វៀតណាម និងរុស្ស៊ី ចុះកិច្ចព្រមព្រៀងស្តីពីថាមពលនុយក្លេអ៊ែរ

7News

វៀតណាម និងរុស្ស៊ី ចុះកិច្ចព្រមព្រៀងស្តីពីថាមពលនុយក្លេអ៊ែរ

ចេញផ្សាយថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥៖

រយៈពេល ៦ ខែចុងក្រោយ នាយករដ្ឋមន្ត្រីវៀតណាម និង រុស្ស៊ី បានជួប សន្ទនាគ្នាដោយផ្ទាល់ចំនួន ៣ ដង។ នេះបើ គិត ចាប់ពី លោកប្រមុខរដ្ឋរុស្ស៊ី វ៉ាឌីមៀរ ពូទីន ដាក់ជើង ជាន់ដីវៀតណាម កាលពីកន្លះឆ្នាំមុន ។ ក្នុង ដំណើរ ទស្សនកិច្ច ចំនួន ២ ថ្ងៃ របស់នាយករដ្ឋមន្ត្រីរុស្ស៊ី នៅរដ្ឋធានី ហាណូយ ថ្នាក់ដឹកនាំ ប្រទេសសម្ព័ន្ធ មិត្ត ចាស់វស្សា ទាំង ២ បានចុះ កិច្ចព្រមព្រៀង ស្តីពី ថាមពល នុយក្លេអ៊ែរ ។

រដ្ឋាភិបាល ក្រុង ហាណូយ និង ក្រុង ម៉ូស្កូ បាន ចុះអនុស្សារណៈ យោគយល់គ្នា ចំនួន ៧ ផ្តោត សហការទៅលើ វិស័យ ថាមពល នុយក្លេអ៊ែរ បច្ចេកវិទ្យា និង ស្រាវជ្រាវ ។ អ្នក កាសែត ទីភ្នាក់ងារ ព័ត៌មាន បារាំងអាអែហ្វប៉េ (AFP) បញ្ជាក់ថា គេ ពុំ បាន ទម្លាយ សេចក្តីលម្អិត ពី កិច្ចព្រមព្រៀង ទាំង នោះ ឲ្យដឹង ច្រើន ឡើយ។ រីឯ ប្រព័ន្ធឃោសនា រដ្ឋវៀតណាម (Bao Dien Tu Chinh Phu) ទៀត សោត គ្រាន់តែ បង្ហាញថា នាយករដ្ឋមន្ត្រីរុស្ស៊ី មីខាអ៊ីល មីឈូស្ទីន និង នាយករដ្ឋមន្ត្រីវៀត ណាម ហ្វាម មីញ ជីញ បាន ពិភាក្សា អំ ពី គម្រោង ថាមពល និង ឧស្សាហកម្ម ដែល ជំរុញ សន្ទុះ ទំនាក់ទំនង ទ្វេភាគី ឲ្យ កាន់តែ ស្អិត រមួត ។

បើតាម រដ្ឋមន្ត្រី វៀតណាម ខាង វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា អគ្គនាយកក្រុមហ៊ុនថាមពល រុស្ស៊ី Rosatom លោក Alexeï Likhatchev បាន សម្តែង ចំណាប់ អារម្មណ៍ យ៉ាង ខ្លាំង ចំពោះ វិស័យ ថាមពល បរមាណូ នៅ ខេត្ត និញ ថន់ (Ninh Thuận) ។  និញ ថន់ ជា ខេត្ត ភាគ កណ្តាល វៀតណាម មា ន គម្រោង មជ្ឈមណ្ឌល ថាមពល នុយក្លេអ៊ែរ និង ក្បាល រ៉េអាក់ទ័រ ចំនួន ២ ដែល អាច ផលិត អគ្គិសនី ប្រមាណ ៤ ០០០ មេហ្កាវ៉ាត់។ នោះ ជា គ ម្រោង រួម គ្នា រវាង ក្រុមហ៊ុន រុស្ស៊ី Rosatom និង សម្ព័ន្ធ ក្រុម ហ៊ុន ជប៉ុន JINED  ដែល បាន ផ្អាក ដំ ណើរការ ក្នុង ឆ្នាំ២០១៦ ព្រោះតែ ថ្លៃចំណាយខ្ពស់ ពេក។ គេ ប៉ាន់ ប្រមា ណ ថា វា អាចត្រូវការ ចំណាយ ថវិកា ប្រមាណ ១៨ ពាន់ លាន ដុល្លារ ឯណោះ ។

