះថ្នាក់ រញ្ជួយដី ឋិត នៅប៉ែកខាងនិរតីប្រទេសចិន និង នៅមិន ឆ្ងាយ ប៉ុន្មាន ពី ព្រំដែន ប្រទេស នេប៉ាល់ ។ ប្រមាណ ជា កន្លះ សតវត្សរ៍ ចុងក្រោយ នេះ នៅ តំបន់ នោះឧស្សាហ៍ ជួប គ្រោះថ្នាក់ រញ្ជួយ ដី ញឹក ញយ ណាស់។ នេះបើតាមទីភ្នាក់ងារ ជាតិ ចិន ទទួល បន្ទុក គ្រោះថ្នាក់ រញ្ជួយ ដី (CENC) ដោយ បញ្ជាក់ ទៀត ថា កម្រិត រញ្ជួយ ដីលើកនេះ មាន ចំនួន ៦,៨ រ៉ិចទ័រ ។ ចំណែក វិទ្យាស្ថានអាមេរិក សិក្សា ភូគព្ភសាស្ត្រ (USGS) បញ្ជាក់ ថា កម្រិត រញ្ជួយ នៅ ទីបេ ឡើងខ្ពស់ខ្លាំង ដល់ ៧,១ រ៉ិចទ័រ ឯណោះ ។
ប្រមុខ រដ្ឋ ចិន លោក ស៊ី ជីនពីង ចេញបញ្ជាឲ្យ ប្រើគ្រប់ មធ្យោបាយ ដើម្បីស្វែង រកអ្នកដែល អាច នៅ មាន ជីវិត រស់និង ជួយ សង្គ្រោះ ពួក គេ ឲ្យ បាន ហើយ ត្រូវ ព្យាបាល អ្ន ករបួស ឲ្យ ឆាប់ ជាសះស្បើយ ។ បើ តាម វីដេអូ និង សេចក្តី អធិប្បាយ របស់ ប្រព័ន្ធឃោសនា ចិន ក្រុម អ្នក ជួយ សង្គ្រោះ បន្ទាន់ ប្រឹង ដុតដៃដុត ជើង ស្រោច ស្រង់ ជីវិត មនុស្ស ជាប់ គាំង ក្នុង គំនរបាក់បែក។ ប្រតិបត្តិ ការជួយ សង្គ្រោះ ត្រូវតែ ធ្វើ ឲ្យ ឆាប់រហ័សបំផុត ដ្បិតថានៅ តំបន់ នោះ សីតុណ្ហភាព ចុះ ត្រជាក់ លឿន ណាស់។ ដើម្បី ដោះស្រាយ ស្ថានការណ៍ អាសន្ន ដ៏ បន្ទាន់ អាជ្ញាធរ ចិនបាន បញ្ជូន ក្រុម អ្នក ជួយ សង្គ្រោះ ចំនួន ជាង ១៤ ០០០ នាក់ ដែលមាន ទាំង ក្រុម ពន្លត់ អគ្គិភ័យ ទាហាន ប៉ូលិស និង គ្រូ ពេទ្យ ជំនាញ សង្គ្រោះបន្ទាន់ ។
បណ្តា ថ្នាក់ដឹកនាំបរទេស បាន ផ្ញើ សារទៅប្រធានាធិបតី ចិនដើម្បី ចែករំលែក ទុក្ខព្រួយ។ មេដឹក នាំរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាន ផ្ញើ សារ ទៅ មិត្ត ចិន ដោយមានប្រសាសន៍ថា រុស្ស៊ី សូម ចែករំលែក ទុក្ខព្រួយ និងសេចក្តីឈឺចាប់ ជាមួយ ពលរដ្ឋ ចិន។
រីឯ អគ្គលេខាធិការ អង្គការ សហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរស៍ បាន សម្តែងក្តីរន្ធត់ និង លើកឡើងថា អង្គការសហប្រជាជាតិតាម ដាន ហេតុការណ៍ គ្រោះ ថ្នាក់នេះ យ៉ាង ប្រកិត ហើយត្រៀម ខ្លួន ជា ស្រេចក្នុងការ ផ្តល់ ជំនួយ ដល់ ចិន ប្រសិន បើ ចាំបាច់ ។ ដូចគ្នាដែរ តាម បណ្តាញ សង្គម X ប្រធានាធិបតី បារាំង លោក អេម៉ានុយអែល ម៉ាក្រុង ក៏ បាន ស្នើ ផ្តល់ ជំនួយ ដែរ ៕
Nº.0320