កូរ៉េខាងត្បូងបញ្ជូនប្រអប់ខ្មៅយន្តហោះឆេះពី៣ថ្ងៃមុន ទៅវិភាគនៅអាមេរិក

7News

 កូរ៉េខាងត្បូងបញ្ជូនប្រអប់ខ្មៅយន្តហោះឆេះពីថ្ងៃមុន ទៅវិភាគនៅអាមេរិក

កូរ៉េ ខាងត្បូងសហការ ជាមួយ សហរដ្ឋអាមេរិក កំពុងតែ ស៊ើបអង្កេតយ៉ាងសកម្ម ចំពោះគ្រោះថ្នាក់ ឆេះ យន្តហោះប៊ូអ៊ីង ដែល បណ្តាល ឲ្យ ស្លាប់ មនុស្ស ១៧៩នាក់។ អាជ្ញាធរ អាកាសចរណ៍កូរ៉េ បាន ប្រកាស ថា នឹង បញ្ជូន ប្រអប់ ខ្មៅ១ ទៅវិភាគកោសលវិច័យ នៅអាមេរិក ដើម្បីរក មើលមូលហេតុពិត នៃគ្រោះសោកនាដកម្ម ។

អាជ្ញាធរ កូរ៉េ ខាងត្បូង រកឃើញប្រអប់ខ្មៅ ចំនួន ២ ក្រោយ ពី យន្តហោះដែល ជួប គ្រោះថ្នាក់ ឆេះ កាលពី ៣ ថ្ងៃ មុន នៅព្រលានយន្តហោះ Muan ចម្ងាយជិត៣០០គីឡូម៉ែត្រ ពីក្រុងសេអ៊ូល។ ប្រអប់ខ្មៅជាឧបករណ៍អេឡិចត្រូនិកផ្ទុកព័ត៌មានសំខាន់ៗ ស្តីអំពីដំណើរការហោះហើរ ការ សន្ទនា រវាងអ្នកបើកបរនិងអ្នកបញ្ជាអាកាសចរណ៍ នៅ តាម អាកាសយានដ្ឋាន ។
ក្នុង សន្និសីទសារព័ត៌មាន នៅ ថ្ងៃ ពុធ ទី ១មករា លោក Joo Jong-wan អនុរដ្ឋមន្ត្រី ទទួល បន្តុក អាកាសចរណ៍ ស៊ីវិល បញ្ជាក់ ថា ក្នុង ចំណោម ប្រអប់ ខ្មៅទាំង២ ក្រុម អ្នក ជំនាញ ស៊ើប អង្កេត កូរ៉េ បាន សម្រេច ទាញយក ទិន្នន័យ ពី ប្រអប់ ខ្មៅ ១ ដែល នៅ ផ្នែក ខាងកាប៊ីនយន្ដហោះ។ ព័ត៌ មាន ជាបឋម ប្រអប់ ខ្មៅ ១នេះ បាន ថត សំឡេង សន្ទនា របស់ អ្នក បើកបរ ជាពិសេស បំផុត គឺ ការ ជជែកគ្នា នៅប៉ុន្មាន នាទី មុន នឹង កើត ហេតុការណ៍ គ្រោះថ្នាក់។
ចំណែក ប្រអប់ ខ្មៅ ១ទៀត អាជ្ញាធរស៊ើបអង្កេត មិន អាច ទាញយក ទិន្នន័យ ចេញ នៅ លើទឹកដីកូរ៉េ ខាងត្បូង បាន នោះឡើយ ហើយ ចាំបាច់ ត្រូវតែ បញ្ជូន ទៅ សហរដ្ឋអាមេរិក ដើម្បី សហការ ពិនិត្យ វិភាគ ធ្វើកោសលវិច័យ។


អាជ្ញាធរកូរ៉េខាងត្បូង ដុតដៃដុតជើង សហការជាមួយក្រុមអ្នក ជំនាញ សុវត្ថិភាពអាកាសចរណ៍ អាមេរិក  ដើម្បីបើកការស៊ើបអង្កេតអំពីឧបទ្ទវហេតុនេះ ក៏ពីព្រោះថា អាមេរិកជាអ្នក ផលិត យន្តហោះប៊ូអ៊ីង។ យន្តហោះជួប គ្រោះថ្នាក់ ឆេះ នៅថ្ងៃទី ២៩ធ្នូ បណ្តាល ឲ្យ ស្លាប់ មនុស្ស ១៧៩ នាក់ និង រស់ ជីវិត តែ អ្នក បម្រើការលើ យន្តហោះ ២ នាក់ ប៉ុណ្ណោះ។ យន្តហោះនេះ ជា ប្រភេទ Boeing 737-800 របស់ ក្រុមហ៊ុន ដឹកជញ្ជូន អ្នក ដំណើរ Jeju Air, ធ្វើ ដំណើរ ពី ប្រទេស ថៃ ទៅ កូរ៉េ ខាងត្បូង។ អ្នក ដំណើរ ជន ជាតិ ថៃ ២នាក់ ក៏ ស្លាប់ ដែរ។
ប្រធានាធិបតីស្តីទីកូរ៉េ ខាងត្បូង បានអញ្ជើញ ទៅ ដល់ កន្លែងគ្រោះថ្នាក់ និង ចេញបញ្ជា ឲ្យ ត្រួត និពិត្យ យន្តហោះ ប្រភេទ ប៊ូអ៊ីង ទាំងអស់ ដែល កំពុង ដាក់ដំណើរការ នៅស្រុក កូរ៉េ ខាងត្បូង។ អគ្គនាយកទទួល បន្ទុក នយោបាយ សន្តិសុខ យន្តហោះ កូរ៉េ លោក Yoo Kyeong-soo បាន លម្អិត ថា ការ ត្រួត ពិនិត្យ នេះ ផ្តោត ជាពិសេស ចំពោះ ប្រព័ន្ធ សុវត្ថិភាព ពេល ចុះចត ហើយ និង ផ្នែក ជើង យន្តហោះ ។ ដ្បិត ថា ជើង យន្តហោះដែល ជួប គ្រោះថ្នាក់នោះ មាន បញ្ហាមិនប្រក្រតី ។
មានពាក្យ រិះគន់ និងក្តីសង្ស័យជា ច្រើន ជុំវិញ គ្រោះថ្នាក់ ឆេះយន្តហោះ នៅ ព្រលាន Muan។ ក្រៅពី លើកឡើងពីប្រព័ន្ធ ចុះចត មិនល្អ និង សត្វស្លាបជាប់គាំង អ្នក រិះគន់ ក៏បន្ទោស ដល់ ការ សាងសង់ ជញ្ជាំង នៅក្នុង បរិវេណ ព្រលាន ដែល ជា ឧបសគ្គ បណ្តាលឲ្យ យន្តហោះ បុក ផ្ទុះ ឆេះ ៕

Nº.0294

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top