មន្ត្រី សមត្ថកិច្ច ប្រឆាំង បទ ល្មើស គ្រឿង ញៀន រង បទ ចោទ «ស៊ីសំណូក» ដែល ត្រូវ ផ្ដន្ទា ទោស ដាក់ ពន្ធនាគារ ពី ៧ ទៅ ១៥ ឆ្នាំ
ចេញផ្សាយថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥៖
នាយការិយាល័យ ប្រឆាំង បទ ល្មើស គ្រឿង ញៀន នៃ ស្នងការដ្ឋាន នគរបាល ខេត្តតាកែវ ឈ្មោះ សុខ សង្ហា ត្រូវ បាន តុលាការ ខេត្ត តាកែវ ឃុំ ខ្លួន នៅ ពន្ធនាគារ បណ្ដោះ អាសន្ន ពាក់ ព័ន្ធ នឹង បទ ស៊ី សំណូក និង រំលោភ អំណាច។
អ្នក នាំពាក្យ តុលាការ ខេត្ត តាកែវ បាន ថ្លែង នៅ ក្នុង សេចក្ដី ប្រកាស ព័ត៌មាន កាល ពី ថ្ងៃ ទី២០ ខែ មករា ថា ឈ្មោះ សុខ សង្ហា អាយុ ៣៨ ឆ្នាំ បាន ប្រព្រឹត្ត បទល្មើស «ស៊ី សំណូក» និង «រំលោភ អំណាច» នៅ ក្នុង ខេត្ត តាកែវ ចន្លោះ ពី ឆ្នាំ ២០២៣ ដល់ ឆ្នាំ ២០២៤ ដោយ មាន ឈ្មោះ សុខ គា ហៅ សេង សុខគា អាយុ ៣៦ ឆ្នាំ ជា អ្នក សូក ប៉ាន់។
បច្ចុប្បន្ន នេះ ឈ្មោះ សុខ គា កំពុង ជាប់ ឃុំ នៅ ក្នុង ពន្ធនាគារ ខេត្ត កណ្តាល។ ប៉ុន្តែ មិន មាន សាវតារ ថា តើ ឈ្មោះ នេះ ត្រូវ បាន ឃុំ ខ្លួន នៅ ពន្ធនាគារ ដោយសារ បទ ល្មើស គ្រឿង ញៀន ឬ យ៉ាង ណា ទេ។
ចំណែក លោក សុខ សង្ហា ត្រូវ បាន ចោទ ប្រកាន់ តាម បញ្ញត្តិ មាត្រា ៥៩៤ នៃ ក្រមព្រហ្មទណ្ឌ និង មាត្រា ៣២, មាត្រា ៣៥ នៃ ច្បាប់ ស្តី ពី ការ ប្រឆាំង អំពើ ពុករលួយ។
ភ្នំពេញ ប៉ុស្តិ៍ មិន អាច សុំ ការ បញ្ជាក់ ពី អ្នក នាំ ពាក្យ សាលា ដំបូង ខេត្ត តាកែវ ថា តើ មន្ត្រី សមត្ថកិច្ច ឈ្មោះ សុខ សង្ហា បាន ទទួល សំណូក ក្នុង ទឹក ប្រាក់ ប៉ុន្មាន ហើយ បាន ប្រព្រឹត្ត ប៉ុន្មាន ដង ពី ឆ្នាំ ២០២៣ ដល់ ឆ្នាំ ២០២៤ នោះ ដោយ អ្នក នាំ ពាក្យ ថា លោក ត្រូវ ការ ពិនិត្យ សំណុំ រឿង សិន។
យោង តាម ច្បាប់ ស្ដីពី ការ ប្រឆាំង អំពើ ពុក រលួយ មាត្រា ៣២ និង ៣៥ ចែង ថា បទ រំលោភ អំណាច ដោយ មន្ត្រី រាជការ សាធារណៈ ប្រឈម ជាប់ ពន្ធនាគារ ពី ២ ឆ្នាំ ទៅ ៥ឆ្នាំ។ ជន ប្រព្រឹត្ត អាច នឹង ត្រូវ ផ្ដន្ទា ទោស ពី ៥ ទៅ ១០ ឆ្នាំ ប្រសិន បើ បទ ល្មើស នេះ មាន ប្រសិទ្ធភាព។
ចំណែក មាត្រា ៥៩៤ នៃ ក្រម ព្រហ្មទណ្ឌ ចែង ថា មន្ត្រី រាជការ សាធារណៈ ឬ ពលរដ្ឋ ដែល ទទួល អាណត្តិ ដោយ ការ សាធារណៈ ដោយ ការ បោះ ឆ្នោត ដែល ប្រព្រឹត្ត បទ ល្មើស ស៊ីសំណូក ត្រូវ ផ្ដន្ទាទោស ដាក់ ពន្ធនាគារ ពី ៧ ឆ្នាំ ទៅ ១៥ ឆ្នាំ។
លោក យ៉ង់ គឹមអេង ប្រធាន មជ្ឈមណ្ឌល ប្រជាពលរដ្ឋ ដើម្បី អភិវឌ្ឍន៍ និង សន្តិភាព យល់ ឃើញ ថា ករណី ខាង លើង នេះ គឺ ជា សារ រារាំង កុំ ឲ្យ មន្ត្រី មាន សមត្ថកិច្ច ឆ្លៀត ឱកាស ប្រព្រឹត្ត អំពើ ពុក រលួយ។ លោក យល់ ឃើញ ថា អាច នៅ មាន ករណី ស្រដៀង គ្នា នេះ ច្រើន ទៀត ដែល គួរ តែ ត្រូវ បាន ស៊ើប អង្កេត និង ចាប់ ខ្លួន ជន ល្មើស មក ផ្ដន្ទាទោស។
លោក ថ្លែង ថា៖ «ដោយសារ តែ មាន ករណី បែប នេះ ហើយ បាន ជា ធ្វើ ឲ្យ គ្រឿង ញៀន ចេះ តែ ជោរជន់ នៅ ក្នុង ប្រទេស កម្ពុជា យើង។ ដូច្នេះ រឿង សំខាន់ បំផុត ក្នុង ការ ប្រយុទ្ធ ប្រឆាំង គ្រឿង ញៀន គឺ ត្រូវ ចាត់ វិធានការ ទៅ លើ មន្ត្រី ដែល ទទួល ផល ប្រយោជន៍ ស៊ីសំណូក សូកប៉ាន់ ដើម្បី សម្រួល ដល់ ឈ្មួញ ជួញដូរ ឬ ឧក្រិដ្ឋជន ដូរ គ្រឿងញៀន»។
លោក លើក ទឹកចិត្ត ឲ្យ រដ្ឋាភិបាល បង្កើន យុទ្ធនាការ បង្ក្រាប គ្រឿង ញៀន និង លុប បំបាត់ អំពើ ពុក រលួយ ព្រោះ ថា នៅ ពេល ដែល ករណី គ្រឿង ញៀន នៅ តែ ខ្ពស់ អត្រា នៃ ការ ប្រព្រឹត្ត អំពើ ពុក រលួយ នៃ មន្ត្រី អនុវត្ត ច្បាប់ ក៏ ខ្ពស់ ផង ដែរ៕
Nº.0370