រដ្ឋាភិបាល ក្រុង ហាណូយ បញ្ជាក់ កាលពីឆ្នាំ២០១៦ ថា «ការ ផ្អាក ដំណើរ មិនមែន ព្រោះ ខ្វះ បច្ចេកវិទ្យា ទេ តែ មកពីស្ថានភាព សេដ្ឋកិច្ច»។ ក៏ប៉ុន្តែ នៅ ចុង ឆ្នាំ ២០២៤ រដ្ឋាភិបាល វៀតណាមប្រកាស បើ ក ដំណើរ ការ សាងសង់ មជ្ឈមណ្ដល នុយក្លេអ៊ែរ នោះ វិញ ព្រោះតែ តម្រូវការ ថាមពល អគ្គិសនី កើនឡើង ខ្លាំង។ វៀតណាម ដែល មាន ប្រជាជន ១០០ លា ននាក់ ត្រូវ ការ អគ្គិសនីសម្រាប់បំប៉ន ក្បាលម៉ាស៊ីន សេដ្ឋកិច្ច និង សម្រាប់ អភិវឌ្ឍ នគរូបនីយកម្ម   ហើយ ត្រូវ ការថាមពល សម្រាប់ រថភ្លើង ល្បឿន លឿនដែល តភ្ជាប់ពី ភាគខាងជើងទៅ ប៉ែក ខាងត្បូង ។

កាលពី ខែវិច្ឆិកា ឆ្នាំ២០២៤ អគ្គលេខាធិការបក្ស កុម្មុយនិស្ត សង្គម និយមវៀតណាម លោក តូ ឡិម ធ្លាប់ បាន គូសបង្ហាញក្នុង សមាជគណមជ្ឈិម បក្ស លើក១៣ ថាថាមពល បរមាណូ ជា តម្រូវ ការ អាទិភាព និង ជះ ឥទ្ធិពលត្រង់ ផ្ទាល់ ចំពោះ ការ អភិវឌ្ឍ ប្រទេស ជាតិ។

ក្នុង ពិភពលោកសព្វថ្ងៃ មានក្បាល រ៉េអាក់ទ័រ នុយក្លេអ៊ែ យ៉ាងហោច ចំនួន ៤១៥ កំពុង ដំណើរ ការ ហើយ រ៉េអាក់ទ័រ ៦២ ទៀត កំពុង តែ សាងសង់ នៅក្នុង ៣២ ប្រទេស។ ទីភ្នាក់ងារ ថាមពល អន្តរជាតិ (AIE) ធ្លាប់ បញ្ជាក់ថា តម្រូវ ការ ថាមពល កើនខ្លាំង នៅ តំបន់ អាស៊ី អាគ្នេយ៍។ តំបន់ នេះ ត្រូវការ ថាមពល អគ្គិសនី កើនឡើង ៨០% នៅ ឆ្នាំ ២០០០   និង បន្ត កើនជាង ៦០% បន្ថែមទៀត ចាប់ពីពេលនេះ ដល់ ២០៤០។ ប្រទេស ឥណ្ឌូណេស៊ី វៀតណាម ហ្វីលីពីន ថៃ និង សិង្ហបុរី បាន ខំ ប្រឹង ប្រែងគិតគូរ ខ្លាំង ក្នុង បញ្ហាថាម ពល នេះ។ ខែ មិថុនា ឆ្នាំ ២០២២ សភា ឥណ្ឌូណេស៊ី អនុម័ត ច្បាប់ បើកផ្លូវ ឲ្យ សាងសង់ មជ្ឈមណ្ឌល ថាមពល នុយក្លេអ៊ែរ មួយ យ៉ាងតិច ពីពេល នេះ ដល់ ឆ្នាំ២០៤៥ ។ នៅ ហ្វីលីពីន ប្រធានាធិបតី ហ្វ៊ែរឌីណង់ ម៉ាកូស ជូញ៉រ ក៏បាន ជំរុញ ឲ្យ បើ កដំណើរការឡើងវិញ នូវ មជ្ឈ មណ្ឌល ថាមពល នុយក្លេអ៊ែរ Bataan ដែល ឋិត នៅ ចម្ងាយ ៨០គីឡូម៉ែត្រ ភាគខាងលិច រដ្ឋធានី ម៉ានីល ។ នាពេល កន្លងទៅ រដ្ឋាភិបាល ថៃ ក៏ បាន ចេញ វិធានការជាបន្ត បន្ទាប់ និង ជំរុញ ការ សិក្សា ច្រើន ដែរ ក្នុង វិស័យ នេះ ។ ចំណែក នៅ សិង្ហបុរី កាលពី ឆ្នាំទៅមិញ រដ្ឋាភិបាល បាន ចុះ កិច្ចព្រមព្រៀង ជាមួយ សហរដ្ឋអាមេរិក ដើម្បីបណ្តុះបណ្តាល អ្នក ជំនាញ នុយក្លេអ៊ែរ ជាង ១០០នាក់ និង សិក្សា ពី លទ្ធភាព បង្កើត មជ្ឈមណ្ឌលថាមពលនុយក្លេអ៊ែរ នៅ សិង្ហបុរី ៕

Nº.0348

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top