នាយករដ្ឋមន្ត្រីកាណាដា ប្រកាសលា ឈប់ ពី តំណែង ក្រោយ កាន់ អំណាច ជិត ១០ ឆ្នាំ

7News

 នាយករដ្ឋមន្ត្រីកាណាដា ប្រកាសលា ឈប់ ពី តំណែង ក្រោយ កាន់ អំណាច ជិត ១០ ឆ្នាំ

ចេញផ្សាយថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥៖​

ថ្ងៃចន្ទ ទី ៦មករា ប្រមុខ រដ្ឋាភិបាល កាដាណា ហ្សូសស្តាំង ទ្រុយដូ បាន ប្រកាស លាចុះចេញពីតំណែង ។ ការសម្រេច ចិត្ត យ៉ាងដូច្នេះ ក៏ពីព្រោះតែ លោកទទួល រង សម្ពាធច្រើន ពីគ្រប់ មជ្ឈដ្ឋាន។ សម្ពាធធ្ងន់សម្បើម នោះមានតាំងពីក្នុង រង្វង់ គណបក្ស កាន់អំណាច ខ្លួន ឯង ផង និង សម្ពាធ ពីគណ បក្ស ប្រឆាំង ព្រមទាំង ទម្ងន់ សម្ពាធសេដ្ឋកិច្ចក្នុង ស្រុក រួម និង សម្ពាធ ពីសហរដ្ឋអាមេរិក មិត្តក្បែរខាង ។ ថ្លែង ពី កម្រិត ប្រជាប្រិយភាព វិញ លោក ហ្សូសស្តាំង ទ្រុយដូ បាន ធ្លាក់ កូដ បាត់បង់ ប្រជាប្រិយភាព ខ្លាំង។

ទម្លាក់ អម្រែក សម្ពាធ ពីលើស្មា លោក ហ្សូសស្តាំង ទ្រុយដូ ប្រកាស លាចុះពី តំណែង ប្រធានគណបក្ស សេរីនិយម និង លាឈប់ ធ្វើ នាយករដ្ឋមន្ត្រីកាដាណា។ ការ ស ម្រេច ចិត្ត របស់ ប្រមុខរដ្ឋាភិបាល កាដាណា យ៉ាងដូច្នេះ បន្ទាប់ពី ជួប វិបត្តិ ជាច្រើន ។

មាន វ័យ ៥៣ឆ្នាំ លោក ហ្សូសស្តាំង ទ្រុយដូ ត្រូវ គេ រិះគន់ ជុំទិស អំពី វិបត្តិអតិផរណាទំនិញ វិបត្តិលំនៅដ្ឋាន និងការធ្លាក់ចុះ សេវាកម្មសាធារណៈ។ កាន់អំណាចជាង៩ឆ្នាំ នាយករដ្ឋមន្ត្រីរូបនេះបានធ្លាក់ចុះកូដប្រជាប្រិយភាពជាខ្លាំង នាប៉ុន្មានឆ្នាំចុងក្រោយ។ បើតាមការ ស្ទង់មតិ ចុងក្រោយ កម្រិត ប្រជាប្រិយភាព របស់ លោក ទ្រុយដូ ចាញ់ ២០ ពិន្ទុ ដាច់ឆ្ងាយ ពី មេបក្ស ប្រឆាំង Pierre Poilievre ដែលមកពី គណ បក្ស អភិរក្ស និយម ។ ក្នុង សភាកាណាដា ទៀតសោត គណ បក្ស កាន់អំណាចក៏មាន សំឡេង ភាគតិចទៅទៀត។ ប្រឈម មុខ នឹង បញ្ហាទាំង នេះ រួម និង បរិបទ ជិត បោះឆ្នោត អាណត្តិ ថ្មី ផង សមាជិក គណបក្ស អំណាច បាន ជំរុញ ឲ្យរូប លោកដកខ្លួន ចេញ ។


ក្រៅពី សម្ពាធ នយោបាយ -សេដ្ឋកិច្ច ក្នុង ស្រុក នៅមាន ការ គំរាម សេដ្ឋកិច្ច ពី ប្រទេសសម្ព័ន្ធមិត្ត ជិត ខាង។ លោក ដូណាល់ ត្រាំ ដែលត្រូវ ចូល កាន់តំណែង ប្រធានាធិបតីអាមេរិក នៅថ្ងៃទី ២០មករាខាងមុខ បាន គំរាមដាក់ពន្ធគយ ២៥% ចំពោះទំនិញកាណាដា។ លើសពីនេះ ក្រោយការប្រកាសលាចុះពីតំណែងរបស់លោក ទ្រុយដូ ភ្លាម លោក ដូណាល់ ត្រាំ ព្រលយពាក្យបែបមែនផងកំប្លែងផងថា កាណាដាគួរតែបញ្ចូលជាមួយសហរដ្ឋអាមេរិកជាប្រទេសតែមួយតែម្តងទៅ ។

ទោះបីជាយ៉ាងណាក្តី អ្នក វិភាគ នយោបាយ កាណាដា ទទួល ស្គាល់ថា នៅ ក្រោម អំណាចដឹកនាំនាយករដ្ឋមន្ត្រី ទ្រុយដូ ជិត ១ទសវត្សរ៍ មកនេះ ប្រទេស កាណាដា មាន សន្ទុះ វិនិយោគជឿន លឿន ច្រើន នៅលើវិស័យ សង្គមកិច្ច សិទ្ធិមនុស្ស និង បរិស្ថានអាកាសធាតុ ។ ជាក់ស្តែង ការ អនុម័ត ច្បាប់ ឲ្យ ប្រើថ្នាំជំនួយបញ្ចប់ ជីវិត ដោយ ស្ម័គ្រចិត្ត និង ការ ដាក់ពន្ធ លើ ការ ផលិត ឬបញ្ចេញ ឧស្ម័ន កាបូនិក ជាដើម ។

បើ តាម នីតិវិធី គណបក្ស សេរីនិយម ត្រូវ ជ្រើសរើស ប្រមុខ បក្ស ថ្មី ហើយ បុគ្គលនោះ នឹង ក្លាយ ជា នាយករដ្ឋមន្ត្រី ដោយ ស្វ័យ ប្រវត្តិ ។ នីតិវិធី អាចនឹង ត្រូវ ស៊ីពេល យូរ ។ អំឡុង ពេ លនេះ លោក ទ្រុយដូ នៅតែ បន្ត កាន់អំណាច ប្រមុខ រដ្ឋាភិបាល បណ្តោះអាសន្ន សិន៕

Nº.0317

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top